ចំណុចភ្លឺលើតំបន់ដីភូមិភាគខាងត្បូងនៃប្រទេសវៀតណាម
នៅចាំបាន ឆ្នាំ២០១៣ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតស្ថាបនាពាណិជ្ជកម្ម និង ទេសចរណ៍ កុងលី (Cong Ly) បានដាក់ដំណើរការរោងចក្រអគិ្គសនីថាមពលខ្យល់ដំបូងរបស់វៀតណាម នៅឃុំស្រុកជាប់មាត់សមុទ្រវិញត្រាចដុង (Vinh Trach Dong) ទីក្រុងបាកឡិវ (Bac Lieu) ជាមួយនឹងបង្គោល Turbine ខ្យល់១០ដើម ប៉ុន្តែបានគូសបញ្ជាក់ដានដំណើរជំហានចូលប្រវត្តិសាស្រ្ត នៃវិស័យថាមពលវៀតណាម លើមាគ៌ាយកជំនះ ហើយអាជីវកម្មប្រភពថាមពលស្អាត និង ស្ថេរភាពនេះ។
តាមដំណើរការ វៀតណាមនឹងអភិវឌ្ឍន៍អគិ្គសនីថាមពលខ្យល់ ៨០០ MW នាឆ្នាំ២០២០ ស្រូបយក០,៨% នៃសរុបតម្រូវការអគិ្គសនី។ គោលដៅ គឺអភិវឌ្ឍន៍អគ្គិសនីថាមពលខ្យល់ ២.០០០ MW នាឆ្នាំ២០២៥ នឹង ៦.០០០ MW នាឆ្នាំ២០៣០។ (ប្រភព៖ ក្រសួងឧស្សាហពាណិជ្ជកម្ម) |
៦ឆ្នាំកន្លងមក យើងខ្ញុំត្រឡប់មកកាន់ខេត្តបាក់ឡិវ (Bac Lieu) វាល Turbine ខ្យល់កម្រិតបង្គួរថ្ងៃណា ឥឡូវបានក្លាយជាកសិដ្ឋាន Turbine ខ្យល់អស្ចារ្យ ដោយមានបង្គោល Turbine ខ្យល់ចំនួន៦២ដើម សរុបកម្លាំងផលិត ៩៩ MW អាចផលិតចេញប្រហែល៣២០ លាន kWh រៀងរាល់ឆ្នាំ។
បង្គោល និង Turbine ខ្យល់ទាំង៦២ដើម សុទ្ធតែបានដាក់លើមាត់សមុទ្រ។ Turbine នីមួយៗ មានកម្លាំងផលិតប្រហាក់ប្រហែល១,៦ MW ស្ថាបនាដោយក្រុមហ៊ុន General Electrics (GE) របស់អាមេរិកផ្តល់ជូន បានធ្វើដោយដែកថែបពិសេសមិនស្នឹម មានកម្ពស់៨០ម៉ែត្រ អង្កត់ផ្ចិត៤ម៉ែត្រ ទម្ងន់ជាង២០០តោន ស្លាបកង្ហារធ្វើដោយជ័រពិសេសប្រវែង៤២ម៉ែត្រ មានប្រព័ន្ធបញ្ជាបត់ដោយស្វ័យប្រវត្តិ ជ្រៀសវៀងខូចខាតពេលមានព្យុះ។
វាលអគ្គិសនីថាមពលខ្យល់នៅខេត្តបាក់ឡិវ (Bac Lieu) រួមមានបង្គោល Turbine ខ្យល់៦២ដើម។ Turbine នីមួយៗ មានកម្លាំងផលិតប្រហាក់ប្រហែល ១,៦ MW រចនាសម្ពន្ធដោយដែកថែមមិនស្នឹមទាំងស្រុង មានកម្ពស់៨០ម៉ែត្រ និង ទម្ងន់ជាង២០០តោន។ ដោយសារជាជំនាន់ប្រព័ន្ធអគ្គិសនីថាមពលខ្យល់ជឿនលឿន ស្លាបកង្ហារនៅទីនេះ បានធ្វើដោយជ័រពិសេស ហើយអាចបត់ដោយស្វ័យប្រវត្តិ ជៀសវៀងខូចខាត ពេលមានព្យុះធំបក់មក។ រូបថត៖ កុងដាត Turbine ខ្យល់នីមួយៗ នៅខេត្តបាក់ឡិវ (Bac Lieu) នឹងមានបន្ទប់ត្រួតពិនិត្យបច្ចេកទេស។ រូបថត៖ ថុងហាយ ក្រុមបច្ចេកទេសនឹងប្តូរវេនឆ្មាំពេញមួយថ្ងៃ ដើម្បីពិនិត្យមើលដំណើរការនៃ Turbine ខ្យល់ នៅខេត្តបាក់ឡិវ (Bac Lieu) ។ រូបថត៖ កុងដាត វាលអគ្គិសនីថាមពលខ្យល់ នៅខេត្តបាក់ឡិវ (Bac Lieu) ផលិតចេញប្រហែល ៣២០ លាន kwh រៀងរាល់ឆ្នាំ។ រូបថត៖ តឹតសើន ពលករអនុវត្តចាក់ឫស្សសម្រាប់ Turbine ខ្យល់ នៅតំបន់សម្ពន្ធអគ្គិសនីថាមពលខ្យល់ និង អគ្គិសនីថាមពលព្រះអាទិត្យ នៅខេត្តនិញធ្វឹន (Ninh Thuan)។ រូបថត៖ ថុងហាយ ប្រព័ន្ធបណ្តាញអគ្គិសនី នៅតំបន់សម្ពន្ធអគ្គិសនីថាមពលខ្យល់ និង អគ្គិសនីថាមពលព្រះអាទិត្យ ខេត្តនិញធ្វឹន (Ninh Thuan) បានជួយអគ្គិសនីនៅទីនេះ បានសម្រប់នឹងចរន្តបណ្តាញអគ្គិសនីជាតិ។ រូបថត៖ ឯកសារ TrungNamGroup តំបន់សម្ពន្ធអគ្គិសនីថាមពលខ្យល់ និង អគ្គិសនីថាមពលព្រះអាទិត្យ ខេត្តនិញធ្វឹន (Ninh Thuan) ដំឡើងសូឡា ៧០០.០០០បន្ទះ ដោយមានកម្លាំងផលិតរំពឹងទុក ២០៤ MW។ រូបថត៖ ថុងហាយ ពលករកំពុងដំណើរការដំឡើងសូឡាចុងក្រោយបង្អស់ ដើម្បីសម្រេចដំណាក់កាលទី១ នៃគម្រោងតំបន់សម្ពន្ធអគ្គិសនីថាមពលខ្យល់ និង អគ្គិសនីថាមពលព្រះអាទិត្យខេត្តនិញធ្វឹន (Ninh Thuan)។ រូបថត៖ ថុងហាយ តំបន់សម្ពន្ធអគ្គិសនីថាមពលខ្យល់ និង អគ្គិសនីថាមពលព្រះអាទិត្យខេត្តនិញធ្វឹន (Ninh Thuan) ជាអង្គភាពតែមួយគត់នៅវៀតណាម ដំណើរការរួមផ្សំទាំងសំណង់អគ្គិសនីថាមពលខ្យល់ និង អគ្គិសនីថាមពលព្រះអាទិត្យ លើផ្ទៃដី២៦៤ ហិកតា។ រូបថត៖ ថុងហាយ |
“រដ្ឋាភិបាលវៀតណាម ដោះស្រាយបានបញ្ហាមួយចំនួន អំពីកំណត់នីតិវិធី វិស័យអគ្គិសនីថាមពលខ្យល់នៅវៀតណាម នឹងអាចរីកចម្រើនខ្លាំង នាំមកផលប្រយោជន៍ធំ ខាងផ្នែកសេដ្ឋកិច្ច និង បរិស្ថានក៏ដូចជាជួយវៀតណាម ក្លាយជាទីកន្លែងមួយទាក់ទាញអង្គការ និង វិនិយោគិនអន្តរជាតិ”។ លោក Steve Sawyer អគ្គលេខាធិការសម្ពន្ធសមាគមអគ្គិសនីថាមពលខ្យល់សកលលោក (GWEC)។ |
បន្ទាប់ពីជោគជ័យនៃគម្រោងអគ្គិសនីថាមពលខ្យល់ខេត្តបាក់ឡិវ (Bac Lieu) គម្រោងការអគ្គិសនីថាមពលខ្យល់ និង អគ្គិសនីថាមពលព្រះអាទិត្យផ្សេងៗក៏បានផ្តើមបើកការដ្ឋានសាងសង់ នៅភូមិភាគខាងត្បូងនៃប្រទេសវៀតណាម។ យល់ឃើញថាមានកម្តៅព្រះអាទិត្យ និង ខ្យល់ជាវត្ថុ “ពិសេសប្រចាំតំបន់” ដោយឡែករបស់ខេត្តនិញធ្វឹន (Ninh Thuan)។ ចុងឆ្នាំ២០១៦ Trungnam Group បានវិនិយោគ និង កសាងជាផ្លូវការ នូវតំបន់សម្ពន្ធអគ្គិសនីថាមពលខ្យល់ និង អគ្គិសនីថាមពលព្រះអាទិត្យ។ នៅទីនេះ លើផ្ទៃដីជិត ២៦៤ ហិកតា Trungnam Group បានដំឡើងសូឡា ៧០០.០០០បន្ទះ ដោយមានកម្លាំងផលិតរំពឹងទុក២០៤ MW។
ក៏នៅតំបន់នេះ Trungnam Group ឱ្យដំឡើងបន្ថែមបង្គោល Turbine ៤៥ដើម តាមដំណាក់កាលបីផ្សេងគ្នា។ បង្គោល Turbine ខ្យល់ កម្ពស់រាប់រយម៉ែត្រ ប្រហាក់ប្រហែលនឹងអគារខ្ពស់៣០ - ៤០ជាន់ ដោយមានស្លាបកង្ហារវែងជាង៥០ម៉ែត្រ។ រំពឹងទុក បន្ទាប់ពីដំឡើងបង្គោល Turbine គ្រប់៤៥ដើម នឹងមានកម្លាំងផលិតប្រហែល៩០-១០០ MW។
លោក ង្វៀន តឹមតៀន (Nguyen Tam Tien) អគ្គនាយកសម្ពន្ធក្រុមហ៊ុន Trungnam ឱ្យដឹងថា នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ សំណង់នេះ ក៏បានធ្វើសម្រេចដាក់ដំណើរការជាផ្លូវការ សម្រប់ជាមួយនឹងចរន្តបណ្តាញអគ្គិសនីជាតិ។ នេះជារោងចក្រអគ្គិសនីថាមពលព្រះអាទិត្យធំបំផុតវៀតណាម។
ថាមពលលើដំបូលអគារ
ចាកចេញពីកសិដ្ឋានធំ អំពីអគ្គិសនីថាមពលខ្យល់ និង អគ្គិសនីថាមពលព្រះអាទិត្យ យើងខ្ញុំទៅកាន់ខេត្តវូងតាវ (Vung Tau) ឃើញផ្ទាល់ភ្នែកនូវអគ្គិសនីថាមពលព្រះអាទិត្យជាង១០០សំណង់នៅលើដំបូលអគារ។ បច្ចុប្បន្ន អគ្គិសនីទីក្រុង ដំឡើងបន្ទះសូឡានៅលើដំបូលអគារជាង១០០ម៉ែត្រការ៉េ ផ្គត់ផ្គង់ជាង៥០% នៃសរុបអគ្គិសនីប្រើប្រាស់ក្នុងអគារនៃក្រុមហ៊ុនអគ្គិសនីទីក្រុង។ លេខអគ្គិសនីដែលនៅសល់ បានតភ្ជាប់ និង ផ្គត់ផ្គង់ទៅកាន់ចរន្តបណ្តាញអគ្គិសនីជាតិ។
តាមលោក ត្រឹន ថាញហាយ (Tran Thanh Hai) នាយករងក្រុមហ៊ុនអគ្គិសនីវូងតាវ (Vung Tau) តាំងពីពេលដំឡើងប្រព័ន្ធអគ្គិសនី នៅលើដំបូលអគារ រៀងរាល់ឆ្នាំអង្គភាពសំចៃបានពី៤០០ - ៥០០លានដុង ប្រាក់ប្រើប្រាស់ថាមពល។
នៅទីក្រុងហូជីមិញ មានគ្រួសារស្ថាប័នជិត១.០០០ បានដំឡើងអគ្គិសនីថាមពលព្រះអាទិត្យនៅលើដំបូល។ រូបថត៖ កុងដាត សព្វថ្ងៃ គ្រួសារស្ថាប័នជាច្រើន នៅទីក្រុងវូងតាវ (Vung Tau) បានវិនិយោគដំឡើងប្រព័ន្ធអគ្គិសនីថាមពលព្រះអាទិត្យ នៅលើដំបូលអគារ ហើយនេះក៏ជាដំណោះស្រាយប្រសិទ្ធភាព រួមចំណែកកាត់បន្ថយ លើចរន្តបណ្តាញអគ្គិសនីជាតិ។ រូបថត៖ តឹតសើន ប្រព័ន្ធត្រួតពិនិត្យអគ្គិសនីថាមពលព្រះអាទិត្យ របស់ក្រុមហ៊ុនអគ្គិសនីទីក្រុងវូងតាវ (Vung Tau)។ រូបថត៖ តឹតសើន រថយន្តប្រើប្រាស់ប្រភពអគ្គិសនីថាមពលព្រះអាទិត្យ បង្កើតដោយផាមក្វិញ (Pham Quynh) ម្ចាស់មណ្ឌលសម្រាកលំហែហុងថាញ (Hong Thanh) ដើម្បីបម្រើដឹកជញ្ជូនអតិថិជន នៅមណ្ឌលសម្រាកលំហែ។ រូបថត៖ ថុងហាយ |
តាមឧទ្ទេសនាម នៃកម្មាភិបាលក្រុមហ៊ុនអគ្គិសនីវូងតាវ (Vung Tau) យើងខ្ញុំបានទៅស្វែងយល់ អំពីទម្រង់រូបភាពអគ្គិសនីថាមពល លើដំបូលអគាររបស់បងផាមក្វិញ (Pham Quynh) ម្ចាស់មណ្ឌលសម្រាកលំហែហុងថាញ (Hong Thanh)។ បងក្វិញ (Quynh) ឱ្យដឹងថា ដោយសារកាលពីមុន បងជាវិស្វករមេកានិចម្នាក់ ទើបបងស្វែងយល់និងបញ្ចូលបន្ទះសូឡាមកពីបរទេស ដំឡើងដោយខ្លួនឯង ម្លោះហើយមានតម្លៃថោកជាង។ ហេតុនេះហើយ គ្រប់ទីកន្លែងនៅមណ្ឌលសម្រាកលំហែរបស់បង សុទ្ធតែបានដំឡើងបន្ទះសូឡា ហើយរថយន្តអគ្គិសនីក៏បានដំឡើងសូឡា ដើម្បីប្រើប្រាស់។
ប្រសិនបើទីក្រុងវូងតាវ (Vung Tau) ជាមូលដ្ឋានថ្មីអនុវត្តសំណង់ថាមពលព្រះអាទិត្យនៅលើដំបូលអគារ ទីក្រុងហូជីមីញក៏បានអនុវត្តទម្រង់រូបភាពថាមពលស្អាតនេះ មានប្រសិទ្ធភាពខ្ពស់។
ជាមួយនឹងគម្រោងការអគ្គិសនីថាមពលខ្យល់ទាំង១២បានអនុមត័ ក្នុងនោះ៤គម្រោងការបានពង្រាយ ខេត្តនិញធ្វឹន (Ninh Thuan) កំពុងក្លាយជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋាននាំមុខទូទាំងប្រទេស ខាងអភិវឌ្ឍន៍អគ្គិសនីថាមពលខ្យល់។ |
តាមស្ថិតិនៃអគ្គក្រុមហ៊ុនអគ្គិសនីវៀតណាម ទីក្រុងហូជីមិញ មានដំបូលអគារជិត២៧៧.០០០ គ្រប់លក្ខណៈដើម្បីដំឡើងឧបករណ៍អគ្គិសនីថាមពលព្រះអាទិត្យ។ គិតដល់ដើមឆ្នាំ២០១៩ ទីក្រុងមានគ្រួសារ ស្ថាប័ន និង សហគ្រាសជិត១.០០០ បានដំឡើងអគ្គិសនីថាមពលព្រះអាទិត្យ លើនៅដំបូលអគារ ដោយមានសរុបកម្លាំងផលិតជាង១១.៣៨២ kWp។ សំណង់គំរូមួយចំនួនដូចជា៖ រោងចក្រធ្វើប្រព្រឹត្តិកម្មទឹកកាក់សំណល់ នៃក្រុមហ៊ុនភាគហ៊ុនវិនិយោគស្ថាបនា និង ពាណិជ្ជកម្មភូដៀន (Phu Dien) មានកម្លាំងផលិត៩៨០ kWp។ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Schneider Electric Manufacturing វៀតណាម (360 kWp)។ ក្រុមហ៊ុនភាគហ៊ុនសេវាកម្មទេសចរណ៍ភូថ័រ (Phu Tho) (259,2 kWp)។ ពិសេស នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ គ្រួសារដំឡើងអគ្គសនីថាមពលព្រះអាទិត្យលើដំបូលផ្ទះ ក៏នឹងបានក្រុមហ៊ុនអគ្គិសនីទីក្រុង ប្រមូលទិញលេខអគ្គិសនីដែលប្រើមីនអស់។
អាចនិយាយ ដោយសារមានគោលការណ៍ គោលនយោបាយអនុគ្រោះរបស់រដ្ឋ ការវិនិយោគកសាង និង ផលិតប្រភពអគ្គិសនីថាមពលខ្យល់ ថាមពលព្រះអាទិត្យនៅវៀតណាម កំពុងរីកចម្រើនមានប្រសិទ្ធភាពខ្ពស់។ ជាមួយជំហានរហ័ស និង រឹងមាំនេះ សង្ឃឹមទៅអនាគតមិនឆ្ងាយ វៀតណាមនឹងជាចំណុចពន្លឺភ្លឺនៅលើផែនទីថាមពលកែច្នៃឡើងវិញ នៃសកលលោក៕
អត្ថបទ៖ តឹតសើន រូបថត៖ តឹតសើន កុងដាត ថុងហាយ និង ឯកសារ