រាត្រីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ Booking បានប្រកាសតារាងរៀបលំដាប់អាសយដ្ឋានទាំង១០ដែលជិតស្និទ្ធបំផុតនៅប្រទេសវៀតណាម ជាផ្នែកមួយនៅក្នុងក្របខណ្ឌពានរង្វាន់ Traveller Review Awards 2024។ ឈរមុខបញ្ជីគឺក្រុងបុរាណហូយអាន ជាទីក្រុងល្បីឈ្មោះនៅខេត្តក្វាងណាម (Quang Nam) ទីកន្លែងដែលមានទីក្រុងបុរាណហូយអានបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌ
អញ្ជើញអ្នកអានទស្សនារូបភាពមួយចំនួនអំពីអាសយដ្ឋានទាំង១០ ដែលជាប់ចំណាត់ថ្នាក់របស់ Booking.com៖
បេតិកភណ្ឌវប្បធម៌ពិភពលោកហូយអាន ទីក្រុងច្នៃប្រតិដ្ឋនៃអង្គការ UNESCO។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
នាវានៅកំពង់នាវាទេសចរណ៍ភុងញ៉ា (Phong Nha) ដឹកភ្ញៀវទេសចរទៅទស្សនាល្អាងភ្នំភុងញ៉ា (Phong Nha)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានចុះផ្សាយ
ជ្រោះបានហ្គក (Ban Gioc) នៅឃុំដាមធ្វី (Dam Thuy) ស្រុកទ្រុងខាញ (Trung Khanh) ខេត្តកាវបាំង (Cao Bang) នៅចម្ងាយពីមជ្ឈមណ្ឌលស្រុកប្រហែល២០គីឡូម៉ែត្រ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ឆើតឆាយរដូវផ្កាឈូកនៅខេត្តនិញបិញ (Ninh Binh)។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ជ្រុងមួយនៃ Phu Quoc United Center - ឋានសួគ៌ទេសចរណ៍សុវត្ថិភាព និង ទាក់ទាញនៅទីក្រុងភូក្វឹក (Phu Quoc) ខេត្តកៀនយ៉ាង (Kien Giang)។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម
ចម្ការដើមព្រូនរីកស្គុះស្គាយ នៅឃុំតាតង៉ា (Tat Nga) ស្រុកម៉ែវវាក់ (Meo Vac) ខេត្តហាយ៉ាង (Ha Giang)។ រូបថត៖ ណាមថៃ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ឈូងសមុទ្រហាឡុង ជាបេតិកភណ្ឌធម្មជាតិពិភពលោក បានអង្គការ UNESCO ទទួលស្គាល់នៅឆ្នាំ១៩៩៤ ស្ថិតនៅខេត្តក្វាងនិញ (Quang Ninh) វៀតណាម។ ឈូងសមុទ្រស្រស់ស្អាតដោយមានភ្នំកំបោររាប់ពាន់ខ្នង ដែលមានរូបរាង និង ទំហំបង្កើតបានជាឈូងសមុទ្រមួយ ជាឈូងសមុទ្រមួយក្នុងចំណោមស្រស់ស្អាតបំផុតទាំង៥ទូទាំងពិភពលោក។ រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម
រថយន្តអគ្គិសនីដឹកភ្ញៀវទេសចរធ្វើដំណើរតាមដងផ្លូវ ពោរពេញដោយម្លប់ឈើស្រល់នៅទីក្រុងដាឡាត (Da Lat)។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ទីក្រុងទ្វីហ្វ័រ (Tuy Hoa) ខេត្តភូអៀន (Phu Yen) នៅក្នុងចំណោមអាសយដ្ឋានទាំង១០ដែលជិតស្និទ្ធបំផុតវៀតណាម ឆ្នាំ២០២៤។ ក្នុងរូបថត៖ ទីលានប្រាសាទងីភុង (Nghinh Phong) (ទីក្រុងទ្វីហ្វ័រ - Tuy Hoa) ជាអាសយដ្ឋានថ្មីទាក់ទាញភ្ញៀវទេសចរ។ រូបថត៖ ស្វឹនទ្រេវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ជ្រុងមួយនៃទីក្រុងសមុទ្រញ៉ាត្រាង (Nha Trang) ខេត្តខាញហ្វ័រ (Khanh Hoa)។ រូបថត៖ ហ្វាងហ្វា/កាសែតរូបភាពវៀតណាម
កាសែតរូបភាពវៀតណាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រែសម្រួល៖ រីកើង