• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ចាកចេញពីសិង្ហបុរី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅហ្វីលីពីន

ដំណើរទស្សនកិច្ចនេះបង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីន ក៏ដូចជាជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងតំបន់អាស៊ីអាគ្នេយ៍។
នៅអាកាសយានដ្ឋានអន្តរជាតិ Changi លោកស្រី Josephine Teo រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មានសិង្ហបុរី បានប្រគល់ជូនអាល់ប៊ុមរូបថតដែលបង្ហាញពីសកម្មភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយារួមជាមួយគណៈប្រតិភូវៀតណាមក្នុងដំណើរទស្សនកិច្ចនៅសិង្ហបុរី (រូបថត៖ VNA)

នៅព្រឹកថ្ងៃទី៣១ ខែឧសភា យន្តហោះពិសេសដែលដឹកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិឆាងហ្គី ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅហ្វីលីពីន ចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីនលោកហ្វឺឌីណាន់ រ៉ូម៉ាល់ដេស ម៉ាកូស ជូនៀរ (Ferdinand Romualdez Marcos Jr.) និងភរិយា។

ដំណើរទស្សនកិច្ចនេះ បង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីន ក៏ដូចជាជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងតំបន់អាស៊ីអាគ្នេយ៍។ នេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរធ្វើការពិភាក្សាស៊ីជម្រៅលើទិសដៅសំខាន់ៗ ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីនអភិវឌ្ឍន៍កាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពនៅក្នុងដំណាក់កាលថ្មី៕

តាម​ vovworld.vn/km-KH

ថ្នាក់ដឹកនាំវៀតណាមនិងសិង្ហបុរី បញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាគំរូនៅក្នុងអាស៊ាន

ថ្នាក់ដឹកនាំវៀតណាមនិងសិង្ហបុរី បញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាគំរូនៅក្នុងអាស៊ាន

នាយប់ថ្ងៃទី៣០ ខែឧសភា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានអញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ និងជាទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សសកម្មភាពប្រជាជនសិង្ហបុរី អតីតនាយករដ្ឋមន្ត្រី លោក លី សៀនឡុង (Lee Hsien Loong)។

Top