• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

អាស៊ាន និងអាស៊ានបូក៣៖ សាមគ្គីភាព និងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺ COVID-19

ក្នុងនាមជាប្រធានអាស៊ាន ២០២០ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូក ៣ ពិសេស (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ស្តីពីការទប់ទល់នឹងការរីករាលដាលនៃជម្ងឺឆ្លង COVID-19 តាមរយៈប្រព័ន្ធខលវីដេអូ (Video Conference) ។ ថ្នាក់ដឹកនាំបានដាក់ចេញនូវវិធានការណ៍ជាក់ស្តែង និងគំនិតផ្តួចផ្តើមជាច្រើន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការបង្ការជំងឺ និងធានាការអភិវឌ្ឍប្រកបដោយភាពស្វាហាប់ និងចីរភាព នៅក្នុងតំបន់ក្នុងរយៈពេលវែង។

បង្កើនលទ្ធភាពឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 នៅថ្នាក់ជាតិនិងថ្នាក់តំបន់


កិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីពីការឆ្លើយតបនឹងជម្ងឺឆ្លង Covid-19 ដោយមានការអញ្ជើញចូលរួមយ៉ាងពេញលេញពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ បានអនុម័តសេចក្តីប្រកាស ស្តីពីការទប់ទល់នឹងជំងឺ Covid-19។

បណ្តាប្រទេសជាសមាជិកប្តេជ្ញាពង្រឹងថែមទៀតនូវវិធានការសហប្រតិបត្តិការសុខាភិបាលសាធារណៈ ដើម្បីគ្រប់គ្រងជំងឺរាតត្បាត និងការពារប្រជាជន រួមទាំងការផ្លាស់ប្តូរព័ត៌មានឱ្យទាន់ពេលវេលា និងតម្លាភាព អំពីស្ថានភាពបច្ចុប្បន្ន។ វិធានការណ៍ទប់ទល់ស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19 នៅប្រទេសនិមួយៗ   ការចែករំលែកបទពិសោធន៍ក្នុងការព្យាបាល និងការស្រាវជ្រាវវ៉ាក់សាំង និងថ្នាំប្រឆាំងវីរុស Sar-Cov 2 ធ្វើឱ្យល្អប្រសើរឡើងនូវសមត្ថភាពនៃប្រព័ន្ធសុខាភិបាលសាធារណៈនៃបណ្តាប្រទេសសមាជិកអាស៊ាន និងធានាសុវត្ថិភាពដល់បុគ្គលិកសុខភាពសាធារណៈ។

 


នាព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០ នៅរដ្ឋធានីហាណូយ (Ha Noi) លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស្វឹនភុក (Nguyen Xuan Phuc ) ប្រធានអាស៊ាន ២០២០ អញ្ជើញបានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្តីពីទប់ទល់នឹងការរីករាលដាល Covid-19  ។ នៅក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ឆ្នាំ២០២០ អញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំនេះ។ រូបថតៈថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ អញ្ជើញធ្វើអធិបតី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ពិសេស តាមប្រព័ន្ធខលវីដេអូ (Video Conference) ស្តីពីការទប់ទល់នឹង ការរីករាលដាលនៃជំងឺ Covid-19។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថ្លែងសុន្ទរកថា តាមប្រព័ន្ធខលវីដេអូ (Video Conference)។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ព្រះមហាក្សត្រ Hassanal Bolkiah  ប្រទេសប្រុយណេ ថ្លែងសុន្ទរកថា តាមប្រព័ន្ធខលវីដេអូ (Video Conference)។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith បានថ្លែងសុន្ទរកថា តាមរយៈប្រព័ន្ធខលវីដេអូ (Video Conference)។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានថ្លែងសុន្ទរកថា តាមរយៈប្រព័ន្ធខលវីដេអូ (Video Conference)។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Muhyiddin Yassin បានថ្លែងសុន្ទរកថា តាមរយៈប្រព័ន្ធខលវីដេអូ (Video Conference)។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi ថ្លែងសុន្ទរកថា តាមរយៈប្រព័ន្ធខលវីដេអូ (Video Conference)។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ថ្លែងសុន្ទរកថា តាមរយៈប្រព័ន្ធខលវីដេអូ  (Video Conference)។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong  ថ្លែងសុន្ទរកថា តាមរយៈប្រព័ន្ធខលវីដេអូ (Video Conference)។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្រ្តីថៃ Prayut Chan-o-cha ថ្លែងសុន្ទរកថា តាមរយៈប្រព័ន្ធខលវីដេអូ (Video Conference)។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 


ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ឱសថ ការផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យចាំបាច់ រួមទាំងឧបករណ៍ធ្វើតេស្ត ឧបករណ៍ការពារផ្ទាល់ខ្លួន ... ; ជំរុញការបង្កើតឃ្លាំងស្តុកបរិក្ខារពេទ្យក្នុងតំបន់ ក៏ដូចឆ្លៀតយកឃ្លាំងស្តុកនានារបស់អាស៊ានដើម្បីជួយគាំទ្រដល់តម្រូវការរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងស្ថានភាពសុខាភិបាលសាធារណៈបន្ទាន់។
 

“ជំងឺរាតត្បាតសកល Covid-19 បានបង្ហាញថា ប្រធានបទ “ភាពស្អិត រមួត និងការឆ្លើយតប” ដែលប្រទេសវៀតណាមបានដាក់ចេញសម្រាប់ឆ្នាំប្រធានអាស៊ានឆ្នាំ ២០២០ ពិតជាមានភាពសមស្រប និងទាន់ពេលវេលា។

ការខំប្រឹងប្រែងដែលវៀតណាមបានធ្វើក្នុងតួនាទីជាប្រធានអាស៊ាននាពេលកន្លងមកបានបង្ហាញច្បាស់នូវស្មារតីនៃប្រធានបទនេះ ដែលបានប្រែក្លាយពាក្យសម្តីទៅជាសកម្មភាពជាក់ស្តែង។ ការរួមដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងរីករាលដាលនៃជំងឺរាតត្បាត Covid-19  គឺជាអាទិភាពកំពូលរបស់អាស៊ាន នាពេលបច្ចុប្បន្ន។ វិធីដែលយើងធ្វើការរួមគ្នា ដើម្បីយកឈ្នះលើជំងឺរាតត្បាតសកលនេះនឹងបញ្ជាក់បន្ថែមទៀតនូវតួនាទី និងកម្លាំងខ្លាំងក្លារបស់អាស៊ាន”។

លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)
 

បណ្តាប្រទេសក៏បានឯកភាពលើកកំពស់ការត្រៀមគ្រប់លក្ខណៈដើម្បីទប់ទល់នឹងជំងឺនៅថ្នាក់ជាតិ និងថ្នាក់តំបន់ រួមទាំងការបង្កើតបណ្តាញអ្នកជំនាញសុខាភិបាលស្តីពីស្ថានភាពបន្ទាន់នៃសុខភាពសាធារណៈ នាពេលអនាគត ហើយពង្រឹងសមត្ថភាពនៃបណ្តាបណ្តាញទប់ទល់នឹងគ្រាអាសន្នដែលមានស្រាប់របស់អាស៊ាន។

ទន្ទឹមនឹងនេះ ផ្តល់អាទិភាពដល់សុខុមាលភាពរបស់ប្រជាជនក្នុងកិច្ចប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺ COVID-19 ដោយផ្តល់នូវការជួយគាំទ្រចាំបាច់ដល់ពលរដ្ឋនៃប្រទេសជាសមាជិកអាស៊ាន ដែលរងផលប៉ះពាល់ពីការរាតត្បាត នៅឯប្រទេសជាសមាជិក ឬប្រទេសទីបី; បង្កើនការផ្សព្វផ្សាយដល់មហាជនដោយមានប្រសិទ្ធភាព និងតម្លាភាព តាមទម្រង់ផ្សេងៗគ្នា រួមមានការធ្វើបច្ចុប្បន្នភាពគោលនយោបាយរបស់បណ្តាប្រទេស  និងបណ្តាព័ត៌មានស្តីពីសុខភាពសាធារណៈ   ការកែព័ត៌មានមិនពិត ការខិតខំដើម្បីកាត់បន្ថយការមាក់ងាយ និងការរើសអើង។

បណ្តាសមាជិកអាស៊ានបានបញ្ជាក់សារជាថ្មីម្តងទៀតពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសកម្មភាពនិងការសម្របសម្រួលគោលនយោបាយ  ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច - សង្គម ដែលបង្កឡើងដោយជំងឺរាតត្បាតសកល ធានានូវសុខុមាលភាពរបស់ប្រជាជន និងរក្សាស្ថិរភាព សេដ្ឋកិច្ចសង្គម។ ជាពិសេស រក្សាការប្តេជ្ញាចិត្ត ក្នុងការបើកទីផ្សារអាស៊ានសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន និងជាមួយដៃគូអាស៊ាន។

 

បណ្តាប្រទេសអាស៊ាន +៣ សាមគ្គីភាព និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការទប់ទល់នឹងការរីករាលដាលនៃ COVID-19

ក្នុងនាមជាប្រធានអាស៊ាន លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក  (Nguyen Xuan Phuc) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអាស៊ានបូក ៣ ពិសេស ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំង ១០ និង ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) ក្នុងនាមជាភ្ញៀវកិត្តិយសទៀតផង។ នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំទាំងឡាយបានចេញសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលអាស៊ានបូក ៣ ពិសេសស្តីពីបញ្ហាជំងឺ COVID-19 ។

យោងតាមសេចក្តីប្រកាសនេះ បណ្តាប្រទេសជាសមាជិកអាស៊ានបូក ៣ ប្តេជ្ញាពង្រឹងប្រព័ន្ធប្រកាសអាសន្ន ក្នុងតំបន់ស្តីពីជំងឺរាតត្បាតនិងជំងឺដទៃទៀត ក៏ដូចជាផ្លាស់ប្តូរព័ត៌មានឱ្យបានទៀងទាត់ ទាន់ពេលវេលា និងមានតម្លាភាពលើស្ថានភាពជាក់ស្តែង និងវិធានការណ៍នៃការអនុវត្តដោយប្រទេសនីមួយៗ ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ។ ចែករំលែកបទពិសោធន៍ និងពង្រីកជំនួយបច្ចេកទេសដល់គ្នាទៅវិញទៅមក ក្នុងការបង្ករ និងគ្រប់គ្រងការរាលដាល និងការព្យាបាលចំពោះករណីឆ្លង។ ព្រមទាំងជួយគាំទ្រចំពោះការទប់ទល់យ៉ាងខ្លាំង និងការសម្របសម្រួលរួមគ្នា ក្នុងការគ្រប់គ្រង និងការព្យាបាល ដើម្បីទាញយកប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តវិធានការបង្ការការរីករាលដាលនៃ COVID-19 ប្រកបដោយប្រសិទ្ធិភាព និងសមស្រប ហើយស្របទៅនឹងកម្រិតធ្ងន់ធ្ងរ និង ស្ថានភាពនៃការវិវត្តជាបន្តបន្ទាប់នៃជំងឺនេះនៅក្នុងប្រទេសសមាជិក និងក្នុងតំបន់។



នារសៀលថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc )ប្រធានអាស៊ាន ២០២០ បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស តាមរយៈប្រព័ន្ធខលវីដេអូ (Video Conference) ជាមួយដៃគូកូរ៉េខាងត្បូង ជប៉ុន និងចិន (អាស៊ានបូក ៣) ស្តីពីការទប់ទល់នឹងជំងឹរាតត្បាត COVID-19។
នៅក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc ) ប្រធានអាស៊ាន ២០២០ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ។
រូបថត៖ ថុងញ៉ឹក - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្រ្តីជប៉ុន Abe Shinzo បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះ តាមរយៈប្រព័ន្ធខលវីដេអូ (Video Conference) ។
រូបថត៖ ថុងញ៉ឹក - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ តាមរយៈប្រព័ន្ធខលវីដេអូ (Video Conference)  ។
រូបថត៖ ថុងញ៉ឹក - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី Li Keqiang ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ តាមរយៈប្រព័ន្ធខលវីដេអូ (Video Conference)  ។
រូបថត៖ ថុងញ៉ឹក - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

បណ្តាប្រទេស និងតំបន់បានបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការទប់ទល់ទៅនឹងជំងឺរាតត្បាត រួមមានការការពារមន្ត្រីនិងបុគ្គលិកសុខាភិបាល នៅជួរមុខ ការផ្តល់ថ្នាំនិងសំភារៈបរិក្ខាពេទ្យឱ្យបានគ្រប់គ្រាន់ ជាពិសេស ឧបករណ៍ធ្វើតេស្ត ឧបករណ៍ការពារផ្ទាល់ខ្លួន ឧបករណ៍វេជ្ជសាស្ត្រ  ដោយប្រកាន់ខ្ជាប់នូវគោលបំណងអំពីប្រសិទ្ធភាព សុវត្ថិភាព និងភាពងាយស្រួល។ ជាពិសេស ពិចារណាលើការបង្កើតឃ្លាំងបំរុងទុកសំភារៈបរិក្ខារពេទ្យ នៅក្នុងអាស៊ានបូក ៣ ដើម្បីទប់ទល់យ៉ាងរហ័សទៅនឹងតម្រូវការបន្ទាន់ ដែលក្នុងនោះលើកទឹកចិត្តដល់ការប្រើប្រាស់ឃ្លាំងបំរុងសម្រាប់គ្រាអាសន្នដែលមានស្រាប់នៅក្នុងតំបន់ រួមទាំងឃ្លាំងបំរុងនានាដែលគ្រប់គ្រង ដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌និងការគ្រប់គ្រងគ្រោះមហន្តរាយ ហើយពិចារណាលើការប្រើប្រាស់ឃ្លាំងបំរុងអង្ករសម្រាប់សង្គ្រោះបន្ទាន់របស់អាស៊ានបូក ៣ (APTERR) ។

បណ្តាប្រទេសនានាបានលើកទឹកចិត្ត ចំពោះការជួយគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសអាស៊ាន និងបណ្តាប្រទេស +៣ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពសម្រាប់វិស័យសុខាភិបាលសាធារណៈ កិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ការបង្ការទប់ស្កាត់ជំងឺរាតត្បាតសកល និងការពារប្រជាជន រួមទាំងការដាក់ចេញសំណើស្តីពីការបង្កើតមូលនិធិអាស៊ានសម្រាប់ឆ្លើយតមនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រនិងជួយដល់ពលរដ្ឋនៃអាស៊ានបូក ៣ ជាពិសេសក្រុមងាយរងគ្រោះបំផុត ដែលកំពុងរស់នៅធ្វើការ និងសិក្សានៅបណ្តាប្រទេស ធានាបាននូវសេចក្តីថ្លៃថ្នូរសីលធម៍ សុខភាព ជីវភាពរស់នៅ សុវត្ថិភាព និងការព្យាបាលប្រកបដោយសមភាព និងប្រសិទ្ធិភាពសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយ Covid-19 ព្រមទាំងជួយគាំទ្រដល់ការធ្វើដំណើររបស់ប្រជាជននៅពេលសមស្រប។

បណ្តាប្រទេសអាស៊ានបូក៣ បានបញ្ជាក់សារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តក្នុងការបើកទីផ្សារពាណិជ្ជកម្ម និងវិនិយោគ បង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសអាស៊ានបូក ៣ ដើម្បីធានាសន្តិសុខស្បៀង បង្កើនការស្តារឡើងវិញ និងនិរន្តរភាពនៃចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ជាពិសេសទំនិញសំខាន់ៗ។ ពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាស្តីពីការស្តារឡើងវិញក្រោយការរាតត្បាត ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការខ្លួនទីពឹងខ្លួនលើហិរញ្ញវត្ថុ ការស្តារកំណើន ការតភ្ជាប់ និងទេសចរណ៍ ការរក្សាស្ថិរភាពទីផ្សារ និងការការពារហានិភ័យនៃវិបត្តិសេដ្ឋកិច្ចជាដើម./.

អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប - រូបថត៖ ទីភ្នាក់ងារសារព័ត៌វៀតណាម


សមកាលដំណោះស្រាយបង្ការការបាក់ស្រុតតាមឆ្នេរសមុទ្រ

សមកាលដំណោះស្រាយបង្ការការបាក់ស្រុតតាមឆ្នេរសមុទ្រ

រងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ ជំនោរឡើងខ្ពស់ និងអាកាសធាតុអាក្រក់ ដូចជា ព្យុះ ទឹកជំនន់ និងមូលហេតុមួយចំនួនទៀត...

Top