នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានទទួលជួបលោក Tan Wangeng អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC)។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានទទួលជួបលោក Tan Wangeng អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC)។ រូបថត៖ VGP
នៅឯពិធីទទួលជួប ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលក្នុងផលិតកម្ម អាជីវកម្ម និងប្រសិទ្ធភាពរបស់សារជីវកម្ម COMAC ក៏ដូចជាបំណងប្រាថ្នាចង់សហការជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម រួមទាំង VietJet Air ជួយធ្វើពិពិធកម្មក្រុមយន្តហោះ ឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ទីផ្សារអាកាសចរណ៍វៀតណាម។ ឧបនាយករដ្ឋមន្ត្រីបានចាត់ឱ្យក្រសួងគមនាគមដឹកជញ្ជូនធ្វើជាអធិបតី និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យជាបន្ទាន់នូវបទប្បញ្ញត្តិច្បាប់នាបច្ចុប្បន្ន ស្នើនិងផ្តល់អនុសាសន៍ធ្វើវិសោធនកម្មស្របតាមស្ថានភាពជាក់ស្តែង ដើម្បីលុបបំបាត់ឧបសគ្គក្នុងដំណើរការប្រតិបត្តិការយន្តហោះ COMAC នៅវៀតណាម។
រីឯខ្លួនវិញ លោក Tan Wangeng មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូរវៀតណាម ដើម្បីអនុវត្តន៍ និងដាក់ពង្រាយការយល់ឃើញរួម និងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម