• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ តម្លៃនៃឯកសារត្រូវតែឆ្លុះបញ្ចាំងពីសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង

នាព្រឹកថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុងហាណូយ ការិយាល័យនយោបាយ គណៈលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានរៀបចំសន្និបាតទូទាំងប្រទេសដើម្បីស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងដាក់ឲ្យអនុវត្តន៍សេចក្តីសម្រេចចិត្តនិងសារាចរណ៍មួយចំនួនរបស់ការិយាល័យនយោបាយ។

ទិដ្ឋភាពនៅសន្និបាតទូទាំងប្រទេសដើម្បីស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងដាក់ឲ្យអនុវត្តន៍សេចក្តីសម្រេចចិត្តនិងសារាចរណ៍មួយចំនួនរបស់ការិយាល័យនយោបាយ ដែលធ្វើឡើងនាព្រឹកថ្ងៃទី ៣ ខែកញ្ញា។ រូបថត៖ VNA

អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង ប្រធានរដ្ឋសភា លោក ជិន ថាញ់មិន និងសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក ជិន គឹមទូ បានអញ្ជើញចូលរួមសន្និបាត។ សន្និសីទត្រូវបានភ្ជាប់ទៅកាន់ទីតាំងសាលប្រជុំជាង ៣៥ ពាន់កន្លែង ដែលមានតំណាងចូលរួមជាង ៣,៧ លាននាក់។

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំនៅសន្និបាត លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា សន្និបាតនេះមិនត្រឹមតែអំពីការជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តចំនួន ៥ និងសារាចរណ៍ ១ របស់ការិយាល័យនយោបាយប៉ុណ្ណោះទេ ថែមទាំងបើកចេញដំណាក់កាលដ៏សំខាន់បំផុតដែលជាការរៀបចំការអនុវត្តទៀតផង។ តម្លៃនៃឯកសារត្រូវតែឆ្លុះបញ្ចាំងនៅក្នុងសមត្ថភាពក្នុងការដោះស្រាយបញ្ហាជាក់ស្តែង និងបង្កើតការផ្លាស់ប្តូរដែលប្រជាជនអាចទទួលបាន។

ទាក់ទងនឹងការរៀបចំការអនុវត្ត លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើថា ត្រូវធ្វើឲ្យសុក្រិតស្ថាប័ន កំណត់សមត្ថកិច្ច ធានាធនធាន និងគ្រប់គ្រងហានិភ័យ។ ជាមួយគ្នានោះ ចាំបាច់ត្រូវបង្កើតការផ្លាស់ប្តូរជាក់ស្ដែងក្នុងការងារកម្មាភិបាល ស្មារតីត្រួសត្រាយផ្លូវ ការទទួលខុសត្រូវធ្វើជាគំរូ និងវប្បធម៌នៃការអនុវត្ត ដោយចាត់ទុកនេះជាដំណាក់កាលដ៏សំខាន់បំផុតដើម្បីនាំយកសេចក្ដីសម្រេចចិត្តនិងសារាចរណ៍ចូលទៅក្នុងជីវភាព។

“ចំណុចថ្មីនៃសារាចរណ៍លេខ ០៧ គឺការផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកការអនុវត្តជាក់ស្ដែងជាប្រចាំ ដោយសង្កត់ធ្ងន់លើវិធីសាស្ត្រហូជីមិញ៖ ច្បាមជាប់និងស្រាវជ្រាវយ៉ាងហ្មត់ចត់អំពីការពិតជាក់ស្តែងមុនពេលធ្វើការសម្រេចចិត្ត; ជ្រើសរើសការងារសំខាន់ឲ្យបានត្រឹមត្រូវ; ធ្វើការតាមបែបប្រជាធិបតេយ្យ វិទ្យាសាស្ត្រ; ពឹងផ្អែកលើប្រជាជន ស្តាប់ប្រជាជន និងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ប្រជាជន។ វិធីសាស្ត្រនោះត្រូវតែក្លាយជាសមត្ថភាពការងារសាធារណៈជាប្រចាំថ្ងៃ ក្លាយជាវប្បធម៌ភាពជាអ្នកដឹកនាំ វប្បធម៌សេវាសាធារណៈ និងវប្បធម៌ប្រព្រឹត្តរបស់កម្មាភិបាល និងបក្ខជន”។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងសុន្ទរកថាដឹកនាំសន្និបាត។ រូបថត៖ VNA


លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវរៀបចំឡើងវិញនូវលំហនិងធនធានអភិវឌ្ឍន៍ ស្របតាមផលប្រយោជន៍ជាតិទាំងមូល; ផ្សារភ្ជាប់ការអភិវឌ្ឍតំបន់ និងការអភិវឌ្ឍទេសចរណ៍ជាមួយនឹងការពង្រីកធនធានរបស់ជនវៀតណាមនៅបរទេស។

“ការអភិវឌ្ឍតំបន់គឺជាវិធីសាស្ត្ររៀបចំកំណើនជាតិ មិនមែនជាការបូកផែនការមូលដ្ឋានជាមួយគ្នានោះទេ។ ត្រូវតែផ្លាស់ប្តូរពីលំហរដ្ឋបាលទៅជាលំហអភិវឌ្ឍន៍ពហុស្រទាប់ ពហុប៉ូល ដោយផ្អែកលើមុខងារ ប្រៀបខ្លាំង និងខ្សែសង្វាក់តម្លៃ; តភ្ជាប់ដីគោក តំបន់សមុទ្រ តំបន់អាកាស លំហក្រោមដី លំហឌីជីថល និងលំហអភិវឌ្ឍន៍ថ្មីៗ។ ការអភិវឌ្ឍទេសចរណ៍ត្រូវតែដាក់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងលំហសេដ្ឋកិច្ចក្នុងតំបន់ ដោយក្លាយជាកម្លាំងចលករថ្មីសម្រាប់កំណើន ហើយបង្កើនអំណាចទន់។ ផ្លាស់ប្តូរយ៉ាងខ្លាំងពីបរិមាណទៅជាគុណភាព តម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែង; យកវប្បធម៌ អត្តសញ្ញាណ និងបទពិសោធន៍ធ្វើជាប្រៀបខ្លាំង; យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតងធ្វើជាកម្លាំងចលករ”។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា ឯកសារទាំង ៦ នេះ សុទ្ធតែឆ្ពោះទៅការលើកកំពស់សមត្ថភាពក្នុងការដឹកនាំ កាន់អំណាច និងកម្លាំងប្រយុទ្ធរបស់បក្ស; កសាងជួរកម្មាភិបាលត្រួសត្រាយផ្លូវ គំរូ ហ៊ានទទួលខុសត្រូវ; ធានាអភិបាលកិច្ចរលូន; រៀបចំលំហអភិវឌ្ឍន៍ឡើងវិញ; នាំទេសចរណ៍ក្លាយជាកម្លាំងចលករសម្រាប់កំណើន និងពង្រីកធនធានជាតិទាំងអស់។ ឯកសារនីមួយៗត្រូវតែក្លាយទៅជាការងារជាក់ស្តែង ដោយមានអ្នកទទួលខុសត្រូវ និងត្រូវបានផ្ទៀងផ្ទាត់ដោយលទ្ធផល; ជាទីបំផុត ត្រូវតែធ្វើឱ្យប្រទេសកាន់តែរីកចម្រើន ប្រជាជនរស់នៅកាន់តែប្រសើរឡើង និងជំនឿជាក់កាន់តែរឹងមាំ៕

តាម vovworld.vn/km-KH

ពីសរទៈរដូវឯករាជ្យ រហូតដល់សេចក្តីប្រាថ្នាស្ទុះឈានទៅមុខនិងការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា

ពីសរទៈរដូវឯករាជ្យ រហូតដល់សេចក្តីប្រាថ្នាស្ទុះឈានទៅមុខនិងការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា

រយៈពេល ៨១ ឆ្នាំមុន នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីលានបាឌិញប្រវត្តិសាស្ត្រ (នៃទីក្រុងហាណូយ) លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ បង្កើតវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ - ឥឡូវនេះជាសាធារណរដ្ឋសង្គមនិយមវៀតណាម។

Top