ព័ត៌មាន អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីវិស័យហិរញ្ញវត្ថុ 09/08/2025 ពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាប្រពៃណីវិស័យហិរញ្ញវត្ថុ (២៨ សីហា ១៩៤៥-២៨ សីហា ២០២៥) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៨ ខែសីហា នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមក្នុងពិធីនេះ មានអគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ។ អគ្គលេខាបក្ស លោក តូ ឡឹម ប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទី១ ដល់ក្រសួងហិរញ្ញវត្ថុ។ រូបថត៖ Van Hieu/VOV តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ ដល់ក្រសួងហិរញ្ញវត្ថុ អគ្គលេខាបក្ស លោក តូ ឡឹមបានសង្កត់ធ្ងន់ថា វិស័យហិរញ្ញវត្ថុតែងតែអះអាងនូវតួនាទី ឋានៈ និងតែងតែនាំមុខក្នុងការអនុវត្តគំរូសេដ្ឋកិច្ចថ្មី រួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេស។ អគ្គលេខាបក្ស លោក តូ ឡឹមមានប្រសាសន៍ថា៖“ផ្តោតលើការដោះស្រាយឲ្យបានចប់សព្វគ្រប់នូវបញ្ហាកកស្ទះ អំពីស្ថាប័នអភិវឌ្ឍន៍; កែសម្រួលលំហសេដ្ឋកិច្ច បើកទូលាយលំហអភិវឌ្ឍន៍ បង្កើនវិមជ្ឈការ វិសហមជ្ឈការ ការបែងចែក និងការរួមបញ្ចូលគ្នានៃធនធានសេដ្ឋកិច្ច។ បង្កើតគំរូកំណើនថ្មីជាមួយនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករសំខាន់ដើម្បីបង្កើតការផ្លាស់ប្តូរខ្លាំងនៅក្នុងផលិតភាព គុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ស្ថាប័នគឺជាធនធាន និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ”។នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រគល់គ្រឿងឥស្សរិយយសពលកម្ម ថ្នាក់ទី១ ដល់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Van Thang។ រូបថត៖ Van Hieu/VOVក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ អញ្ជើញប្រគល់គ្រឿងឥស្សិរយយសថ្នាក់ទី១ ដល់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ហ្វៀន វ៉ាន់ ថាំង ផងដែរ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាប្រពៃណីវិស័យហិរញ្ញវត្ថុ (២៨ សីហា ១៩៤៥-២៨ សីហា ២០២៥) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៨ ខែសីហា នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមក្នុងពិធីនេះ មានអគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ។ អគ្គលេខាបក្ស លោក តូ ឡឹម ប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទី១ ដល់ក្រសួងហិរញ្ញវត្ថុ។ រូបថត៖ Van Hieu/VOV តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ ដល់ក្រសួងហិរញ្ញវត្ថុ អគ្គលេខាបក្ស លោក តូ ឡឹមបានសង្កត់ធ្ងន់ថា វិស័យហិរញ្ញវត្ថុតែងតែអះអាងនូវតួនាទី ឋានៈ និងតែងតែនាំមុខក្នុងការអនុវត្តគំរូសេដ្ឋកិច្ចថ្មី រួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេស។ អគ្គលេខាបក្ស លោក តូ ឡឹមមានប្រសាសន៍ថា៖“ផ្តោតលើការដោះស្រាយឲ្យបានចប់សព្វគ្រប់នូវបញ្ហាកកស្ទះ អំពីស្ថាប័នអភិវឌ្ឍន៍; កែសម្រួលលំហសេដ្ឋកិច្ច បើកទូលាយលំហអភិវឌ្ឍន៍ បង្កើនវិមជ្ឈការ វិសហមជ្ឈការ ការបែងចែក និងការរួមបញ្ចូលគ្នានៃធនធានសេដ្ឋកិច្ច។ បង្កើតគំរូកំណើនថ្មីជាមួយនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករសំខាន់ដើម្បីបង្កើតការផ្លាស់ប្តូរខ្លាំងនៅក្នុងផលិតភាព គុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ស្ថាប័នគឺជាធនធាន និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ”។នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រគល់គ្រឿងឥស្សរិយយសពលកម្ម ថ្នាក់ទី១ ដល់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Van Thang។ រូបថត៖ Van Hieu/VOVក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ អញ្ជើញប្រគល់គ្រឿងឥស្សិរយយសថ្នាក់ទី១ ដល់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ហ្វៀន វ៉ាន់ ថាំង ផងដែរ៕
អត្ថបទផ្សេងទៀត នាំទំនាក់ទំនងវៀតណាម-អង់ហ្គោឡាក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង09/08/2025ព័ត៌មាន“លើកកម្ពស់ទំនាក់ទំនងវៀតណាម-អង់ហ្គោឡាឡើងកំពស់ថ្មី ក្លាយជាស្ពានជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍និងអាហ្រ្វិក” គឺជាប្រធានបទនៃសុន្ទរកថាគោលនយោបាយរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ក្នុងសម័យប្រជុំពេញអង្គពិសេសនៃរដ្ឋសភាអង់ហ្គោឡា ដែលបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី ៧ សីហា (ម៉ោងក្នុងស្រុក)។ វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិលើការទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ09/08/2025ព័ត៌មានពិធីបង្ហូតទង់អបអរសាទរខួបលើកទី ៥៨ នៃទិវាបង្កើតអាស៊ាន09/08/2025ព័ត៌មានវៀតណាម - សមាជិកសកម្មរបស់អាស៊ាន09/08/2025ព័ត៌មានបើកយុទ្ធនាការផ្សព្វផ្សាយ "ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ"09/08/2025ព័ត៌មានបើកចេញដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពជាងរវាងវៀតណាមនិងអង់ហ្គោឡា09/08/2025ព័ត៌មានអបអរសាទរខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អង់ហ្គោឡា៖ នាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី09/08/2025ព័ត៌មាន អត្ថបទផ្សេងទៀត