• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

“៥០ឆ្នាំរដូវផ្កា” របស់អ្នកថតរូប ត្រឹនថេផុង (Tran The Phong)

អ្នក​ថតរូប​ លោក  ត្រឹន​ថេផុង (Tran The Phong) ជា​ឈ្មោះ​ល្បីល្បាញ និងឈានមុខគេមួយក្នុងវិស័យ​ថត​រូប​សិល្បៈ​នៅ​ប្រទេស​វៀតណាម​ ទើប​តែ​បើក​ការ​តាំង​ពិព័រណ៍​កជន​ ដែល​មាន​ឈ្មោះ​ថា​ ៥០​ឆ្នាំ​ រដូវផ្កា

ការ​​តាំង​​ពិព័រណ៌​ ​៥០ឆ្នាំ ​​​រដូវ​​ផ្កា​​ ប្រព្រឹត្ត​​ទៅ​​ នៅ​ពិធីបុណ្យ​ផ្កា​និទាឃរដូវ​ តាវដាន (Tao Dan)(សួន​ផ្កា​ តាវដាន (Tao Dan)-  លេខ ៥៥ ផ្លូវ ង្វៀន​ ធិមិញ​ខាយ (Nguyen Thi Minh Khai) សង្កាត់ បេន​ថាញ (Ben Thanh)  ខណ្ឌទី ១ ទីក្រុង ហូជិមិញ ចាប់ពីថ្ងៃទី ២៤ ខែមករា ដល់ថ្ងៃទី ២ ខែកុម្ភ។
អ្នក​ទស្សនា​ការតាំងពិព័រណ៍។
ភ្ញៀវ​បរទេស​រីករាយ​នឹង​រូបថត​របស់​អ្នក​ថតរូប​ លោក ត្រឹន​ថេផុង (Tran The Phong)ក្នុងពិធីតាំងពិព័រណ៍។
ជ្រុង​មួយ​នៃ​ការតាំងពិព័រណ៍។

ពិធីតាំងពិព័រណ៍​នេះ​គឺ​ជា​ការ​កត់សម្គាល់​​ពី​​សម្រស់​​ទី​ក្រុង​​ហូជីមិញ​ក្នុង​អំឡុង​ពេល​ជាង​កន្លះ​សតវត្ស​រ៍។ ជាមួយ​នឹង​រូបថត​ចំ​នួន​ជាង​ ៥០សន្លឹក លោក ត្រឹន​ថេផុង (Tran The Phong) នាំ​អ្នក​ទស្សនា​ឆ្លង​កាត់​ទី​ផ្សារ​ផ្កា​ចម្រុះ​ពណ៌​ ទូក​ផ្កា​ពោរពេញ​ដោយ​ពណ៌​និទាឃរដូវ​ និង​ផ្លូវ​ដែល​ពោរពេញ​ទៅ​ដោយ​ផ្កា​អង្គាសិល្ប៍ពណ៌​លឿង​ ដែល​ជា​និមិត្ត​សញ្ញាមិន​អាច​ខ្វះ​បាន​នៃ​និទាឃ​រដូវ​នៅ​ភាគ​ខាង​ត្បូង​...

រូបថតនីមួយៗ មិន​ត្រឹម​តែ​រៀបរាប់អំពី​ រឿងរ៉ាវ​នៃ​ការ​ចង​ចាំ​ និង​ទំ​នៀម​ទំ​លាប់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​នូវ​ទស្សនៈ​ថ្មី​អំពី​ទីក្រុង​ទំ​នើប​ និង​អភិវឌ្ឍ ដែល​នៅតែ​រក្សា​បាន​នូវ​អត្តសញ្ញាណ​វប្បធម៌​របស់វា​។

រូបថត៖ ចែក​រំលែក​ភាព​រីករាយ​។
រូបថត៖ ផ្សារ បេនថាញ (Ben Thanh) នានិទាឃរដូវ។
រូបថត៖ ផ្អែម​ល្អែមបុណ្យតេត​វៀតណាម​។
រូបថតអរុណរះ

 

រូបថត៖ ផ្សារផ្កា។

រូបថត៖ និទាឃរដូវមក​ដល់​​។

រូបថត៖ និទាឃរដូវ។

រូបថត៖ សុភមង្គល។

ការងារ៖ បុណ្យតេត

រូបថត៖ បង្ហាញតួអក្សរលើផ្លែឪឡឹក។

រូបថត៖ គ្រូសរសេរអក្សរក្បាច់

រូបថត៖ ក្ដីសប្បាយរបស់កុមារ។

រូបថត៖ និទាឃរដូវនៃយុទ្ធជន។

រូបថត៖ និទាឃរដូវ។

អ្នក​ថតរូប លោក ត្រឹន​ថេផុង (Tran The Phong) តែងតែ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិរក្ស​ និង​លើក​តម្កើង​ភាព​ស្រស់​ស្អាត​នៃ​ទី​ក្រុង​ ហូជីមិញ​។ សេចក្តី​​ស្រឡាញ់​របស់​គាត់​ចំពោះ​ទឹក​ដី​នេះ​ ធ្លាប់បាន​បង្ហាញ​តាមរយៈ​គំហើញមនុស្សធម៌​ ខណៈពេល​ប្រចាំ​ថ្ងៃ​ដ៏​សាមញ្ញ​ និង​អត្ថន័យនៃវប្បធម៌​ និង​ប្រវត្តិសាស្ត្រ​ នៅ​ក្នុង​រូបថត​នីមួយៗ​។ 

អ្នកថតរូប​ លោក ត្រឹន​ ថេផុង (Tran The Phong) បាន​និយាយ​ថា​ "ការ​តាំង​ពិព័រណ៍​នេះ​គឺ​ជា​​ការថ្លែង​អំណរគុណរបស់ខ្ញុំ ចំពោះ​ទី​ក្រុង​ហូជីមិញ​ ដែល​ជា​កន្លែង​រក្សា​ទុក​នូវ​អនុស្សាវរីយ៍​ និង​មនោសញ្ចេតនា​​រាប់​មិន​អស់​ តាម​រយៈ និទាឃរដូវ ៥០លើក ដ៏ត្រចេះត្រចង់។ ខ្ញុំ​សង្ឃឹម​ថា រូបថតនីមួយៗ នឹង​ផ្តល់ក្តីមោទនភាព និង​ក្តីស្នេហាមាតុភូមិដល់អ្នកទស្សនា

អត្ថបទ៖ ឡេមិញ - រូបថត៖ ត្រឹន​ថេផុង (Tran The Phong)

ប្រែសម្រួលដោយង្វៀនយ៉ាង

 

 


អត្ថបទ៖ ឡេមិញ - រូបថត៖ ត្រឹនថេផុង (Tran The Phong) ប្រែសម្រួលដោយង្វៀនយ៉ាង

រូបភាពសត្វសេះក្នុងគំនូរ និងការច្នៃប្រឌិតរបស់អ្នករចនាម៉ូដសម្លៀកបំពាក់  ត្រឹន ឡេហ៊្វៀន (Tran Le Huyen)

រូបភាពសត្វសេះក្នុងគំនូរ និងការច្នៃប្រឌិតរបស់អ្នករចនាម៉ូដសម្លៀកបំពាក់ ត្រឹន ឡេហ៊្វៀន (Tran Le Huyen)

ក្នុងឆ្នាំ ”មមើ” នៅពេលដែលរូបភាពសត្វសេះបានក្លាយជានិមិត្តរូបនៃចលនា សំណាង និងថាមពលថ្មី វិចិត្រការិនី ត្រឹន ឡេហ៊្វៀន (Tran Le Huyen) បានជ្រើសរើសរៀបរាប់អំពី រឿងរ៉ាវវប្បធម៌ តាមរយៈស្នាដៃសិល្បៈ "សេះរត់លឿនដូចហោះ" មានពណ៌ចម្រុះ  ទីដែលប្រពៃណីប្រជាប្រិយត្រូវបានកម្លាយជាស្នាដៃសហសម័យ​។

Top