បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់ នារសៀលថ្ងៃទី ២២ ខែតុលា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទៅទស្សនានិងធ្វើការនៅសាកលវិទ្យាល័យ Aalto ជាសាកលវិទ្យាល័យជួរមុខនៅប្រទេសហ្វាំងឡង់និងក្នុងតំបន់ ហើយបានជួបជាមួយនិស្សិតវៀតណាមយ៉ាងច្រើនកុះករដែលកំពុងសិក្សានៅប្រទេសហ្វាំងឡង់ ។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទៅទស្សនា និងធ្វើការនៅសាកលវិទ្យាល័យ Aalto ។ រូបថត៖ Van Hieu/VOV
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់លើគោលនយោបាយជាប់លាប់របស់បក្ស និងរដ្ឋ ដែលយកចិត្តទុកដាក់ជាពិសេសចំពោះការអប់រំនិងបណ្តុះបណ្តាល ក្នុងនោះនិស្សិតដែលកំពុងរស់នៅនិងសិក្សានៅបរទេសមានតួនាទីយ៉ាងសំខាន់ ជាស្ពានផ្សព្វផ្សាយចំណេះដឹង វប្បធម៌ ប្រពៃណីជាតិ និងទទួលភាពសម្បូរបែបនៃវប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ពិភពលោក ដើម្បីរួមចំណែកកសាងប្រទេសជាតិ៖ “បក្ស និងរដ្ឋវៀតណាមកំពុងកសាង និងអនុវត្តយន្តការ គោលនយោបាយដ៏វិសេសវិសាល ដើម្បីទាក់ទាញអ្នកមានទេពកោសល្យ។ ប្អូនៗតែងតែត្រូវបានស្វាគមន៍ និងបង្កលក្ខខណ្ឌអំណោយផលបំផុតដើម្បីរួមចំណែក។ ការចូលរួមចំណែកមិនត្រឹមតែជាការត្រលប់មកវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិនៅទូទាំងទ្វីបទាំងប្រាំទៀតផង។ ជាពិសេស យើងលើកទឹកចិត្តកម្មវិធីសហប្រតិបត្តិការរវាងសាកលវិទ្យាល័យហ្វាំងឡង់ រួមទាំងសាកលវិទ្យាល័យ Aalto ជាមួយបណ្តាសាកលវិទ្យាល័យនិងស្ថាប័នអប់រំវៀតណាម”។
លោកអគ្គលេខាសង្ឃឹមថា និស្សិតវៀតណាមនឹងលើកកំពស់តួនាទីជាស្ពានតភ្ជាប់ចំណេះដឹង ដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាម និងហ្វាំងឡង់ឱ្យកាន់តែរឹងមាំថែមទៀត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម