នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានរៀបចំកម្មវិធី “ជួបប្រាស្រ័យជាមួយប្រជាជនវៀតណាមនៅឯបរទេស អបអរសាទរនិទាឃរដូវឆ្នាំ ២០២៥"។ គណៈប្រតិភូអាណិកជនវៀតណាមជាង១ពាន់នាក់មកពីប្រទេស និងតំបន់ដែនដីរាប់សិបកន្លែង បានមកទីក្រុង ដើម្បីចូលរួមជំនួបនេះ។
កម្មវិធីសិល្បៈពិសេសនៅក្នុងកម្មវិធីពបអរសាទរបុណ្យតេតប្រពៃណី ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅនៅយប់ ថ្ងៃទី ១៨ ខែមករា។ រូបថត៖ Ngoc Xuan/VOV
ផ្ញើសារជូនពរឆ្នាំថ្មីចំពោះជនវៀតណាមនៅឯបរទេស លោកស្រី Nguyen Thi Le លេខារងគណៈកម្មាធិការបក្សទីក្រុង និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍ជនវៀតណាមនៅឯបរទេសក្នុងការរួមដំណើរជាមួយទីក្រុង រួមចំណែកផ្សព្វផ្សាយ ឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិនូវគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋនិយាយរួម និងរបស់ទីក្រុងហូជីមិញនិយាយដោយឡែក។ ការផ្ទេរប្រាក់ពីបរទេសមកកាន់ទីក្រុងហូជីមិញទទួលកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយស្រូបយកប្រមាណ ៥៥% នៃកាផ្ទេរប្រាក់ពីបរទេសសរុបនៅទូទាំងប្រទេស ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ។ ដោយឡែកក្នុងឆ្នាំ ២០២៤ ការផ្ទេរប្រាក់ពីបរទេសមកវៀតណាមមានប្រហែល ១៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះទីក្រុងហូជីមិញសម្រេចបាន ៩,៦ពាន់លានដុល្លារអាមេរិក កើនឡើងប្រហែល ១៤០ លានដុល្លារបើធៀបនឹងឆ្នាំ ២០២៣។ នេះគឺជាធនធានដ៏មានតម្លៃក្នុងការជួយជំរុញសេដ្ឋកិច្ចរបស់ទីក្រុង បង្ហាញមនោសញ្ចេតនារបស់អាណិកជនវៀតណាមនៅឯបរទេសចំពោះទីក្រុងហូជីមិញ។
ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់នៅឆ្នាំ ២០២៥ បង្កើតមូលដ្ឋានសម្រាប់ឆ្នាំបន្តបន្ទាប់ លោកស្រី Nguyen Thi Le បានអះអាងថា ការរួមវិភាគទានសំខាន់ៗរបស់អាណិកជនវៀតណាមជិត ៣ លាននាក់ ដែលមានទំនាក់ទំនងជាយទីក្រុងហូជីមិញ គឺមិនអាចខ្វះបានឡើយ។ ថ្នាក់ដឹកនាំទីក្រុងតែងតែជួបជាមួយសហគមន៍ធុរកិច្ចវៀតណាមនៅឯបរទេស ដើម្បីផ្ទៀងស្តាប់សំណូមពរ បំណង់ប្រាថ្នា ដោះស្រាយឧបសគ្គនិងបញ្ហាប្រឈម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម