អាស៊ានកសាងខឿនកសិកម្មនិរន្តរភាព

អាស៊ានកសាងខឿនកសិកម្មនិរន្តរភាព

 

ខឿនកសិកម្មគឺជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានឥទ្ធិពលផ្ទាល់ដល់សេដ្ឋកិច្ច នយោបាយ និងសង្គមនៃប្រទេសទាំងអស់ដែលជាមាជិក និងបណ្តាដៃគូក្នុងតំបន់។ ប្រឈមមុខនឹងភាពក្រីក្រ វិសមភាពបាន​កើតឡើង​ជាបន្តបន្ទាប់  និងសន្តិសុខស្បៀងដែលត្រូវគំរាមកំហែងដោយបញ្ហាប្រឈមជាសកល បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានចេញសេចក្តីថ្លែងការណ៍ជាច្រើនស្តីពីវិស័យសហប្រតិបត្តិការយ៉ាងជាក់ស្តែង រួមទាំងវិស័យកសិកម្មនិរន្តរភាពផង។

ខេត្ត ដាក់ឡាក់ (Dak Lak) មាន​ផ្ទៃដី​ដាំ​កាកាវ​ជាង ១.១២៦ ហិកតា ​ក្នុង​ឆ្នាំ ២០២៣ ម្រមូលផលសរុប ១.៥២០ តោន។ រូបថត៖ TTXVN

ក្រោមប្រធានបទ " « "អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់" » សន្និសីទកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងបណ្ដាសន្និសីទកំពូលពាក់ព័ន្ធបាន​រៀបចំនៅប្រទេសឡាវនាពេលថ្មីៗនេះបានទាក់ទាញចំណាប់អារម្មណ៍ និងការតាម​ដ្ឋាន​របស់សហគមន៍អន្តរជាតិ។ ទន្ទឹមនឹងការសង្កត់ធ្ងន់លើ "ការតភ្ជាប់" ក្នុងតំបន់ "ភាពធន់" នៅទាំងបានបង្ហាញពីសមត្ថភាពតទល់របស់អាស៊ានក្នុងការឆ្លើយតបទៅនឹងការកើត​ឡើងដ៏ខ្លាំងក្លានៃបញ្ហាប្រឈមសន្តិសុខមិនប្រពៃណីជាច្រើន និងសមត្ថភាពម្ចាស់ការសម្របខ្លួនជាមួយនឹងនិន្នាការអភិវឌ្ឃ​ថ្មី។

ក្នុងស្មារតីនោះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងដៃគូនានាបានអនុម័តឯកសារសំខាន់ៗជាច្រើនដូចជា សេចក្តីថ្លែងការណ៍ស្ដីពីចក្ខុវិស័យអាស៊ានអំពីឥណ្ឌូ - ប៉ាស៊ីហ្វិកឆ្ពោះទៅកាន់យន្តការរចនាសម្ព័ន្ធតំបន់ដែលអាស៊ានស្ថិតស្ថិតនៅទីតាំងកណ្តាល រួមជាមួយនឹងសេចក្តីប្រកាសជាច្រើនស្តីពីវិស័យសហប្រតិបត្តិការជាជាក់ស្តែង ដូចជា បង្កើនតំណភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ជីវចម្រុះ ... និងកសិកម្មនិរន្តរភាព។

ជាការពិតបានបង្ហាញថា សម្រាប់ប្រទេសអាស៊ានភាគច្រើន កសិកម្មត្រូវបានចាត់ទុកថាជា "ទីបង្អែក" របស់​ខឿន​សេដ្ឋកិច្ច ជំនួយប្រទេសនានាឱ្យឆ្លងកាត់បម្រែបម្រួល និងវិបត្តិជាច្រើន។ វិស័យកសិកម្មបានបង្កើតការងារធ្វើសម្រាប់ប្រហែល ៣២​%​ នៃចំនួនប្រជាជន និងបានរួមចំណែកដល់ GDP ២២,៦% បានរួមចំណែកយ៉ាងសំខាន់ក្នុងការខិតខំប្រឹងប្រែងរួម ដើម្បីបំបាត់ភាពអត់ឃ្លាន បន្ថយភាពក្រីក្រ និងអភិវឌ្ឍចីរភាពក្នុងតំបន់។

ខេត្ត ដាក់ឡាក់ (Dak Lak) កំពុងអនុវត្តដំណើរការជូនទីក្រុង បួន​ម៉ាធួត (Buon Ma Thuot) ក្លាយជាគោលដៅកាហ្វេពិភពលោក។ រូបថត៖ TTXVN

យោងតាមអ្នកជំនាញ ដើម្បីកែលម្អប្រព័ន្ធកសិកម្ម បណ្ដាប្រទេសជាសមាជិកអាស៊ានត្រូវផ្តោតលើការអភិវឌ្ឍកសិកម្មអេកូឡូស៊ី និងជំរុញការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបក្នុងការផលិតកម្មកសិកម្ម។

កសិកម្មអេកូឡូស៊ីកំពុងត្រូវបានចាត់ទុកថាជាជម្រើសដ៏ត្រឹមត្រូវ ដើម្បីឆ្ពោះទៅកសាងខឿនកសិកម្មនិរន្តរភាព និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព។ នោះគឺជាប្រព័ន្ធវប្បកម្មច្នៃប្រឌិត ដែលមិនសូវពឹងផ្អែកលើសារធាតុគីមី ហើយជិតស្និទ្ធនឹងបរិស្ថាន ជាក់ស្ដែងគឺវប្បកម្មដែលប្រើវត្ថុធាតុដើមក្នុងស្រុកជាអតិបរមា កាត់បន្ថយជាតិគីមី វប្បកម្មរុក្ខ-កសិកម្មចម្រុះ ពិពិធកម្មដំណាំ និងសត្វចិញ្ចឹម រចនាប្រព័ន្ធវប្បកម្មតាមទិដ្ឋភាព វប្បកម្មសរីរាង្គ កសិកម្មអភិរក្ស...

កម្មវិធីបន្លាស់ប្តូរប្រព័ន្ធកសិកម្មអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាពត្រូវបានពង្រាយក្នុង​អំឡុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ ២០២៥ នៅក្នុងប្រទេសចំនួន ៤ គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានជំរុញដំណើរការផ្លាស់ប្តូរកសិកម្មអេកូឡូស៊ីក្នុងបណ្ដាប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍។

ទុរេនបានដាក់លក់នៅខេត្ត Chanthaburi ប្រទេសថៃ។ រូបថត៖ AFP/TTXVN

វៀតណាមបានចូលរួមរាល់សកម្មភាពសំខាន់ៗក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការកសិកម្មអាស៊ាន រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍកសិកម្មនិរន្តរភាព និងសម្របខ្លួន កសិកម្មវដ្ត; សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភអាស៊ាន។

ថ្វីត្បិតតែដើរតួនាទីសំខាន់ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានក៏ដោយ ក៏វិស័យកសិកម្មជាវិស័យដែលងាយរងគ្រោះ និងទទួលរងហានិភ័យជាច្រើន។ វិស័យកសិកម្មរបស់វៀតណាមក៏ដូចជាបណ្តាប្រទេសក្នុងតំបន់កំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីវិស័យសេដ្ឋកិច្ចផ្សេងទៀតក្នុងការប្រើប្រាស់ធនធាន ធនធានដី និងធនធាន​ទឹក។ ម្យ៉ាងវិញទៀត វិស័យកសិកម្មកំពុងឈរលើបញ្ហាប្រឈមជាច្រើន ដូចជាការធ្លាក់ចុះនៃទន្និផល កម្រិតនៃការអភិវឌ្ឍន៍ ជាពិសេសគឺផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ។

ដូច្នេះ បណ្តាប្រទេសអាស៊ានចាំបាច់ត្រូវជំរុញការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផលិតកសិកម្ម ហើយរៀបចំតាមខ្សែសង្វាក់តំណភ្ជាប់ ជួយលើកកម្ពស់ទន្និផល គុណភាពផលិតផល និងបង្កើនប្រសិទ្ធភាពផលិតកម្ម បំណែងចែក និងការគ្រប់គ្រងផលិតកម្ម ដើម្បីធានាគុណភាព និងសុវត្ថិភាពស្បៀងអាហារក្នុងខ្សែសង្វាក់តម្លៃ។

កិច្ចសហប្រតិបត្តិការកសិកម្មអាស៊ានកំពុងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកធានាសន្តិសុខស្បៀងអាហារ អភិវឌ្ឍកសិកម្មនិរន្តរភាព សម្របខ្លួន និងការបញ្ចេញឧស្ម័នទាប កសិកម្មវដ្ត; កាត់បន្ថយការប្រើប្រាស់សារធាតុគីមីកសិកម្មពុល; កែច្នៃកាកសំណល់ពីរុក្ខជាតិ និងសត្វ; ជំរុញដំណោះស្រាយផ្អែកលើធម្មជាតិ; ធានាបាននូវធនធានដី និងទឹកស្ថេរភាព; កសិកម្មឆ្លាតវៃសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ; កសិកម្មឌីជីថល...

អត្ថបទ៖ កាសែតរូបភាពវៀតណាម

រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បច្ចេកទេស និងក្រាហ្វិក៖ ត្រាង​ញុង

 


Top