ព័ត៌មាន អដ្ឋិធាតុយុទ្ធជនពលីចំនួន ១.៣៨៤ នាក់ត្រូវបានប្រមូលក្រោយរយៈពេល ៤ ខែអនុវត្តន៍យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ 15/07/2026 ក្នុងចំណោមនោះ អដ្ឋិធាតុចំនួន ៣៦០ ឈុតត្រូវបានប្រមូលនៅក្នុងស្រុក ១៧៤ ឈុតនៅឡាវ និង ៨៥០ ឈុតនៅប្រទេសកម្ពុជា។ អដ្ឋិធាតុយុទ្ធជនពលីត្រូវបានបញ្ចុះនៅឈាបនដ្ឋានយុទ្ធជនពលី Binh Phuoc (ឃុំ Dong Tam ទីក្រុង Dong Nai)។ (រូបថត៖ VNA)ក្រោយរយៈពេល ៤ ខែអនុវត្តន៍ "យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់សម្រាប់ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" (យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់) កងកម្លាំងមុខងារ បានប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១.៣៨៤ នាក់ ព្រមទាំងជំរុញខ្លាំងការយកសំណាក DNA និងការផ្ទៀងផ្ទាត់ព័ត៌មាន ដើម្បីកំណត់អត្តសញ្ញាណយុទ្ធជនពលី ដែលនៅតែខ្វះព័ត៌មាន។យោងតាមគណៈកម្មាធិការដឹកនាំជាតិលេខ ៥១៥ (គណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី) គិតត្រឹមថ្ងៃទី ១៤ ខែកក្កដា ក្រោយរយៈពេល ៤ ខែអនុវត្តន៍យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ប្រទេសវៀតណាមបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១.៣៨៤ នាក់។ យុទ្ធនាការនេះត្រូវបានអនុវត្តន៍ដើម្បីសម្រេចជាស្ថាពរនូវការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជនពលីដែលនៅតែខ្វះព័ត៌មាន។ក្នុងចំណោមនោះ អដ្ឋិធាតុចំនួន ៣៦០ ឈុតត្រូវបានប្រមូលនៅក្នុងស្រុក ១៧៤ ឈុតនៅឡាវ និង ៨៥០ ឈុតនៅប្រទេសកម្ពុជា។រួមជាមួយនឹងការងារស្វែងរក ការយកសំណាក DNA សម្រាប់កំណត់អត្តសញ្ញាណយុទ្ធជនពលី បន្តត្រូវបានជំរុញយ៉ាងខ្លាំង។ រហូតមកដល់បច្ចុប្បន្ន អង្គភាពនានាបានប្រមូលសំណាកពីផ្នូរយុទ្ធជនពលីជាង ៥២.០០០ ផ្នូរ ក្នុងនោះផ្នូរជាង ៣៧.០០០ បំពេញលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការយកសំណាក់ ស្មើនឹងអត្រា ៧១%៕ តាម vovworld.vn/km-KH Tags:យកសំណាក DNA អដ្ឋិធាតុយុទ្ធជនពលី កំណត់អត្តសញ្ញាណយុទ្ធជនពលី

ក្នុងចំណោមនោះ អដ្ឋិធាតុចំនួន ៣៦០ ឈុតត្រូវបានប្រមូលនៅក្នុងស្រុក ១៧៤ ឈុតនៅឡាវ និង ៨៥០ ឈុតនៅប្រទេសកម្ពុជា។ អដ្ឋិធាតុយុទ្ធជនពលីត្រូវបានបញ្ចុះនៅឈាបនដ្ឋានយុទ្ធជនពលី Binh Phuoc (ឃុំ Dong Tam ទីក្រុង Dong Nai)។ (រូបថត៖ VNA)ក្រោយរយៈពេល ៤ ខែអនុវត្តន៍ "យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់សម្រាប់ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" (យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់) កងកម្លាំងមុខងារ បានប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១.៣៨៤ នាក់ ព្រមទាំងជំរុញខ្លាំងការយកសំណាក DNA និងការផ្ទៀងផ្ទាត់ព័ត៌មាន ដើម្បីកំណត់អត្តសញ្ញាណយុទ្ធជនពលី ដែលនៅតែខ្វះព័ត៌មាន។យោងតាមគណៈកម្មាធិការដឹកនាំជាតិលេខ ៥១៥ (គណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី) គិតត្រឹមថ្ងៃទី ១៤ ខែកក្កដា ក្រោយរយៈពេល ៤ ខែអនុវត្តន៍យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ប្រទេសវៀតណាមបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១.៣៨៤ នាក់។ យុទ្ធនាការនេះត្រូវបានអនុវត្តន៍ដើម្បីសម្រេចជាស្ថាពរនូវការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជនពលីដែលនៅតែខ្វះព័ត៌មាន។ក្នុងចំណោមនោះ អដ្ឋិធាតុចំនួន ៣៦០ ឈុតត្រូវបានប្រមូលនៅក្នុងស្រុក ១៧៤ ឈុតនៅឡាវ និង ៨៥០ ឈុតនៅប្រទេសកម្ពុជា។រួមជាមួយនឹងការងារស្វែងរក ការយកសំណាក DNA សម្រាប់កំណត់អត្តសញ្ញាណយុទ្ធជនពលី បន្តត្រូវបានជំរុញយ៉ាងខ្លាំង។ រហូតមកដល់បច្ចុប្បន្ន អង្គភាពនានាបានប្រមូលសំណាកពីផ្នូរយុទ្ធជនពលីជាង ៥២.០០០ ផ្នូរ ក្នុងនោះផ្នូរជាង ៣៧.០០០ បំពេញលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការយកសំណាក់ ស្មើនឹងអត្រា ៧១%៕
អត្ថបទផ្សេងទៀត វៀតណាមស្ថិតក្នុងក្រុមប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន15/07/2026ព័ត៌មានវដ្តកំណើនសេដ្ឋកិច្ចបន្ទាប់នៅអាស៊ីអាគ្នេយ៍ នឹងមិនពឹងផ្អែកលើខឿនសេដ្ឋកិច្ចតែមួយ ឬវដ្តទំនិញតែមួយទៀតហើយ ប៉ុន្តែនឹងត្រូវបានបង្កើតឡើងដោយក្រុមប្រទេសចំនួន ៥ នៅក្នុងតំបន់៖ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។ នេះគឺជាការវាយតម្លៃរបស់លោក Shan Saeed ប្រធានសេដ្ឋវិទូសកលនៃក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យអន្តរជាតិ Juwai IQI។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទៅសួរសុខទុក្ខនិងប្រគល់អំណោយដល់យុទ្ធជនពិការ យុទ្ធជនជំងឺនៅខេត្តបាក់និញ15/07/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ប្រែក្លាយគុណសម្បត្តិនៃច្រកទ្វារព្រំដែនទៅជាកម្លាំងចលករកំណើនរបស់ខេត្តឡាងសឺន15/07/2026ព័ត៌មានសុក្រឹតក្របខ័ណ្ឌច្បាប់សម្រាប់សកម្មភាពបោះពុម្ពផ្សាយឌីជីថល15/07/2026ព័ត៌មានបច្ចេកវិទ្យា DNA និងទិន្នន័យឌីជីថល៖ ពន្លឿនដំណើរការប្រគល់ឈ្មោះជូនយុទ្ធជនពលីវិញ15/07/2026ព័ត៌មានមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងអភិវឌ្ឍន៍សឺម៉ីកុងឌុចទ័រដែលមានតម្លៃ ៣០ លានអឺរ៉ូ គ្រោងនឹងត្រូវបានបង្កើតឡើងនៅវៀតណាម15/07/2026ព័ត៌មានជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក ឲ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព ជាក់ស្តែង និងមានប្រសិទ្ធភាព14/07/2026ព័ត៌មាន អត្ថបទផ្សេងទៀត