• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha អញ្ជើញទទួលជួបអនុប្រធានក្រុមហ៊ុន IC ICTAS គ្រុបនៃប្រទេសទួរគី

លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុន IC ICTAS គ្រុបនិងសម្ព័ន្ធអ្នកម៉ៅការ VIETUR នឹងបន្តធ្វើការជាមួយអ្នកផ្គត់ផ្គង់បរិក្ខារដើម្បីកំណត់ពេលវេលាដែលអាចកាត់បន្ថយក្នុងការបង្ហើយគម្រោង ធានាគុណភាព តម្រូវការបច្ចេកទេសនិងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់បំផុត។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញទទួលជួបលោក Reha Denemec អនុប្រធានសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មនិងពាណិជ្ជកម្ម សំណង់ IC ICTAS (ទួរគី) (រូបថត៖ Van Diep/TTXVN)

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានទទួលជួបលោក Reha Denemec អនុប្រធានក្រុមហ៊ុនឧស្សាហកម្មសំណង់និងពាណិជ្ជកម្ម (IC ICTAS Group) អ្នកម៉ៅការដឹកនាំ ក្រុមហ៊ុនបណ្តាក់ទុនរួម VIETUR អនុវត្តកញ្ចប់គម្រោង សាងសង់និងដំឡើងឧបករណ៍សម្រាប់ស្ថានីយអ្នកដំណើរគម្រោងសមាសភាពទី៣ នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh។ ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីមានការយកចិត្តទុកដាក់ខ្ពស់ ដោយបានត្រួតពិនិត្យជាប្រចាំ ជំរុញនិងដឹកនាំដើម្បីពន្លឿនវឌ្ឍនភាព និងបង្ហើយគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh នាពេលឆាប់ៗនេះ។ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុន IC ICTAS គ្រុបនិងសម្ព័ន្ធអ្នកម៉ៅការ VIETUR នឹងបន្តធ្វើការជាមួយអ្នកផ្គត់ផ្គង់បរិក្ខារដើម្បីកំណត់ពេលវេលាដែលអាចកាត់បន្ថយក្នុងការបង្ហើយគម្រោង ធានាគុណភាព តម្រូវការបច្ចេកទេសនិងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់បំផុត។

ចំណែកខ្លួនវិញ លោក Reha Denemec បានបញ្ជាក់ថា ក្រុមហ៊ុន IC ICTAS គ្រុប និងក្រុមហ៊ុនបណ្តាក់ទុនរួម VIETUR កំពុងខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយពេលវេលាបង្ហើយកញ្ចប់គម្រោង ហើយក្នុងពេលជាមួយគ្នានេះ មានបំណងចង់អនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀតនៅក្នុងប្រទេសវៀតណាមនាពេលអនាគត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top