• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍ភារកិច្ចសម្រាប់ឆ្នាំ APEC ២០២៧ តាមកាលវិភាគ

នាល្ងាចថ្ងៃទី ២៨ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពនៃការត្រៀមរៀបចំសម្រាប់ឆ្នាំ APEC វៀតណាម ២០២៧។

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ដឹកនាំកិច្ចប្រជុំអំការត្រៀមរៀបចំសម្រាប់ឆ្នាំ APEC វៀតណាម ២០២៧។ (រូបថត៖ TTXVN)

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអះអាងថា ការរៀបចំឆ្នាំ APEC ២០២៧ ដោយជោគជ័យ ជាពិសេសសប្តាហ៍កិច្ចប្រជុំកំពូល នឹងបន្សល់ទុកសញ្ញាសម្គាល់របស់ វៀតណាមនៅក្នុង APEC និងជាមួយមិត្តភក្តិអន្តរជាតិ ហើយក៏ជាឱកាសមួយដើម្បីតភ្ជាប់ធនធានអន្តរជាតិជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ មូលដ្ឋាន និងសហគមន៍ ធុរកិច្ចផងដែរ។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យការងារត្រៀមរៀបចំត្រូវមានកាលវិភាគជាក់លាក់ និងច្បាស់លាស់។ ទាក់ទងនឹងភស្តុភារកម្ម និងពិធីការ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវតែធានាគុណភាព ប្រសិទ្ធភាព ការសន្សំសម្ចៃ និងជៀសវាងការខ្ជះខ្ជាយ។ ទាក់ទងនឹងសកម្មភាពឃោសនា និងវប្បធម៌សម្រាប់ឆ្នាំ ២០២៧ នាយករដ្ឋមន្ត្រីបានស្នើឱ្យអនុគណៈកម្មការឃោសនា និងវប្បធម៌ផ្តោតលើការបំពេញភារកិច្ច ជាពិសេសភារកិច្ចដែលបម្រើសកម្មភាពរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលចូលរួមសប្តាហ៍កំពូល APEC ២០២៦ នៅប្រទេសចិន និងការទទួលតួនាទីម្ចាស់ផ្ទះសម្រាប់ឆ្នាំប្រធាន APEC ២០២៧៕

តាម vovworld.vn/km-KH

ទំហំនាំចូលនិងនាំចេញទំនិញសរុបរបស់វៀតណាមបានលើសពី ១ ទ្រីលានដុល្លារអាមេរិកក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦

ទំហំនាំចូលនិងនាំចេញទំនិញសរុបរបស់វៀតណាមបានលើសពី ១ ទ្រីលានដុល្លារអាមេរិកក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦

នៅក្នុងខែតុលា ទំហំនាំចូល និងនាំចេញត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ១២២ ពាន់លានដុល្លារអាមេរិក កើនឡើង ៤៧,៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top