នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាយុទ្ធសាស្ត្រ គឺជាមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៅក្នុងយុគសម័យថ្មី។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងនៅក្នុងពិធីនេះ។ រូបថត៖ Lai Hoa/VOV
នៅព្រឹកថ្ងៃទី១៨ ខែឧសភា នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានរៀបចំពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍វៀតណាម និងសន្និសីទស្តីពីការអនុវត្តបច្ចេកវិទ្យាយុទ្ធសាស្ត្រ ក្រោមប្រធានបទ៖ "វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល - កម្លាំងចលករចម្បងនៃគំរូកំណើនថ្មី"។
នៅក្នុងពិធីនោះ នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានថ្លែងថា ទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍វៀតណាម (ថ្ងៃទី១៨ ខែឧសភា) មិនត្រឹមតែជាឱកាសដើម្បីលើកតម្កើងអ្នកវិទ្យាសាស្ត្រ បញ្ញវន្ត និងសហគ្រិនជាមួយនឹងសមិទ្ធផលលេចធ្លោក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីដាស់មោទនភាពចំពោះបញ្ញាវន្តវៀតណាម និងស្មារតីនវានុវត្តន៍ ជាពិសេសចំពោះយុវជនជំនាន់ក្រោយ។ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាយុទ្ធសាស្ត្រ គឺជាមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៅក្នុងយុគសម័យថ្មី។
នាយករដ្ឋមន្ត្រីបានស្នើឲ្យមានគោលនយោបាយលើកទឹកចិត្តដ៏ខ្លាំងក្លា ដែលអាចអនុវត្តបានក្នុងតថភាពជាក់ស្តែង។
«ត្រូវតែមានយន្តការទម្លុះទម្លាយ។ ប្រសិនបើយើងអនុវត្តតាមដំណើរការ និងយន្តការធម្មតា គឺមិនអាចអនុវត្តការវិនិយោគលើនវានុវត្តន៍បានទេ។ ដូច្នេះ បញ្ហាប្រឈមគឺការបញ្ជាទិញ ទទួលយកហានិភ័យដោយមានការគ្រប់គ្រង និងយកផលិតផលចុងក្រោយ ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការវិនិយោគរបស់រដ្ឋ។ មូលធនរដ្ឋក៏ជាផ្នែកមួយ ដោយលើកទឹកចិត្តមូលធនពីសហគ្រាស និងសង្គមឱ្យរួមគ្នាវិនិយោគលើផលិតផលអាទិភាពមួយចំនួន។ យន្តការហិរញ្ញវត្ថុរបស់រដ្ឋត្រូវតែបើកចំហរយ៉ាងខ្លាំង និងបង្កើតលក្ខខណ្ឌសម្រាប់ក្រសួង វិទ្យាស្ថាន សាលារៀន និងសហគ្រាស រួមគ្នាស្រាវជ្រាវ»។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏បានកត់សម្គាល់ថា ត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ; បង្កើតយន្តការសម្រាប់សហគ្រាសបរទេសដែលវិនិយោគនៅវៀតណាមឱ្យផ្ទេរបច្ចេកវិទ្យា; ចូលរួម និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាយុទ្ធសាស្ត្រជាបណ្ដើរៗ; ពង្រីកយ៉ាងខ្លាំងនូវបណ្តាញបញ្ញវន្ត និងអ្នកជំនាញវៀតណាមនៅបរទេស៕
តាម vovworld.vn/km-KH