ព័ត៌មាន អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញអន្តរជាតិក្នុងពិធីប្រគល់ពានរង្វាន់ VinFuture លើកទី៤ 07/12/2024 នារសៀលថ្ងៃទី៦ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួបអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមពិធីប្រគល់ពានរង្វាន់ VinFuture ឆ្នាំ២០២៤។ អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញទទួលជួបក្រុមអ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រអន្តរជាតិមកវៀតណាម ដើម្បីចូលរួមពិធីប្រគល់ពានរង្វាន់ VinFuture លើកទី៤ (រូបថត៖ VNA)អញ្ជើញពិភាក្សាជាមួយអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិ លោកអគ្គលេខាបក្សតូ ឡឹមបានសង្កត់ធ្ងន់ថា វៀតណាមកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាគោលនយោបាយជាតិកំពូល ជារបកគំហើញយុទ្ធសាស្ត្រនិងជាកម្លាំងចលករសំខាន់ ដើម្បីបង្កើតភាពលោតផ្លោះអំពីផលិតភាព គុណភាព និងប្រសិទ្ធភាព ដែលជាកត្តាសម្រេចចិត្តលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ និងការអភិវឌ្ឍប្រកបដោយ ចីរភាព។ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឱ្យអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិបន្តសហការយ៉ាងជិតស្និទ្ធ និងសកម្មជួយវៀតណាម លើវិស័យដូចជា៖ ប្រឹក្សាយោបល់លើគោលនយោបាយអភិវឌ្ឍន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មី និងជ្រើសរើសទិសដៅវិនិយោគសមស្រប; គាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ដើម្បីបម្រើដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មបញ្ញាសិប្បនិមិត្ត និងបន្ទះឈីប semiconductor; ជំរុញការបង្កើតនិងអភិវឌ្ឍន៍មជ្ឈមណ្ឌលនវានុវត្តន៍ប្រកបដោយផលិតភាពខ្ពស់ និងតភ្ជាប់វៀតណាមជាមួយសាជីវកម្មបច្ចេកវិទ្យាឈានមុខគេនិងទីផ្សារអន្តរជាតិ។រីឯខ្លួនវិញ អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ ទិសដៅនិងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអភិវឌ្ឍនិងប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យានិង នវានុវត្តន៍; វាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសាជីវកម្មបច្ចេកវិទ្យាធំៗ និង សហគមន៍ធុរកិច្ចវៀតណាមក្នុងវិស័យស្រាវជ្រាវ និងអនុវត្តបច្ចេកវិទ្យាថ្មី។អ្នកវិទ្យាសាស្ត្រក៏បានលើកឡើងនូវគំនិតនិងសំណើលើបញ្ហានៃការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិមិត្ត (AI) ការបំប្លែងថាមពល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ ការបណ្តុះបណ្តាលធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម ការដឹកជញ្ជូន ... ដើម្បីនាំវៀតណាមកន្លាយទៅជាចំណុចភ្លឺក្នុងវិស័យបច្ចេកវិទ្យាថ្មីក្នុងតំបន់និងពិភពលោក៕ តាម VOV5 - វិទ្យុសម្លេងវៀតណាមo

នារសៀលថ្ងៃទី៦ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួបអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមពិធីប្រគល់ពានរង្វាន់ VinFuture ឆ្នាំ២០២៤។ អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញទទួលជួបក្រុមអ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រអន្តរជាតិមកវៀតណាម ដើម្បីចូលរួមពិធីប្រគល់ពានរង្វាន់ VinFuture លើកទី៤ (រូបថត៖ VNA)អញ្ជើញពិភាក្សាជាមួយអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិ លោកអគ្គលេខាបក្សតូ ឡឹមបានសង្កត់ធ្ងន់ថា វៀតណាមកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាគោលនយោបាយជាតិកំពូល ជារបកគំហើញយុទ្ធសាស្ត្រនិងជាកម្លាំងចលករសំខាន់ ដើម្បីបង្កើតភាពលោតផ្លោះអំពីផលិតភាព គុណភាព និងប្រសិទ្ធភាព ដែលជាកត្តាសម្រេចចិត្តលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ និងការអភិវឌ្ឍប្រកបដោយ ចីរភាព។ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឱ្យអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិបន្តសហការយ៉ាងជិតស្និទ្ធ និងសកម្មជួយវៀតណាម លើវិស័យដូចជា៖ ប្រឹក្សាយោបល់លើគោលនយោបាយអភិវឌ្ឍន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មី និងជ្រើសរើសទិសដៅវិនិយោគសមស្រប; គាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ដើម្បីបម្រើដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មបញ្ញាសិប្បនិមិត្ត និងបន្ទះឈីប semiconductor; ជំរុញការបង្កើតនិងអភិវឌ្ឍន៍មជ្ឈមណ្ឌលនវានុវត្តន៍ប្រកបដោយផលិតភាពខ្ពស់ និងតភ្ជាប់វៀតណាមជាមួយសាជីវកម្មបច្ចេកវិទ្យាឈានមុខគេនិងទីផ្សារអន្តរជាតិ។រីឯខ្លួនវិញ អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ ទិសដៅនិងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអភិវឌ្ឍនិងប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យានិង នវានុវត្តន៍; វាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសាជីវកម្មបច្ចេកវិទ្យាធំៗ និង សហគមន៍ធុរកិច្ចវៀតណាមក្នុងវិស័យស្រាវជ្រាវ និងអនុវត្តបច្ចេកវិទ្យាថ្មី។អ្នកវិទ្យាសាស្ត្រក៏បានលើកឡើងនូវគំនិតនិងសំណើលើបញ្ហានៃការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិមិត្ត (AI) ការបំប្លែងថាមពល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ ការបណ្តុះបណ្តាលធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម ការដឹកជញ្ជូន ... ដើម្បីនាំវៀតណាមកន្លាយទៅជាចំណុចភ្លឺក្នុងវិស័យបច្ចេកវិទ្យាថ្មីក្នុងតំបន់និងពិភពលោក៕
អត្ថបទផ្សេងទៀត ព្រឹត្តិការណ៍លេចធ្លោទាំង១០របស់វៀតណាមនាឆ្នាំ២០២៤ ជម្រើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម27/12/2024ព័ត៌មានកាសែតរូបភាពវៀតណាម (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) គោរពឧទ្ទេសនាម នូវព្រឹត្តិការណ៍លេចធ្លោទាំង១០របស់វៀតណាមនាឆ្នាំ២០២៤ ជម្រើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសមកជូនសារតាំង27/12/2024ព័ត៌មានឆ្នាំ២០២៥ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មមានគោលដៅបង្កើនផលិតកម្មឧស្សាហកម្មប្រហែល ៩-១០%27/12/2024ព័ត៌មានសហគ្រាសវៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ27/12/2024ព័ត៌មានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃថា ចក្ខុវិស័យសេដ្ឋកិច្ចវៀតណាមមានភាពភ្លឺស្វាង27/12/2024ព័ត៌មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ កសាងកម្លាំងនគរបាលប្រជាជនមានរបៀបរៀបរយ ចំណាននិងទំនើប27/12/2024ព័ត៌មានការនាំចេញរបស់វៀតណាមទៅអាមេរិកក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករណ៍សម្រេចបាន ១២៥-១៣០ ពាន់លានដុល្លារ27/12/2024ព័ត៌មាន អត្ថបទផ្សេងទៀត