ព័ត៌មាន អាមេរិកប្រកាសបោះបង់ចោលតួនាទីសម្របសម្រួលក្នុងការចរចារុស្ស៊ី-អ៊ុយក្រែន 03/05/2025 យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី INTERFAX នៅថ្ងៃទី ១ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងមិនដើរតួនាទីសម្របសម្រួលក្នុងការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែនទៀតឡើយ; ហើយសង្កត់ធ្ងន់ថា ដល់ពេលដែលភាគីទាំងពីរត្រូវជួបសន្ទនាគ្នាដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពហើយ។ លោកស្រី Tammy Bruce បានឲ្យដឹងថា វិធីសាស្រ្តអភិក្រមរបស់អាមេរិកចំពោះជម្លោះកំពុងតែផ្លាស់ប្តូរ។ អាមេរិកនឹងមិនសម្របសម្រួលទៀតឡើយ។ ឥឡូវនេះ ការចរចាគួរតែប្រព្រឹត្តដោយភាគីទាំងពីរ។ បើទោះបីជាបានដកខ្លួនចេញពីតួនាទីសម្របសម្រួលក៏ដោយ ភាគីអាមេរិកបានអះអាងថា នឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព ប៉ុន្តែបានសង្កត់ធ្ងន់ថា ដំណោះស្រាយសម្រាប់ជម្លោះទាមទារ “គំនិតផ្តួចផ្តើមជាក់ស្តែង” ពីភាគីអ៊ុយក្រែន និងរុស្ស៊ី។ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky និងប្រធានាធិបតីរុស្ស៊ីលោក Putin។ រូបថត៖ Sundayvision។ទន្ទឹមនឹងនោះ នាថ្ងៃទី ២ ឧសភា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiha បានឲ្យដឹងថា អ៊ុយក្រែននឹងមិនយល់ព្រម “សន្តិភាពក្នុងតម្លៃណាក៏ដោយ” ជាមួយរុស្ស៊ី៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី INTERFAX នៅថ្ងៃទី ១ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងមិនដើរតួនាទីសម្របសម្រួលក្នុងការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែនទៀតឡើយ; ហើយសង្កត់ធ្ងន់ថា ដល់ពេលដែលភាគីទាំងពីរត្រូវជួបសន្ទនាគ្នាដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពហើយ។ លោកស្រី Tammy Bruce បានឲ្យដឹងថា វិធីសាស្រ្តអភិក្រមរបស់អាមេរិកចំពោះជម្លោះកំពុងតែផ្លាស់ប្តូរ។ អាមេរិកនឹងមិនសម្របសម្រួលទៀតឡើយ។ ឥឡូវនេះ ការចរចាគួរតែប្រព្រឹត្តដោយភាគីទាំងពីរ។ បើទោះបីជាបានដកខ្លួនចេញពីតួនាទីសម្របសម្រួលក៏ដោយ ភាគីអាមេរិកបានអះអាងថា នឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព ប៉ុន្តែបានសង្កត់ធ្ងន់ថា ដំណោះស្រាយសម្រាប់ជម្លោះទាមទារ “គំនិតផ្តួចផ្តើមជាក់ស្តែង” ពីភាគីអ៊ុយក្រែន និងរុស្ស៊ី។ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky និងប្រធានាធិបតីរុស្ស៊ីលោក Putin។ រូបថត៖ Sundayvision។ទន្ទឹមនឹងនោះ នាថ្ងៃទី ២ ឧសភា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiha បានឲ្យដឹងថា អ៊ុយក្រែននឹងមិនយល់ព្រម “សន្តិភាពក្នុងតម្លៃណាក៏ដោយ” ជាមួយរុស្ស៊ី៕
អត្ថបទផ្សេងទៀត មហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥ គឺជាឱកាសដើម្បីឧទ្ទេសនាមអំពីរូបភាពនៃទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភពលោក03/05/2025ព័ត៌មានតាមនោះ មហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥ មានការចូលរួមពីប្រតិភូក្នុងស្រុកប្រមាណ ១៥០០ នាក់ និងប្រតិភូអន្តរជាតិប្រមាណ ១៣០០ នាក់មកពីប្រទេស និងដែនដីចំនួន ៨៥ រួមទាំងប្រមុខរដ្ឋ និងមេដឹកនាំប្រទេសជាច្រើនជុំវិញពិភពលោកផងដែរ។ វេណេស៊ុយអេឡា ប្រារព្ធខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងទិវាបង្រួបបង្រួមជាតិវៀតណាម03/05/2025ព័ត៌មានវៀតណាមបំពេញតួនាទីជាសហប្រធាននៃកម្មវិធីអាស៊ីអាគ្នេយ៍របស់ OECD ប្រកបដោយជោគជ័យ03/05/2025ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅ Con Dao។ 03/05/2025ព័ត៌មានអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម អញ្ជើញចូលរួមកម្មវិធីសិល្បៈ "បទចម្រៀងជ័យជំនះ"03/05/2025ព័ត៌មានប្រគល់កំណត់ទូតប្រឆាំងសកម្មភាពរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa03/05/2025ព័ត៌មានព្រះសារីរិកធាតុរបស់ព្រះពុទ្ធបានមកដល់ប្រទេសវៀតណាមនាថ្ងៃទី ២ ឧសភា02/05/2025ព័ត៌មាន អត្ថបទផ្សេងទៀត