អាស៊ានទប់ស្កាត់បញ្ហាប្រឈមរួម

អាស៊ាន

អាស៊ានទប់ស្កាត់បញ្ហាប្រឈមរួម

ចាប់ពីថ្ងៃទី​២ ដល់ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ សន្និសីទ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​លើកទី​៥៥ (AMM-55) និង​សន្និសីទ​ពាក់ព័ន្ធផ្សេងៗ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​​នៅ​​រាជរដ្ឋធានី​ភ្នំពេញ​ ប្រទេសកម្ពុជា​ រួម​មាន​សកម្មភាព​ចំនួន​២០ ក្នុង​ក្រប​ខណ្ឌ​ ASEAN, ASEAN+1, ASEAN+3 សន្និសីទ​កំពូល​អាស៊ី​បូព៌ា​ (EAS) និង​វេទិកា​តំបន់អាស៊ាន​ (ARF)។ ក្រោមស្មារតី​ “អាស៊ាន​ធ្វើ​សកម្មភាព​៖ រួម​ទប់ស្កាត់​បញ្ហាប្រឈម​រួម​” ប្រទេសនានាបានសន្យា​ខិតខំ​ពង្រាយ​ផែនការ​កសាង​សហគមន៍​ កសាង​ចក្ខុវិស័យ​អាស៊ាន ​ក្រោយឆ្នាំ​២០២៥។​


ចាប់ពីថ្ងៃទី​២ ដល់ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ សន្និសីទ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​លើកទី​៥៥ (AMM-55) និង​សន្និសីទ​ពាក់ព័ន្ធផ្សេងៗ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​​នៅ​​រាជរដ្ឋធានី​ភ្នំពេញ​ ប្រទេសកម្ពុជា​ រួម​មាន​សកម្មភាព​ចំនួន​២០ ក្នុង​ក្រប​ខណ្ឌ​ ASEAN, ASEAN+1, ASEAN+3 សន្និសីទ​កំពូល​អាស៊ី​បូព៌ា​ (EAS) និង​វេទិកា​តំបន់អាស៊ាន​ (ARF)។ ក្រោមស្មារតី​ “អាស៊ាន​ធ្វើ​សកម្មភាព​៖ រួម​ទប់ស្កាត់​បញ្ហាប្រឈម​រួម​” ប្រទេសនានាបានសន្យា​ខិតខំ​ពង្រាយ​ផែនការ​កសាង​សហគមន៍​ កសាង​ចក្ខុវិស័យ​អាស៊ាន ​ក្រោយឆ្នាំ​២០២៥។​

តាមនោះ ប្រទេសនានា​បាន​ពិភាក្សា​អំពី​ការ​តភ្ជាប់​ បម្រួញ​ប្រហោង​ចន្លោះ​នៃការ​អភិវឌ្ឍ​ កិច្ច​សហប្រតិបត្តិការ​នាវាចរណ៍​ ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​ សន្តិសុខ​ស្បៀង​អាហារ​ និង​ថាម​ពល​។ រួម​ជាមួយនឹង​ការខិតខំ​ស្តាឡើងវិញ​ រដ្ឋមន្រ្តី​នានា​បាន​សង្កត់ធ្ងន់ ត្រូវ​សហប្រតិបត្តិការ​ស្រាវ​ជ្រាវ​ ផលិត vaccine ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ​នៅ​ប្រទេសនានា​ក្នុង​តំបន់​។ បណ្តា​ប្រទេស​​​បាន​​ឯកភាព ​អាស៊ាន​ត្រូវ​ពង្រីក​ករណីយកិច្ច​ រក្សា​សាមគ្គី​ភាព សកម្មភាព​ជាធ្លុង​មួយ​​ និង​​​ប្រតិកម្ម​រស់រវើក ​នៅ​រាល់​ស្ថានភាព​ទាំងអស់​។​

បញ្ហា​ដែល​​អាស៊ាន​កំពុង​​ប្រឈម​មុខ​។

រដ្ឋមន្រ្តី​ការបរទេស​ ប៊ូយ ​ថាញ​សើន​ (Bui Thanh Son) ដឹកនាំ​គណៈ​ប្រតិភូ​វៀតណាម​ ចូល​រួម​សន្និសីទ​។​ រូបថត៖ ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម

រៀប​រាប់​ចំណាប់អារម្មណ៍​អំពី​ការរក្សា​​​សាមគ្គីភាព ​​និង​តុល្យភាព​​របស់​អាស៊ាន​ បំផុត​​គឺតួនាទី​ "អន្តរការី​ពិត" រដ្ឋមន្រ្តី ប៊ូយ ​ថាញ​សើន​ (Bui Thanh Son) លើក​ទឹក​ចិត្ត​ ​ប្រទេសនានាត្រូវ​​អត់ធ្មត់​លើគោល​ជំហររួម​​ អំពីបញ្ហា​សមុទ្រខាងកើត​ តស៊ូ​ពង្រីក​បរិស្ថាន​ងាយស្រួល ​សម្រាប់​កម្រង​ប្រតិបត្តិ​ភាគីនានា ​នៅ​សមុទ្រ​ខាង​កើត​ (COC) មានសុពល​ភាព​និង​ប្រសិទ្ធភាព​ សមស្រប​នឹង​ច្បាប់​អន្តរជាតិ​ UNCLOS 1982។ រដ្ឋមន្រ្តី​ក៏មាន​​អំណះអំណាង​សាឡើងវិញ ​នូវ​គោល​ជំហរ​ជាធ្លុង​​​មួយ​​របស់​វៀតណាម​ អំពី​បញ្ហា​អន្តរជាតិ​​ក៏ដូចជា​តំបន់​ ដូច​ការ​ជម្លោះ​ប្រទូស​​នៅ​ប្រទេស​​អ៊ុយ​ក្រែន​ ការ​ប្រកួត​ប្រជែង​នឹ​ងប្រទេស​មហាអំណាច និង​ស្ថាន​ភាព​​នៅ​ប្រទេស​មីយ៉ាន​ម៉ា​។​

ក្នុង​ក្របខណ្ឌ​​សន្និសីទ​ AMM - 55 និង​​សន្និសីទពាក់ព័ន្ធ​​​ផ្សេង​ៗ រដ្ឋមន្រ្តី​ការបរទេស​ ប៊ូយ ​ថាញ​សើន​ (Bui Thanh Son) បាន​ដឹកនាំ​គណៈ​ប្រតិភូ​វៀតណាម ​ចូល​រួម​សន្និសីទ​រដ្ឋមន្រ្តី​​ការបរទេស​ ASEAN+1 និង​ ASEAN+3, សន្និសីទ​​កំពូល​អាស៊ីបូព៌ា​ (EAS),​ វេទិកា​តំបន់​អាស៊ាន​ (ARF), សន្និសីទ​គណៈកម្មការ​សន្ធិ​សញ្ញា​​តំបន់​អាស៊ីអាគ្នេយ៍​ គ្មានអាវុធ​នុយ​ក្លេអ៊ែរ​, រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន ​ចរចា​ជាមួយនឹង​តំណាង​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ អំពី​​សិទ្ធិ​មនុស្ស​ (AICHR), សហអធិបតី​នៃ​សន្និសីទ​រដ្ឋមន្រ្តីការបរទេស​អាស៊ាន​និង​កូរេខាង​ត្បូង​, រួមនឹង​​រដ្ឋមន្រ្តី​ប្រទេសនានា​ចូល​សម្តែងការ​គួរ​សម​ចំពោះ​​នាយក​រដ្ឋមន្ត្រី​ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន​​សែន​, កិច្ច​ប្រជុំ​នឹង​ប្រទេស​​អាមេរិក ឥណ្ឌា​ អូស្រ្តាលី កាណាដា New Zealand សហព័ន្ធ​អ៊ឺរ៉ុប​ និង​សហព័ន្ធ​រុស្ស៊ី​។​

សន្និសីទ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​លើកទី​៥៥ និង​សន្និសីទពាក់​ព័ន្ធ​​ផ្សេងៗ។ រូបថត​៖ ទីភ្នាក់​ងារសារព័ត៌មាន​វៀតណាម​

ក៏​នា​ឱកាស​នេះ រដ្ឋមន្រ្តី​ការបរទេស​​អាស៊ាន​ បាន​​ចេញ​ប្រកាស​អំពីស្ថានការ​ប្រែប្រួល​នៅ​​ច្រក​សមុទ្រ​តៃវ៉ាន​ ហើយ​សម្តែង​ពីការ​ព្រួយ​បារម្ភ ​អំពីហានិភ័យ​អស្ថេរភាព​ ផល​វិបត្តិ​ធ្ងន់ធ្ងរ​ និង​​ពិបាក​ប៉ានស្មាន់​ចំពោះ​តំបន់នេះ​។ ការ​ប្រកាស​អំពាវ​នាវ​​ឱ្យ​មាន​ភាព​​​អត់ធ្មត់​បំផុត​ គោរព​គោលការណ៍​ធម្មនុញ្ញ ​នៃអង្គការ​សហប្រជា​ជាតិ​ និង​ TAC។ ប្រទេស​នានានៅ​​អាស៊ាន​ បាន​អះអាង​សាឡើងវិញ​គាំទ្រ​គោល​​នយោបាយ​ “​ប្រទេសចិន​តែ​​មួយ​”, លើកកម្ពស់​សារៈសំខាន់​នៃកិច្ចសហប្រតិបត្តិការ​ រួម​អត្ថិភាព​សន្តិភាព និង​ប្រកួត​ប្រជែង​ត្រឹមត្រូវ​ ដើម្បី​គោលដៅ​សន្តិភាព​ សន្តិសុខ​ ស្ថេរភាព​ អភិវឌ្ឍន៍​បរិយាបន្ន​ និង​ចីរភាព​។​

ក្រោម​ស្មារតី​ចរចា​ស្មោះត្រង់​ ប្រទេសនានា​បាន​ចំណាយ​ពេលវេលា​ពិភាក្សា​នូវ​បញ្ហា​តំបន់​និង​អន្តរជាតិ​ជាច្រើន​។ ​ រដ្ឋមន្រ្តី​ ប៊ូយ​ ថាញ​សើន​ (Bui Thanh Son) រៀប​រាប់​​អំពី​​បញ្ហា​ព្រួយ​បារម្ភ ​ជា​ពិសេស​លើកកម្ពស់​​សារៈ​សំខាន់​ នៃ​ការចរចា​ សហប្រតិបត្តិការ​​ដោយ​សុឆន្ទៈ​ និង​ចូល​រួម​ចំណែក​​ទទួល​ខុសត្រូវ​​ ដើម្បី​គោល​ដៅ​រួម​គឺ សន្តិភាព សន្តិសុខ​ ស្ថេរភាព​ និង​អភិវឌ្ឍន៍​។​


ទន្ទឹមនោះ រដ្ឋមន្រ្តី ប៊ូយ​ ថាញ​សើន (Bui Thanh Son) បាន​ជួប​​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​ចិន​ ជប៉ុន កូរេខាងត្បូង​ រុស្ស៊ី​ អាមេរិក ឥណ្ឌា​ អូស្រ្តាលី​ New Zealand កាណាដា ព្រះរាជាណាចក្រ​អង់គ្លេស​ បង់ក្លាដែស ប៉ាគីស្ថាន ទីម័រឡេស្តេ និង​តំណាង​ជាន់ខ្ពស់​​អ៊ឺរ៉ុប​ ស្តីអំពី​​គោល​នយោបាយ​​ការទូត ​និង​សន្តិសុខ​។​

* នៅសន្និសីទ​​គណៈ​កម្មការ​សន្ធិសញ្ញា​តំបន់​អាស៊ីអាគ្នេយ៍​ គ្មាន​អាវុធ​នុយក្លេអ៊ែរ​ (SEANWFZ) ប្រទេសនានា​​បាន​សន្យា​អនុវត្ត​​សន្ធិសញ្ញា​ SEANWFZ ឯកភាព​ពន្យាពេល​​ផែនការ​ដំណើរការ​ SEANWFZ សម្រាប់​​ដំណាក់កាល​ ២០២២ - ​២០២៦។ ប្រទេសនានា​​ក៏ឯកភាព​ជំរុញ​​ពិគ្រោះ​ជាមួយ​នឹង​ប្រទេស ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ ដើម្បី​ចុះហត្ថលេខា​​លើ​ពិធីសារ​ ​ SEANWFZ

* នៅ​កិច្ចចរចា ​រវាង​រដ្ឋមន្រ្តី​ការបរទេស​ ជាមួយនឹង​តំណាង​​គណៈ​កម្មការ​អន្តរ​រដ្ឋាភិបាល​​អាស៊ាន​ អំពី​សិទ្ធិមនុស្ស​ (AICHR) បណ្តា​រដ្ឋមន្រ្តី​សាទរ​ AICHR ក្នុង​ដំណើរ​ពង្រាយ​​ផែនការ​​ដំណាក់កាល​២០២១ - ​២០២៥ លើក​​ទឹក​ចិត្ត​ AICHR បន្ត​​ជំរុញ​ការ​​ចរចា​ ចម្រុះ​​សិទ្ធិមនុស្ស​ បំផុត​​គឺ​ក្រុម​​មនុស្ស​ងាយ​រង​របួស​ នៅ​ក្នុង​ស្នូល​សហគមន៍​​​។​

ចំពោះ​ការ​ប្រព្រឹត្ត​ទៅ​កន្លង​មកនេះ នៅក្នុង​តំបន់​ រដ្ឋមន្រ្តី​បាន​រំលឹកគោល​ជំហរ​នៃ​អាស៊ាន​និង​វៀតណាម​​​សាឡើងវិញ​ អំពាវនាវ​ភាគីនានាត្រូវ​​​អត់ធ្មត់​ ជៀស​វាង​ស្ថានភាព​​ស្មុគស្មាញ​ ដំណោះស្រាយ​​ការ​ខ្វែង​គំនិត​ ជៀសវាង​​ដោយ​សន្តិវិធី​ គោរ​​ពច្បាប់​​អន្តរជាតិ​ ធម្មនុញ​នៃអង្គការ​សហប្រជាជាតិ​ និង​សន្ធិសញ្ញា​ជិតស្និទ្ធ​ និង​​កិច្ចសហប្រតិបត្តិ​ការ ​នៅ​អាស៊ីអាគ្នេយ៍​ (TAC)។ រដ្ឋមន្រ្តី​ក៏បាន​ឱ្យ​ដឹង​ថា​​អាស៊ាន​​នឹង​រក្សា​ចូល​រួម​ជាមួយនឹងប្រទេស​​មីយ៉ាន​ម៉ា​ ជំរុញ​ដំណើរការ​ព្រម​ព្រៀង​​​ជាមួយនឹង​ចំណុចទាំង៥​ របស់​ថ្នាក់ដឹកនាំ​អាស៊ាន​ ដើម្បី​ផលប្រយោជន៍​នៃ​​ប្រជាជនប្រទេស​​មីយ៉ាន​ម៉ា​ និង​ដើម្បី​សន្តិភាព ស្ថេរភាព​ អភិវឌ្ឍន៍​​ក្នុង​តំបន់​។​

ក៏នៅព្រឹត្តិការណ៍នេះដែរ រដ្ឋមន្រ្តីការបរទេស​អាស៊ាន​ ធ្វើសាក្សី​នៃពិធី​ចុះ​ហត្ថលេខា​​លើ​ឯកសារ​បើកទូលាយ​ TAC សម្រាប់​​ដាណឺម៉ាក ក្រិក ហូឡង់ អូម៉ង់ អេមីរ៉ាតអារ៉ាប់ និងកាតា៕


អនុវត្ត​៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រែសម្រួល៖ រីកើង​

អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រែសម្រួល៖ រីកើង

អាស៊ានកសាងខឿនកសិកម្មនិរន្តរភាព

អាស៊ានកសាងខឿនកសិកម្មនិរន្តរភាព

ខឿនកសិកម្មគឺជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានឥទ្ធិពលផ្ទាល់ដល់សេដ្ឋកិច្ច នយោបាយ និងសង្គមនៃប្រទេសទាំងអស់ដែលជាមាជិក និងបណ្តាដៃគូក្នុងតំបន់។ 

Top