មិត្តភក្តិជាមួយនឹងវៀតណាម រតនវត្ថុជាតិនៅវត្តយ៉ាម (Giam) 11/03/2019 ជាស្ថាននាមអរូបីល្បីល្បាញ រក្សានូវរតនវត្ថុជាតិ វត្តយ៉ាម (Giam) ក្រៅពីទីបូជាព្រះពុទ្ធនៅជាទីកន្លែងតម្កល់បូជាមហាគ្រូពេទ្យ ត្វែទិញ (Tue Tinh) ជាគ្រូដើមនៃវិស័យឱសថវៀតណាម។ វត្តយ៉ាម (Giam) ស្ថិតនៅលើផ្ទៃដីទូលាយ២ហិកតា ចំណុះឃុំកឹមសើន (Cam Son) ស្រុកកឹមយ៉ាង (Cam Giang) ខេត្តហាយយឿង (Hai Duong)។ ចាប់ពីក្រុងហាណូយ ចុះទៅដល់ខេត្តហាយយឿង (Hai Duong) តាមផ្លូវជាតិលេខ៥អា មានចម្ងាយជាង៤០គីឡូម៉ែត្រ មកដល់ផ្លូវបំបែកផ្សារហ្គែ (Ghe) បត់ទៅឆ្វេងចំងាយប្រហែល៣គីឡូម៉ែត្រ គឺមកដល់វត្តយ៉ាម (Giam)។ កន្លែងនេះ សព្វថ្ងៃនៅរក្សាវត្ថុតាង វត្ថុបុរាណមានតម្លៃជាច្រើន។ នោះគឺជួងធំ ផ្ទាំងសិលា ពុទ្ធបដិមាករបុរាណជាដើម។ រូបសំណាកមួយចំនួននៅទីនេះ នៅជារូបសំណាកខ្នាតដើម ពឹងលើខ្នាតរាងរូបសំណាកនេះ ពួកគេបង្កើតសាងឡើងរូបសំណាកផ្សេង សម្រាប់បូជានៅគ្រប់ទីកន្លែងក្នុងទូទាំងប្រទេស។ ប្រាង្គផ្កាឈូកប្រាំបួនជាន់ ជាវត្ថុបុរាណមួយក្នុងចំណោមវត្ថុបុរាណមានតម្លៃពិសេស ជាចំណុចចំណាប់អារម្មណ៍នៃវត្តយ៉ាម (Giam) បុរាណ។ ប្រាង្គធ្វើអំពីឈើមានអាយុកាលប្រហែល៣០០ឆ្នាំ កម្ពស់៤,៤៤ម៉ែត្រ មានប្រាំបួនជាន់ ជាន់នីមួយៗមានត្របកផ្កាឈូកប្រាំ។ ផ្កាឈូកប្រាំបួនជាន់នេះ តំណាងឱ្យប្រាំបួនថ្នាក់ប្រតិបត្តិសម្រេចមគ្គផលនៃសាសនាព្រះពុទ្ធ។ ប្រាង្គផ្កាឈូកប្រាំបួនជាន់ មានប្រាំមួយមុខ ផ្ទៃមុខនីមួយៗទូលាយ១,២ម៉ែត្រ។ ដើម្បីសាងបានសំណង់ចំណាប់អារម្មណ៍ដែលមានទម្រង់ហ្មត់ចត់ តុល្យភាព ស្នាមប្រណិត សិប្បករបុរាណសាងបង្គោលច្រេសនៅកណ្តាល បង្គោលប្រាំមួយដើមឆ្លាក់រូបដើមពកធ្វើជានាគព័ន្ធនៅជុំវិញ។ តភ្ជាប់សសរស្នូលនឹងសរសរនាគដោយប្រព័ន្ធផ្លានខ្វែងគ្នា។ នៅលើជ្រុងនីមួយនៃប្រាង្គផ្កាឈូកប្រាំបួនជាន់ មានតម្កល់រូបណាកព្រះពុទ្ធ៣ព្រះអង្គ ជាន់នីមួយៗមាន១៨រូបសំណាក។ នៅជាន់ខ្ពស់បំផុត លើដំបូលតម្កល់រូបសំណាកព្រះពុទ្ធមួយព្រះអង្គ កម្ពស់១ម៉ែត្រ ព្រះកេសទល់នឹងដំបូលផ្ទះ។ ព្រះពុទ្ធបដិមាករទាំងអស់មាន១៤៥ព្រះអង្គ ប្រាង្គផ្កាឈូកប្រាំបួនជាន់ ទម្ងន់៤តោន ប៉ុន្តែគ្រាន់តែយកម្រាមដៃរុញស្រាល ប្រាង្គផ្កាឈូកអាចសន្សឹមៗបង្វិលវិលជុំបាន។. ល្វែងតម្កល់ប្រាង្គផ្កាឈូកប្រាំបួនជាន់សម្លឹងពីល្វែងបូជាគ្រូដើមវត្តយ៉ាម (Giam)។ រូបថត៖ ខាញឡុង មានកម្ពស់៤,៤៤ម៉ែត្រ ប្រាង្គផ្កាឈូកប្រាំបួនជាន់ នៅវត្តយ៉ាម (Giam) ជាវត្ថុបុរាណមានទំហំធំ មានតម្លៃសិល្បៈស្ថាបត្យកម្មពុទ្ធសាសនាពិសេស។ រូបថត៖ វៀតគឿង លើខឿនធាល្វែងតម្កល់ មានផ្ទៃដីទំហំជាង៩០ម៉ែត្រការេ សម្រាប់ដាក់តម្កល់តែពុទ្ធបដិមាករ និង ប្រាង្គផ្កាឈូកប្រាំបួនជាន់។ រូបថត៖ វៀតគឿង មុខមួយក្នុងចំណោមមុខទាំងប្រាំមួយ នៃប្រាង្គផ្កាឈូកប្រាំបួនជាន់។ រូបថត៖ ខាញឡុង គល់សរសរមួយក្នុងចំណោមគល់សរសរទាំងប្រាំមួយ បានឆ្លាក់ក្បាច់រូបដើមពកធ្វើជានាគនៅលើប្រាង្គផ្កាឈូកប្រាំបួនជាន់។ រូបថត៖ ខាញឡុង ចំណែកតួខ្លួនចម្លាក់រូបដើមពកធ្វើជានាគនៅលើប្រាង្គផ្កាឈូកប្រាំបួនជាន់។ រូបថត៖ វៀតគឿង មានសំណាក់ព្រះពុទ្ធបដិមាករដាក់តម្កល់នៅលើជាន់ប្រាង្គនីមួយៗ។ រូបថត៖ ខាញឡុង រូបត្របកលើផ្កាឈូកបានចម្លាក់លម្អិតផ្ចិតផ្ចង់។ រូបថត៖ វៀតគឿង ប្រាង្គផ្កាឈូកប្រាំបួនជាន់ បានធ្វើទៅដោយឈើមានប្រាំមួយមុខតុល្យភាពគ្នា។ រូបថត៖ ខាញឡុង មានទម្ងន់ប្រហែល៤តោន ប៉ុន្តែប្រាង្គផ្កាឈូកប្រាំបួនជាន់អាចបង្វិលវិលជុំ ដោយកម្លាំងរុញម្នាក់ឯង។ រូបថត៖ វៀតគឿង ប្រជាជននៅឃុំកឹមសើន (Cam Son) (ស្រុកគឹមយ៉ាង (Cam Giang) ខេត្តហាយយឿង - Hai Duong) គយគន់ប្រាង្គផ្កាឈូកប្រាំបួនជាន់ នៅថ្ងៃពេញបូណ៌មី។ រូបថត៖ វៀតគឿង ប្រាង្គផ្កាឈូកប្រាំបួនជាន់ នៅវត្តយ៉ាម (Giam) សព្វថ្ងៃបានចាត់ទុកជារតនវត្ថុមានតម្លៃខាងសិល្បៈស្ថាបត្យកម្មពុទ្ធសាសនាពិសេស។ រួមជាមួយប្រាង្គផ្កាឈូកប្រាំបួនជាន់ នៅវត្តប៊ុតថាប (But Thap) (ខេត្តបាក់និញ - Bac Ninh) និង វត្តដុងង៉ (Dong Ngo) (ខេត្តហាយយឿង - Hai Duong) នេះជាស្ថាបត្យកម្មមួយក្នុងចំណោមបីស្ថាបត្យកម្មវិចិត្រប្រណិត នៃសិល្បៈចម្លាក់ឈើបូរាណវៀតណាម ពាក់ព័ន្ធដល់ពុទ្ធសាសនា នៅរក្សារហូតដល់សព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ នេះនៅជាប្រភពឯកសារដ៏មានតម្លៃ បម្រើជូនការងារស្រាវជ្រាវវិទ្យាសាស្រ្ត។ ចំពោះតម្លៃនោះ ល្វែងតម្កល់ប្រាង្គផ្កាឈូកប្រាំបួនជាន់ នៅវត្តយ៉ាម (Giam) បានរដ្ឋាភិបាលទទួលស្គាល់ជារតនវត្ថុជាតិ ឆ្នាំ២០១៥៕ អត្ថបទ៖ វៀតគឿង រូបថត៖ វៀតគឿង ខាញឡុង

ជាស្ថាននាមអរូបីល្បីល្បាញ រក្សានូវរតនវត្ថុជាតិ វត្តយ៉ាម (Giam) ក្រៅពីទីបូជាព្រះពុទ្ធនៅជាទីកន្លែងតម្កល់បូជាមហាគ្រូពេទ្យ ត្វែទិញ (Tue Tinh) ជាគ្រូដើមនៃវិស័យឱសថវៀតណាម។ វត្តយ៉ាម (Giam) ស្ថិតនៅលើផ្ទៃដីទូលាយ២ហិកតា ចំណុះឃុំកឹមសើន (Cam Son) ស្រុកកឹមយ៉ាង (Cam Giang) ខេត្តហាយយឿង (Hai Duong)។ ចាប់ពីក្រុងហាណូយ ចុះទៅដល់ខេត្តហាយយឿង (Hai Duong) តាមផ្លូវជាតិលេខ៥អា មានចម្ងាយជាង៤០គីឡូម៉ែត្រ មកដល់ផ្លូវបំបែកផ្សារហ្គែ (Ghe) បត់ទៅឆ្វេងចំងាយប្រហែល៣គីឡូម៉ែត្រ គឺមកដល់វត្តយ៉ាម (Giam)។ កន្លែងនេះ សព្វថ្ងៃនៅរក្សាវត្ថុតាង វត្ថុបុរាណមានតម្លៃជាច្រើន។ នោះគឺជួងធំ ផ្ទាំងសិលា ពុទ្ធបដិមាករបុរាណជាដើម។ រូបសំណាកមួយចំនួននៅទីនេះ នៅជារូបសំណាកខ្នាតដើម ពឹងលើខ្នាតរាងរូបសំណាកនេះ ពួកគេបង្កើតសាងឡើងរូបសំណាកផ្សេង សម្រាប់បូជានៅគ្រប់ទីកន្លែងក្នុងទូទាំងប្រទេស។ ប្រាង្គផ្កាឈូកប្រាំបួនជាន់ ជាវត្ថុបុរាណមួយក្នុងចំណោមវត្ថុបុរាណមានតម្លៃពិសេស ជាចំណុចចំណាប់អារម្មណ៍នៃវត្តយ៉ាម (Giam) បុរាណ។ ប្រាង្គធ្វើអំពីឈើមានអាយុកាលប្រហែល៣០០ឆ្នាំ កម្ពស់៤,៤៤ម៉ែត្រ មានប្រាំបួនជាន់ ជាន់នីមួយៗមានត្របកផ្កាឈូកប្រាំ។ ផ្កាឈូកប្រាំបួនជាន់នេះ តំណាងឱ្យប្រាំបួនថ្នាក់ប្រតិបត្តិសម្រេចមគ្គផលនៃសាសនាព្រះពុទ្ធ។ ប្រាង្គផ្កាឈូកប្រាំបួនជាន់ មានប្រាំមួយមុខ ផ្ទៃមុខនីមួយៗទូលាយ១,២ម៉ែត្រ។ ដើម្បីសាងបានសំណង់ចំណាប់អារម្មណ៍ដែលមានទម្រង់ហ្មត់ចត់ តុល្យភាព ស្នាមប្រណិត សិប្បករបុរាណសាងបង្គោលច្រេសនៅកណ្តាល បង្គោលប្រាំមួយដើមឆ្លាក់រូបដើមពកធ្វើជានាគព័ន្ធនៅជុំវិញ។ តភ្ជាប់សសរស្នូលនឹងសរសរនាគដោយប្រព័ន្ធផ្លានខ្វែងគ្នា។ នៅលើជ្រុងនីមួយនៃប្រាង្គផ្កាឈូកប្រាំបួនជាន់ មានតម្កល់រូបណាកព្រះពុទ្ធ៣ព្រះអង្គ ជាន់នីមួយៗមាន១៨រូបសំណាក។ នៅជាន់ខ្ពស់បំផុត លើដំបូលតម្កល់រូបសំណាកព្រះពុទ្ធមួយព្រះអង្គ កម្ពស់១ម៉ែត្រ ព្រះកេសទល់នឹងដំបូលផ្ទះ។ ព្រះពុទ្ធបដិមាករទាំងអស់មាន១៤៥ព្រះអង្គ ប្រាង្គផ្កាឈូកប្រាំបួនជាន់ ទម្ងន់៤តោន ប៉ុន្តែគ្រាន់តែយកម្រាមដៃរុញស្រាល ប្រាង្គផ្កាឈូកអាចសន្សឹមៗបង្វិលវិលជុំបាន។. ល្វែងតម្កល់ប្រាង្គផ្កាឈូកប្រាំបួនជាន់សម្លឹងពីល្វែងបូជាគ្រូដើមវត្តយ៉ាម (Giam)។ រូបថត៖ ខាញឡុង មានកម្ពស់៤,៤៤ម៉ែត្រ ប្រាង្គផ្កាឈូកប្រាំបួនជាន់ នៅវត្តយ៉ាម (Giam) ជាវត្ថុបុរាណមានទំហំធំ មានតម្លៃសិល្បៈស្ថាបត្យកម្មពុទ្ធសាសនាពិសេស។ រូបថត៖ វៀតគឿង លើខឿនធាល្វែងតម្កល់ មានផ្ទៃដីទំហំជាង៩០ម៉ែត្រការេ សម្រាប់ដាក់តម្កល់តែពុទ្ធបដិមាករ និង ប្រាង្គផ្កាឈូកប្រាំបួនជាន់។ រូបថត៖ វៀតគឿង មុខមួយក្នុងចំណោមមុខទាំងប្រាំមួយ នៃប្រាង្គផ្កាឈូកប្រាំបួនជាន់។ រូបថត៖ ខាញឡុង គល់សរសរមួយក្នុងចំណោមគល់សរសរទាំងប្រាំមួយ បានឆ្លាក់ក្បាច់រូបដើមពកធ្វើជានាគនៅលើប្រាង្គផ្កាឈូកប្រាំបួនជាន់។ រូបថត៖ ខាញឡុង ចំណែកតួខ្លួនចម្លាក់រូបដើមពកធ្វើជានាគនៅលើប្រាង្គផ្កាឈូកប្រាំបួនជាន់។ រូបថត៖ វៀតគឿង មានសំណាក់ព្រះពុទ្ធបដិមាករដាក់តម្កល់នៅលើជាន់ប្រាង្គនីមួយៗ។ រូបថត៖ ខាញឡុង រូបត្របកលើផ្កាឈូកបានចម្លាក់លម្អិតផ្ចិតផ្ចង់។ រូបថត៖ វៀតគឿង ប្រាង្គផ្កាឈូកប្រាំបួនជាន់ បានធ្វើទៅដោយឈើមានប្រាំមួយមុខតុល្យភាពគ្នា។ រូបថត៖ ខាញឡុង មានទម្ងន់ប្រហែល៤តោន ប៉ុន្តែប្រាង្គផ្កាឈូកប្រាំបួនជាន់អាចបង្វិលវិលជុំ ដោយកម្លាំងរុញម្នាក់ឯង។ រូបថត៖ វៀតគឿង ប្រជាជននៅឃុំកឹមសើន (Cam Son) (ស្រុកគឹមយ៉ាង (Cam Giang) ខេត្តហាយយឿង - Hai Duong) គយគន់ប្រាង្គផ្កាឈូកប្រាំបួនជាន់ នៅថ្ងៃពេញបូណ៌មី។ រូបថត៖ វៀតគឿង ប្រាង្គផ្កាឈូកប្រាំបួនជាន់ នៅវត្តយ៉ាម (Giam) សព្វថ្ងៃបានចាត់ទុកជារតនវត្ថុមានតម្លៃខាងសិល្បៈស្ថាបត្យកម្មពុទ្ធសាសនាពិសេស។ រួមជាមួយប្រាង្គផ្កាឈូកប្រាំបួនជាន់ នៅវត្តប៊ុតថាប (But Thap) (ខេត្តបាក់និញ - Bac Ninh) និង វត្តដុងង៉ (Dong Ngo) (ខេត្តហាយយឿង - Hai Duong) នេះជាស្ថាបត្យកម្មមួយក្នុងចំណោមបីស្ថាបត្យកម្មវិចិត្រប្រណិត នៃសិល្បៈចម្លាក់ឈើបូរាណវៀតណាម ពាក់ព័ន្ធដល់ពុទ្ធសាសនា នៅរក្សារហូតដល់សព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ នេះនៅជាប្រភពឯកសារដ៏មានតម្លៃ បម្រើជូនការងារស្រាវជ្រាវវិទ្យាសាស្រ្ត។ ចំពោះតម្លៃនោះ ល្វែងតម្កល់ប្រាង្គផ្កាឈូកប្រាំបួនជាន់ នៅវត្តយ៉ាម (Giam) បានរដ្ឋាភិបាលទទួលស្គាល់ជារតនវត្ថុជាតិ ឆ្នាំ២០១៥៕ អត្ថបទ៖ វៀតគឿង រូបថត៖ វៀតគឿង ខាញឡុង
អត្ថបទផ្សេងទៀត លោក Peter Cuong Franklin - វិលត្រឡប់មកវៀតណាម ដើម្បីរៀបរាប់ពីរសជាតិស្រុកកំណើត05/08/2026មិត្តភក្តិជាមួយនឹងវៀតណាមចុងភៅ Peter Cuong Franklin បានវិលត្រឡប់មកប្រទេសវៀតណាមវិញ មិនត្រឹមតែដើម្បីបើកភោជនីយដ្ឋានមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបរាប់រឿងរ៉ាវនៃស្រុកកំណើតតាមរយៈភាសានៃរសជាតិទៀតផង។ បណ្ឌិត លោក Jongsoo Shin - អ្នករួមដំណើរជាមួយគ្រាប់អង្ករវៀតណាម14/07/2026មិត្តភក្តិជាមួយនឹងវៀតណាមChuck Searcy - ស្នាក់នៅដើម្បីយល់ដឹង ស្នាក់នៅដើម្បីក្លាយជាចំណែកមួយនៃប្រទេសវៀតណាម19/06/2026មិត្តភក្តិជាមួយនឹងវៀតណាមស្ពានមេត្រីនៃក្តីស្រឡាញ់របស់គ្រួសារបារាំងមួយ ចំពោះកុមារវៀតណាម31/05/2026មិត្តភក្តិជាមួយនឹងវៀតណាមរូបភាពនៃប្រទេសវៀតណាមនៅអាហ្វ្រិកខាងត្បូង៖ រឿងរ៉ាវតំណភ្ជាប់ឆ្លងព្រំដែន08/05/2026មិត្តភក្តិជាមួយនឹងវៀតណាមរួមគ្នាកសាងអនាគតកុមារវៀតណាម03/05/2026មិត្តភក្តិជាមួយនឹងវៀតណាមមិត្តភក្តិអន្តរជាតិកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍និងទិសដៅថ្មីរបស់វៀតណាម01/05/2026មិត្តភក្តិជាមួយនឹងវៀតណាម អត្ថបទផ្សេងទៀត