ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ 15/10/2026 លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានលើកច្បាស់ថា បក្ស និងរដ្ឋវៀតណាម គាំទ្រការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម ឡាវ និងកម្ពុជា ហើយបានវាយតម្លៃថា កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី និងសមយុទ្ធការពារស៊ីវិលរួមគ្នា មានសារៈអត្ថន័យជាក់ស្តែងក្នុងការកសាងទំនុកចិត្ត លើកកម្ពស់សមត្ថភាពសម្របសម្រួល និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយឧត្តមសេនីយ៍ឯក Khamlieng Outhakaisone សមាជិកការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ។ រូបថត៖ VNAនៅទីស្នាក់ការមជ្ឈិមបក្ស នារសៀលថ្ងៃទី១៤ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយឧត្តមសេនីយ៍ឯក Khamlieng Outhakaisone (ខាំលៀង ឧត្តុកកាយសុន) សមាជិកការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១០ របស់រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា និងធ្វើជាសាក្សីនៃសមយុទ្ធការពារស៊ីវិលរួមគ្នាលើកទី៥ រវាងកងទ័ពនៃប្រទេសទាំងបី។នៅក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានបញ្ជាក់ថា បក្ស និងរដ្ឋវៀតណាមតែងតែផ្តល់អាទិភាពខ្ពស់បំផុតដល់ទំនាក់ទំនងវៀតណាម-ឡាវ។ ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរនាពេលកន្លងទៅ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខគឺជាសសរស្តម្ភដ៏សំខាន់ ហើយបានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយនៅកម្រិតយុទ្ធសាស្ត្រ; រក្សាដំណើរទស្សនកិច្ច ទំនាក់ទំនង និងកិច្ចសន្ទនាការពារជាតិប្រកបដោយប្រសិទ្ធភាពនៅគ្រប់កម្រិត និងអនុវត្តជាក់ស្តែងនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានលើកច្បាស់ថា បក្ស និងរដ្ឋវៀតណាម គាំទ្រការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម ឡាវ និងកម្ពុជា ហើយបានវាយតម្លៃថា កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី និងសមយុទ្ធការពារស៊ីវិលរួមគ្នា មានសារៈអត្ថន័យជាក់ស្តែងក្នុងការកសាងទំនុកចិត្ត លើកកម្ពស់សមត្ថភាពសម្របសម្រួល និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក Khamlieng Outhakaisone (ខាំលៀង ឧត្កៃសុន) បានអះអាងថា បក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវ នឹងប្រកៀកស្មាជាមួយបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមជានិច្ច ដោយរួមគ្នាថែរក្សា និងពូនជ្រុំទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ ឱ្យស្ថិតស្ថេរ រៀងរហូត៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ឡាវ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានលើកច្បាស់ថា បក្ស និងរដ្ឋវៀតណាម គាំទ្រការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម ឡាវ និងកម្ពុជា ហើយបានវាយតម្លៃថា កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី និងសមយុទ្ធការពារស៊ីវិលរួមគ្នា មានសារៈអត្ថន័យជាក់ស្តែងក្នុងការកសាងទំនុកចិត្ត លើកកម្ពស់សមត្ថភាពសម្របសម្រួល និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយឧត្តមសេនីយ៍ឯក Khamlieng Outhakaisone សមាជិកការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ។ រូបថត៖ VNAនៅទីស្នាក់ការមជ្ឈិមបក្ស នារសៀលថ្ងៃទី១៤ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយឧត្តមសេនីយ៍ឯក Khamlieng Outhakaisone (ខាំលៀង ឧត្តុកកាយសុន) សមាជិកការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១០ របស់រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា និងធ្វើជាសាក្សីនៃសមយុទ្ធការពារស៊ីវិលរួមគ្នាលើកទី៥ រវាងកងទ័ពនៃប្រទេសទាំងបី។នៅក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានបញ្ជាក់ថា បក្ស និងរដ្ឋវៀតណាមតែងតែផ្តល់អាទិភាពខ្ពស់បំផុតដល់ទំនាក់ទំនងវៀតណាម-ឡាវ។ ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរនាពេលកន្លងទៅ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខគឺជាសសរស្តម្ភដ៏សំខាន់ ហើយបានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយនៅកម្រិតយុទ្ធសាស្ត្រ; រក្សាដំណើរទស្សនកិច្ច ទំនាក់ទំនង និងកិច្ចសន្ទនាការពារជាតិប្រកបដោយប្រសិទ្ធភាពនៅគ្រប់កម្រិត និងអនុវត្តជាក់ស្តែងនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានលើកច្បាស់ថា បក្ស និងរដ្ឋវៀតណាម គាំទ្រការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម ឡាវ និងកម្ពុជា ហើយបានវាយតម្លៃថា កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី និងសមយុទ្ធការពារស៊ីវិលរួមគ្នា មានសារៈអត្ថន័យជាក់ស្តែងក្នុងការកសាងទំនុកចិត្ត លើកកម្ពស់សមត្ថភាពសម្របសម្រួល និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក Khamlieng Outhakaisone (ខាំលៀង ឧត្កៃសុន) បានអះអាងថា បក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវ នឹងប្រកៀកស្មាជាមួយបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមជានិច្ច ដោយរួមគ្នាថែរក្សា និងពូនជ្រុំទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ ឱ្យស្ថិតស្ថេរ រៀងរហូត៕
អត្ថបទផ្សេងទៀត ឧបនាយករដ្ឋមន្ត្រី ផាម យ៉ា ទូច៖ ស្ត្រីត្រូវតែមានសមភាព និងទទួលបានផ្លែផ្កាពីកម្លាំងចលករអភិវឌ្ឍន៍ថ្មីៗ17/10/2026ព័ត៌មានពិធីប្រគល់រង្វាន់សម្រាប់ពានរង្វាន់ស្ត្រីវៀតណាមឆ្នាំ ២០២៦, ពានរង្វាន់ង្វៀន ធី ឌីញ លើកទីពីរ និងចលនាបំផុសការប្រឡងប្រណាំង "សហគ្រិនស្ត្រី នវានុវត្តន៍ និងលើកកម្ពស់ម៉ាកយីហោវៀតណាមក្នុងឆ្នាំ ២០២៧" បានធ្វើឡើងនាថ្ងៃទី ១៦ ខែតុលា នៅទីក្រុងហាណូយ។ សម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦ បើកនៅព្រឹកនេះ17/10/2026ព័ត៌មានសហភាពអឺរ៉ុបប្តេជ្ញាបន្តគាំទ្រផ្នែកហិរញ្ញវត្ថុនិងយោធាដល់អ៊ុយក្រែន17/10/2026ព័ត៌មានបើកពិធីបុណ្យមឿង ឡ៖ លក្ខណៈប្រណិតនៃរបាំ Xoe ថៃ - ពណ៌នៃតំបន់ពាយ័ព្យ17/10/2026ព័ត៌មានប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម17/10/2026ព័ត៌មានIMF ព្រមានពីហានិភ័យដែលបណ្តាលមកពី AI និងការវាយប្រហារតាមអ៊ីនធឺណិត16/10/2026ព័ត៌មានវៀតណាមត្រៀមជាស្រេចចែករំលែកបទពិសោធន៍ និងរួមដំណើរជាមួយសមាជិក CICA16/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត