• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានស្វាគមន៍កិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ

នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីថ្លែងការណ៍ដោយស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី ៣ នៃគណៈកម្មការព្រំដែនរួម (GBC) រវាងកម្ពុជា និងថៃ នៅថ្ងៃទី ២៧ ខែធ្នូ ដែលជាជំហានដ៏សំខាន់មួយក្នុងការកសាងសន្តិភាពនៅក្នុងតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។

ដើម្បីធានាថា កិច្ចព្រមព្រៀងត្រូវបានអនុវត្តយ៉ាងម៉ឺងមាត់ ប្រទេសទាំងពីរបានឯកភាពពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ តាមនោះ ប្រទេសទាំងពីរនឹងពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និង AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការដែលបានព្រមព្រៀងគ្នា។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា អាស៊ានបន្តបញ្ជាក់ពីតួនាទីមជ្ឈភាពក្នុងការធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងសង្កត់ធ្ងន់លើគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនប្រើប្រាស់កម្លាំង ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

ប្រធានអាស៊ានបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដែលកំពុងត្រូវបានអនុវត្តន៍ និងបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីប្រទេសជាសមាជិក និងដៃគូខាងក្រៅ ដើម្បីជំរុញបរិយាកាសអំណោយផលសម្រាប់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អ វាងកម្ពុជា និងថៃ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំ ២០២៦

ប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំ ២០២៦

យោងតាមទស្សនាវដ្តី Vogue របស់បារាំង ចូលដល់ឆ្នាំ ២០២៦ ប្រទេស វៀតណាមនឹងលេចចេញដូចជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី អាស្រ័យដោយមានការរួមបញ្ចូលគ្នាប្រកបដោយភាពសុខដុមរមនារវាងទេសភាព ធម្មជាតិដ៏វិសេសវិសាល ជម្រៅវប្បធម៌ និងជីវភាពទំនើបនៃទីក្រុងធំៗ។

Top