• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អូស្ត្រាលីយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកាត់បន្ថយការបំ​ភាយឧស្ម័ន​កាបូន

កាលថ្ងៃទី ៦ ខែកុម្ភៈ នៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Canberra ប្រទេសអូស្ត្រាលី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលីលោក Pham Hung Tam បានទទួលជួបលោក Anthony McFarlane នាយកផ្នែកផ្សព្វផ្សាយនៃសម្ព័ន្ធ ក្រុមហ៊ុន Sunrice ដែលជាក្រុមហ៊ុនផលិត និងចែកចាយអង្ករធំជាងគេនៅប្រទេស អូស្ត្រាលី ដែលស្មើនឹងប្រហែល ៩០% នៃចំណែកទីផ្សារអង្កររបស់ប្រទេសមហា សមុទ្រនេះ។

លោក McFarlane បានសម្តែងចំណាប់អារម្មណ៍របស់សម្ព័ន្ធក្រុមហ៊ុនចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន រួម ទាំងគម្រោង "ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពចំនួន ១ លានហិកតា ដាំដុះ ដំណាំស្រូវប្រកបដោយគុណភាព ការបំភាយឧស្ម័នទាប និងកំណើនបៃតងនៅតំបន់ដី សណ្តទន្លេមេគង្គនៅឆ្នាំ ២០៣០"។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះសម្ព័ន្ធក្រុមហ៊ុន Sunrice បានសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអន្តរជាតិ ប្រទេសអូស្ត្រាលី (ACIAR) ដើម្បីស្រាវជ្រាវពូជស្រូវថ្មីដែលផ្តល់ទិន្នផលខ្ពស់ថ្មីៗ ដែលដាំដុះនៅប្រទេសវៀតណាម និងនាំចេញទៅកាន់ទីផ្សារដូចជាអូស្ត្រាលី នូវែលសេឡង់ មជ្ឈិមបូព៌ាជាដើម។

ឯកអគ្គរដ្ឋទូត Pham Hung Tam និងលោក Anthony McFarlane ក្នុងជំនួបនៅស្ថានទូតវៀតណាមប្រចាំនៅ Canberra។ រូបថត៖ VNA

 

ឯកអគ្គរដ្ឋទូតលោក Pham Hung Tam បានវាយតំលៃខ្ពស់ចំពោះសកម្មភាព របស់ Sunrice នៅវៀតណាម; ទន្ទឹមនឹងនោះ លោកបានលើកទឹកចិត្តក្រុមហ៊ុនឲ្យ ចូលរួមចំណែកក្នុងគម្រោង " ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពចំនួន ១ លានហិក តា ដំណាំដាំដុះស្រូវប្រកបដោយគុណភាព និងបំភាយឧស្ម័នទាប និងកំណើនបៃតង នៅតំបន់ដីសណ្តទន្លេមេគង្គនៅឆ្នាំ ២០៣០"។

លោកឯកអគ្គរដ្ឋទូតបានអះអាងថា ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីត្រៀមខ្លួនជាស្រេចក្នុងការជួយឧបត្ថម្ភធុរកិច្ច ដើម្បីសម្រួលដល់សកម្មភាពធុរកិច្ចរបស់ក្រុមក៊ុននៅវៀត ណាមតាមរបៀបដែល ផ្តល់ផលប្រយោជន៍ដល់អាជីវកម្មនិងវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top