ជាង ៤០ ឆ្នាំមុន តំបន់ដី ស្មាច់ (Xa Mat) ខេត្តតីនិញ (Tay Ninh) ជាទីកន្លែងកងទ័ព និង ប្រជាជនវៀតណាមសាមគ្គីជាមួយនឹងអ្នកស្នេហាជាតិកម្ពុជា វាយតបខ្លាំងក្លាទៅលើកងទ័ពប៉ុលពត។
តំបន់សមរភូមិក្តៅពីអតីតកាល បានត្រឹមស្ថិតនៅក្នុងការចង់ចាំ ស្មាច់ (Xa Mat) ឥឡូវនេះ បានក្លាយជាច្រកព្រំដែនអន្តរជាតិរុងរឿងខាងពាណិជ្ជកម្ម ជាទីកន្លែងដោះដូរ តភ្ជាប់នៃប្រជាជនទាំងពីរប្រទេស។
សមរភូមិក្តៅ
ក៏ដូចជាទីកន្លែងដទៃទៀត នៅលើបន្ទាត់ខ្សែព្រំដែននិរតីខណៈពេលនោះ រាត្រីថ្ងៃទី២៤ ព្រឹកព្រលឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៧៧ កងទ័ពប៉ុលពតចាប់ផ្តើមវាយប្រហារមកលើប៉ុស្ត៍ស្មាច់ (Xa Mat) ដោយកងកម្លាំងយោធាពូកែៗ។
គោលដៅរបស់ប៉ុលពត គឺវាយប្រហារតាមទិសដៅ អនុវត្តកល់ល្បិចកាប់សម្លាប់ប្រជាជនវៀតណាម ទន្ទឹមនោះទប់ស្កាត់ការជំនួយនិងហំព័ទ្ធ ដើម្បីវាយយកប៉ុស្ត៍និងដងផ្លូវលេខ២២ ធ្វើជាឈ្នាន់សម្រាប់វាយប្រហារមកលើដែនដីវៀតណាម។
ពេលនោះ គណៈបញ្ជាការប៉ុស្ត៍នគរបាលប្រជាជនប្រដាប់អាវុធស្មាច់ (Xa Mat) (ឥឡូវជាប៉ុស្ត៍ព្រំដែន ច្រកព្រំដែនអន្តរជាតិស្មាច់ (Xa Mat)) បានទាន់ពេលចលនាស្មារតីតស៊ូប្រយុទ្ធនៃកម្មាភិបាល យុទ្ធជន (កាលនោះ នៅទីនេះមានកម្មាភិបាល និងយុទ្ធជន៣៩នាក់) ទន្ទឹមនោះ របាយការណ៍ឡើងគណៈមេបញ្ជាការនគរបាលប្រជាជនប្រដាប់អាវុធតីនិញ (Tay Ninh) (ឥឡូវជាមេបញ្ជាការទាហានព្រំដែនខេត្តតីនិញ - Tay Ninh) សូមជំនូយ។
ក្រោយ១០ថ្ងៃ អត់ធ្មត់តទល់វាយបក នាថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៧៧ ប៉ុស្ត៍ស្មាច់ (Xa Mat) រួមនឹងកងកម្លាំងជំនួយរួមគ្នាតស៊ូប្រឆាំងនៃយោធាភូមិភាគ៧ បានរុញសត្រូវឃ្លាតឆ្ងាយពីតំបន់ស្មាច (Xa Mat) ភូមិបីបាវ (Bay Bau) និង តំបន់ទំនប់ថ្ម (Dap Da)។ ក្នុងការប្រយុទ្ធ យើងវាយប្រហារសម្លាប់ឃ្មាំង១១៤នាក់ ប្រមូលយកបានអាវុធយ៉ាងច្រើន។
សាស្រ្តចារ្យ បណ្ឌិត វ៉វ៉ាន់សែន (Vo Van Sen) សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងជាប្រធានសមាគមវិទ្យាសាស្រ្តប្រវត្តិសាស្រ្តទីក្រុងហូជីមិញ ឲ្យដឹងថា ជាមួយការប្រមូលផ្តុំ១៩/២៣កងពលសម្រុកវាយប្រហារ មកលើព្រំដែនវៀតណាម ក្រុមកងពលសត្រូវប៉ុលពត បង្ហាញឱ្យឃើញថា នេះមិនត្រឹមតែជាសកម្មភាពបង្កជម្លោះទេ តែពួកប៉ុលពតចង់វាយប្រហារឈ្លានពាន និង កាប់សម្លាប់ប្រជាជនវៀតណាម។
តំបន់ស្មាច់ (Xa Mat) ជាតំបន់មួយក្នុងចំណោមតំបន់រងការវាយប្រហារ ខូចខាតខ្លាំងបំផុត ដោយសារយោធាប៉ុលពត។
តាមតំណាងកងពល៣០២ ឆ្លងកាត់រយៈពេល១៥០យប់ថ្ងៃតស៊ូប្រយុទ្ធការពារអង់អាច (ចាប់ពីដើមខែសីហា រហូតដល់ខែវិច្ឆិកា ឆ្នាំ១៩៧៨) កម្មាភិបាល យុទ្ធជនកងពល៣០២ រងការលំបាក ពលី វាយកម្ទេចការវាយប្រហារឈ្លានពាននៃកងយោធាប៉ុលពត ការពាររាល់ចំអាមដីពិសិដ្ឋនៃមាតុប្រទេស។
បន្ទាបពីរក្សាខ្សែការពារ កងពល៣០២បានអនុវត្តកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ លើទឹកដីមិត្តកម្ពុជា។
អំឡុងមួយទសវត្សរ៍ (១៩៧៩ - ១៩៨៩) ធ្វើជាយុទ្ធជនស្មគ្រចិត្ត ប្រយុទ្ធផង ជួយមិត្តផង ដូចជាចូលរួមសង្រ្គោះទុរភិក្ស ស្តារកសិកម្មជាដើម កម្មាភិបាលយុទ្ធជនកងពល៣០២ មកជាមួយនឹងមិត្តកម្ពុជាដោយទឹកចិត្តអន្តរជាតិសុទ្ធចិត្ត ស្មោះស។
តាមសាស្រ្តាចារ្យ បណ្ឌិតវ៉វ៉ោន់សែន (Vo Van Sen) សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម ប្រធានសមាគមវិទ្យាសាស្រ្តប្រវត្តិសាស្រ្តទីក្រុងហុជីមិញ ដោយភាពក្លាហានអង់អាច នៃកងទ័ព និង ប្រជាជនវៀតណាម រួមទាំងកងកម្លាំងយោធានៅនឹងកន្លែង និង កងជំនួយ បានជួយរក្សាបានខ្សែការពារនេះ។
ប្រការនេះ មានអត្ថន័យសំខាន់ ពីព្រោះចាប់ពីនោះ បានក្លាយជាឈ្នាន់សម្រាប់វៀតណាម សហប្រតិបត្តិការនឹងកងកម្លាំងប្រដាប់អាវុធស្នេហាជាតិកម្ពុជា វាយប្រហារកងទ័ពប៉ុលពត និង រំដោះរាជធានីភ្នំពេញ។
តំបន់ដីមិត្តភាព
សព្វថ្ងៃនេះ មកដល់តំបន់ច្រកព្រំដែនអន្តរជាតិស្មាច់ (Xa Mat) នឹងសំឡឹងឃើញស្ថានីយ៍ស្តូបបូជាយុទ្ធជនពលី នាសង្គ្រាមប្រយុទ្ធដ៏សាហាវពីអតីតកាល។
ស្តូបបូជាស្ថិតនៅកណ្តាលប៉ុស្ត៍ការពារព្រំដែនច្រកអន្តរជាតិស្មាច់ (Xa Mat) ចាស់ និង ថ្មី។ នេះជា “ស្លាកស្នាម” បង្ហាញពីការពលីអង់អាច នៃកម្មាភិបាល យុទ្ធជន ប៉ុស្ត៍ការពារព្រំដែនស្មាច់ (Xa Mat)។
សង្គ្រាមបានផុតទៅ ស្មាច់ (Xa Mat) ឥឡូវនេះជាតំបន់ដីសន្តិភាព។ ចាប់ពីជាសមរភូមិដ៏សាហាវ ក្នុងសង្គ្រាមការពារព្រំដែននីរតិ សព្វថ្ងៃស្មាច់ (Xa Mat) ជាច្រកព្រំដែនអន្តរជាតិ ឯកសទេសខាងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
ភាគីទាំងពីរ បានជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការងាររក្សាព្រំដែន រឹតបន្តឹងស្មារតីសាមគ្គីនៃប្រជាជនទាំងពីរនៅជាប់ព្រំដែន បង្កលក្ខណៈជូនប្រជាជន សហគ្រាសដោះដូរទំនិញ។
តាមអនុសេនីយ៍ឯក ផានឌីញតូ (Phan Dinh To) អនុប្រធានទទួលបន្ទុកខាងនយោបាយកងទ័ព ច្រកព្រំដែនអន្តរជាតិស្មាច់ (Xa Mat) សព្វថ្ងៃកំពុងសកម្មភាពដោះដូរអាជីវកម្ម ក៏ដូចជាការរួមប្រាស្រ័យប្រជាជននៅតំបន់នេះកុះករណាស់។
ទំនិញពីកម្ពុជាមកវៀតណាម ចម្បងគឺឈើផលិតផល។ ក្នុងពេលនោះវៀតណាមនាំទៅនូវមុខទំនិញស្បៀងអាហារចាំបាច់ ដែលធ្លាប់ជារបស់តម្រូវការចំពោះប្រជាជនកម្ពុជា។ ដោយសារការផ្លាស់ប្តូរទិញលក់ជាប្រចាំ បានជាមានភាពផ្សារភ្ជាប់ប្រជាជនទាំងពីរប្រទេស។
អង្គភាពកំពុងរក្សាសន្តិសុខល្អ នៅតំបន់ច្រកព្រំដែន។ សហប្រតិបត្តិការស្អិតរមួតជាមួយកងកម្លាំងសមត្ថកិច្ច រៀបចំពិនិត្យសង្កេត គ្រប់គ្រង ដាក់ពាក្យ មធ្យោបាយ ទំនិញ ឆ្លងកាត់ច្រកព្រំដែន ធានាសុវត្ថិភាព ឆាប់រហ័ស ត្រឹមត្រូវសំណុំបែបបទ និង លក្ខន្តិកៈ។
នៅឆ្នាំ២០១៨ ប៉ុស្ត៍ព្រំដែនច្រកព្រំដែនអន្តរជាតិស្មាច់ (Xa Mat) បានចាប់ករណីដឹកជញ្ជូនគ្រឿងញៀន៤គីឡូក្រាម បារីបរទេស ៣.២៥០ដើម។ សហប្រតិបត្តិការកងកម្លាំងសមត្ថកិច្ចរកឃើញ ចាប់ករណីដឹកជញ្ជូន ៦៨.០០០ដូល្លាអាមេរិក ៩៦លានរៀល ឆ្លងព្រំដែន។ ករណីដឹកជញ្ជូនខុសច្បាប់នូវឈើគ្រញូង និង វត្ថុតាងគេចពន្ធផ្សេងៗ។
អនុសេនីយ៍ឯក ផានឌីញតូ (Phan Dinh To) ឱ្យដឹកថា ប៉ុស្ត៍តែងរក្សា ដោះដូរព័ត៌មាន រួមកិច្ចប្រជុំតាមកំណត់ ជាមួយនឹងកងកម្លាំងប្រដាប់អាវុធ និងរដ្ឋអំណាចឃុំខាងកម្ពុជា (ប៉ុស្ត៍ប៉ូលិសការពារព្រំដែនត្រពាំងផ្ទុង និង ឃុំត្រពាំងផ្ទុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ)។
ក្នុងនោះ ប្រទេសទាំងពីរតែងប្រកាសស្ថានភាព ដែលពាក់ព័ន្ធដល់សន្តិសុខនយោបាយ សន្តិសុខសង្គម និង សហការតស៊ូប្រឆាំងជួញដូរគេចពន្ធ ពាណិជ្ជកម្មលួចលាក់ នាំឆ្លងព្រំដែនដោយខុសច្បាប់។
ជាមួយនឹងនោះ ប៉ុស្ត៍ព្រំដែនស្មាច់ (Xa Mat) សេនាធិការទាន់ពេលជូនរដ្ឋអំណាចមូលដ្ឋាន អនុវត្តល្អការងារការទូតព្រំដែន និង ក្រុមស្វ័យភាព ចូលរួមការពារខ្សែព្រំដែន បង្គោលព្រំប្រទល់។
ប្រទេសទាំងពីរតែងរៀបចំកម្មវិធីរួមប្រាស្រ័យវប្បធម៌ សិល្បៈ កីឡា ជំនួយឧបត្ថម្ភ និង សួរសុខទុក្ខទៅវិញទៅមក តាមរយៈនោះរឹតបន្តឹងទឹកចិត្តសាមគ្គីរវាងរដ្ឋអំណាច និងប្រជាជនទាំងពីរមូលដ្ឋាន។
វរសេនីយ៍ទោ វ៉ាវ៉ានម៉ៅ (Vo Van Mao) អតិតប្រធានប៉ុស្ត៍ព្រំដែន ច្រកព្រំដែនអន្តរជាតិស្មាច់ (Xa Mat) ចែករំលែក បន្ទាប់ពីកម្ពុជាបានរំដោះ កងទាហានស្ម័គ្រចិត្ត និង អ្នកឯកទេសវៀតណាម មានការជំនួយឧបត្ថម្ភសម្រាប់មិត្តស្តារនិងស្ថាបនាទឹកដី។
កម្មាភិបាល យុទ្ធជន ប៉ុស្ត៍ព្រំដែនស្មាច់ (Xa Mat) ក៏តែងទៅមកផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ និង ឧបត្ថម្ភមូលដ្ឋានជិតខាង ក្នុងការងារស្ថាបនារដ្ឋអំណាច កសាងកងកម្លាំង ក៏ដូចជាឧបត្ថម្ភប្រជាមូលដ្ឋាន។
ដោយកិច្ចការធ្វើដ៏មានអត្ថន័យនេះ បានធ្វើឱ្យប្រជាជនកម្ពុជាស្រឡាញ់មានទំនុកចិត្តលើវៀតណាម បំផុតគឺកងកម្លាំងយោធាព្រំដែនវៀតណាម តាមរយៈនោះរួមចំណែកពង្រឹង និង ពង្រីកស្មារតីសាមគ្គីមិត្តភាព ផ្សារភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និង កម្ពុជា៕
តាមគេហទំព័រ vietnamplus / កាសែតរូបភាពវៀតណាម
ទីភ្នាក់ងារសារព័ត៌មានវៀតណាម