ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ «រួមគ្នា យើងនឹងអាចកសាងពិភពលោកមួយ ដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» 29/08/2026 នេះគឺជាសាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅក្នុងពិធីអបអរសាទរខួបលើកទី ៨១ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៦) ដែលបានប្រារព្ធឡើងកាលពីយប់ថ្ងៃទី ២៨ ខែសីហា) នៅរោងមហោស្រព Ho Guom ទីក្រុងហាណូយ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញអានសុន្ទរកថាអបអរសាទរខួបលើកទី ៨១ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ រូបថត៖ TTXVNអញ្ជើញចូលរួមពិធីនេះមានវត្តមាន អតីតថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋ ជនបដិវត្តន៍ជើងចាស់ វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន វីរបុរសពលកម្ម តំណាងបញ្ញវន្ត អ្នកប្រាជ្ញ មន្ត្រីសាសនា ជនជាតិភាគតិចគំរូ ប្រធានបេសកកម្មការទូត និងអង្គការអន្តរជាតិនៅទីក្រុងហាណូយ។ចាប់ផ្ដើមសុន្ទរកថានៅក្នុងពិធីអបអរសាទរខួប លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ដែលបានផ្តល់កំណើតដល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម សព្វថ្ងៃជាសាធារណរដ្ឋសង្គមនិយមវៀតណាម; អះអាងថា ប្រជាជនវៀតណាមទាំងមូលយល់ច្បាស់និងគោរពជាងពេលណាៗទាំងអស់ ចំពោះតម្លៃនៃឯករាជ្យភាព និងសេរីភាព ហើយនឹងចងចាំជារៀងរហូតនូវគុណូបការៈរបស់លោកប្រធានហូជីមិញ ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជនបដិវត្តន៍ជំនាន់មុនៗ វីរបុរស និងយុទ្ធជនពលី ដែលបានប្រយុទ្ធ និងពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីឯករាជ្យភាព អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិផងដែរ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា បន្ទាប់ពីយុគសម័យឯករាជ្យ យុគសម័យឯកភាព និងយុគសម័យផ្លាស់ប្ដូរថ្មី មហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានកត់សម្គាល់ជាផ្លូវការនូវយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ ឆ្ពោះទៅរកការកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន និងវិបុលភាព។ ក្នុងយុគសម័យថ្មីនេះ វៀតណាមឲ្យតម្លៃចំពោះការគាំទ្រ ការរួមដំណើរ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់មិត្តភក្តិ ដៃគូ សហគមន៍ធុរកិច្ច និងវិនិយោគិនបរទេស ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីរួមដៃគ្នាដោះស្រាយបញ្ហាប្រឈមធំៗរបស់មនុស្សជាតិ រួមចំណែកដល់សន្តិភាព វិបុលភាព និងការអភិវឌ្ឍលើពិភពលោក។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម មានប្រសាសន៍ថា៖"យើងត្រូវរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ហើយនាំបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយទៅជាមធ្យោបាយវិជ្ជមាន សម្រាប់បម្រើការអភិវឌ្ឍរបស់មនុស្សជាតិ។ រួមគ្នា - យើងនឹងជំនះលើបញ្ហាប្រឈមទាំងអស់ រួមគ្នា - យើងនឹងអាចកសាងពិភពលោកមួយដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ វៀតណាមត្រៀមខ្លួនជាស្រេច ធ្វើជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនា ចូលរួមកាន់តែជាក់ស្តែងក្នុងការដោះស្រាយបញ្ហារួមរបស់សហគមន៍អន្តរជាតិ; គាំទ្រប្រព័ន្ធពហុភាគីប្រកបដោយសមធម៌ និងយុត្តិធម៌ដោយមានអង្គការសហប្រជាជាតិជាមជ្ឈមណ្ឌល។ សម្រាប់យើងខ្ញុំ នេះមិនត្រឹមតែជាការបញ្ជាក់ពីការទទួលខុសត្រូវរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងក៏ជា ការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ការជួយឧបត្ថម្ភដ៏ស្មោះស្ម័គ្រ ដែលមិត្តភក្តិ និងប្រជាជនជុំវិញពិភពលោកបានផ្តល់ជូនប្រទេសវៀតណាមក្នុងដំណើរកសាង និងការពារប្រទេសជាតិក្នុងរយៈពេលជាង ៨០ ឆ្នាំកន្លងមកនេះផងដែរ”។ក្នុងនាមគណៈប្រតិភូការទូតដែលបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅនិងស្មោះស្ម័គ្របំផុត លោកឯកអគ្គរដ្ឋទូត Raul Pollak Giampietro នៃសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើតប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា ដោយទទួលមរតកនូវសតិអារម្មណ៍ និងស្មារតីរបស់លោកប្រធានហូជីមិញ ក្នុងរយៈពេល ៨១ ឆ្នាំកន្លងមកនេះ ប្រទេសវៀតណាមបានយកឈ្នះលើការលំបាក និងបញ្ហាប្រឈមរាប់មិនអស់ ដោយឈានឡើងក្លាយជាប្រទេសដ៏រុងរឿង ពោរពេញទៅដោយកម្លាំងរស់ និងភាពស្វាហាប់ ដែលបានរឹតបន្តឹងទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិដោយឥតឈប់ឈរ និងអះអាងខ្លួនឯងជាដៃគូដែលអាចទុកចិត្តបាននិងជាមិត្តដ៏ស្មោះស្ម័គ្រមួយរូប៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បុណ្យឯករាជ្យជាតិ

នេះគឺជាសាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅក្នុងពិធីអបអរសាទរខួបលើកទី ៨១ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៦) ដែលបានប្រារព្ធឡើងកាលពីយប់ថ្ងៃទី ២៨ ខែសីហា) នៅរោងមហោស្រព Ho Guom ទីក្រុងហាណូយ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញអានសុន្ទរកថាអបអរសាទរខួបលើកទី ៨១ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ រូបថត៖ TTXVNអញ្ជើញចូលរួមពិធីនេះមានវត្តមាន អតីតថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋ ជនបដិវត្តន៍ជើងចាស់ វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន វីរបុរសពលកម្ម តំណាងបញ្ញវន្ត អ្នកប្រាជ្ញ មន្ត្រីសាសនា ជនជាតិភាគតិចគំរូ ប្រធានបេសកកម្មការទូត និងអង្គការអន្តរជាតិនៅទីក្រុងហាណូយ។ចាប់ផ្ដើមសុន្ទរកថានៅក្នុងពិធីអបអរសាទរខួប លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ដែលបានផ្តល់កំណើតដល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម សព្វថ្ងៃជាសាធារណរដ្ឋសង្គមនិយមវៀតណាម; អះអាងថា ប្រជាជនវៀតណាមទាំងមូលយល់ច្បាស់និងគោរពជាងពេលណាៗទាំងអស់ ចំពោះតម្លៃនៃឯករាជ្យភាព និងសេរីភាព ហើយនឹងចងចាំជារៀងរហូតនូវគុណូបការៈរបស់លោកប្រធានហូជីមិញ ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជនបដិវត្តន៍ជំនាន់មុនៗ វីរបុរស និងយុទ្ធជនពលី ដែលបានប្រយុទ្ធ និងពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីឯករាជ្យភាព អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិផងដែរ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា បន្ទាប់ពីយុគសម័យឯករាជ្យ យុគសម័យឯកភាព និងយុគសម័យផ្លាស់ប្ដូរថ្មី មហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានកត់សម្គាល់ជាផ្លូវការនូវយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ ឆ្ពោះទៅរកការកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន និងវិបុលភាព។ ក្នុងយុគសម័យថ្មីនេះ វៀតណាមឲ្យតម្លៃចំពោះការគាំទ្រ ការរួមដំណើរ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់មិត្តភក្តិ ដៃគូ សហគមន៍ធុរកិច្ច និងវិនិយោគិនបរទេស ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីរួមដៃគ្នាដោះស្រាយបញ្ហាប្រឈមធំៗរបស់មនុស្សជាតិ រួមចំណែកដល់សន្តិភាព វិបុលភាព និងការអភិវឌ្ឍលើពិភពលោក។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម មានប្រសាសន៍ថា៖"យើងត្រូវរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ហើយនាំបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយទៅជាមធ្យោបាយវិជ្ជមាន សម្រាប់បម្រើការអភិវឌ្ឍរបស់មនុស្សជាតិ។ រួមគ្នា - យើងនឹងជំនះលើបញ្ហាប្រឈមទាំងអស់ រួមគ្នា - យើងនឹងអាចកសាងពិភពលោកមួយដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ វៀតណាមត្រៀមខ្លួនជាស្រេច ធ្វើជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនា ចូលរួមកាន់តែជាក់ស្តែងក្នុងការដោះស្រាយបញ្ហារួមរបស់សហគមន៍អន្តរជាតិ; គាំទ្រប្រព័ន្ធពហុភាគីប្រកបដោយសមធម៌ និងយុត្តិធម៌ដោយមានអង្គការសហប្រជាជាតិជាមជ្ឈមណ្ឌល។ សម្រាប់យើងខ្ញុំ នេះមិនត្រឹមតែជាការបញ្ជាក់ពីការទទួលខុសត្រូវរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងក៏ជា ការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ការជួយឧបត្ថម្ភដ៏ស្មោះស្ម័គ្រ ដែលមិត្តភក្តិ និងប្រជាជនជុំវិញពិភពលោកបានផ្តល់ជូនប្រទេសវៀតណាមក្នុងដំណើរកសាង និងការពារប្រទេសជាតិក្នុងរយៈពេលជាង ៨០ ឆ្នាំកន្លងមកនេះផងដែរ”។ក្នុងនាមគណៈប្រតិភូការទូតដែលបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅនិងស្មោះស្ម័គ្របំផុត លោកឯកអគ្គរដ្ឋទូត Raul Pollak Giampietro នៃសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើតប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា ដោយទទួលមរតកនូវសតិអារម្មណ៍ និងស្មារតីរបស់លោកប្រធានហូជីមិញ ក្នុងរយៈពេល ៨១ ឆ្នាំកន្លងមកនេះ ប្រទេសវៀតណាមបានយកឈ្នះលើការលំបាក និងបញ្ហាប្រឈមរាប់មិនអស់ ដោយឈានឡើងក្លាយជាប្រទេសដ៏រុងរឿង ពោរពេញទៅដោយកម្លាំងរស់ និងភាពស្វាហាប់ ដែលបានរឹតបន្តឹងទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិដោយឥតឈប់ឈរ និងអះអាងខ្លួនឯងជាដៃគូដែលអាចទុកចិត្តបាននិងជាមិត្តដ៏ស្មោះស្ម័គ្រមួយរូប៕
អត្ថបទផ្សេងទៀត សកម្មភាពវប្បធម៌ និងសិល្បៈវិសេសវិសាលជាច្រើន បម្រើប្រជាជនក្នុងឱកាសទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា29/08/2026ព័ត៌មានក្នុងឱកាសទិវាបុណ្យជាតិទី ២ ខែកញ្ញា មូលដ្ឋានជាច្រើននៅទូទាំងប្រទេសកំពុងរៀបចំកម្មវិធីវប្បធម៌ សិល្បៈ និងសកម្មភាពទទួលបទពិសោធន៍ជាបន្តបន្ទាប់ ដើម្បីបម្រើប្រជាជន និងអ្នកទេសចរ។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន វ៉ាន់ថាំង ជួបធ្វើការជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិក29/08/2026ព័ត៌មានវៀតណាមនិងអាល្លឺម៉ង់ ឆ្ពោះទៅរកគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារ អាមេរិក29/08/2026ព័ត៌មានអនុប្រធានរដ្ឋសភាវៀតណាមលោកស្រី ង្វៀន ធីថាញ់ ជួបសវនាការជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន29/08/2026ព័ត៌មានវៀតណាមរួមចំណែកទិសដៅសំខាន់ៗចំនួនបីនៅក្នុងសន្និសីទអន្តរសភា ISC-២28/08/2026ព័ត៌មានទីក្រុងដាណាំងរៀបចំអនុវត្តគម្រោងបើកទូលាយស្ថានីយ T1 និងចំណតយន្តហោះ28/08/2026ព័ត៌មាននាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ាន28/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត