• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម៖ កិច្ចការបរទេសត្រូវតែបើកផ្លូវសម្រាប់ការអភិវឌ្ឍ

នៅរសៀលថ្ងៃទី ២៨ ខែមេសា នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សេចក្តីសម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពចំនួន ៥ រូប នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅបរទេស។
ទិដ្ឋភាពទូទៅនៃពិធី (រូបថត៖ Van Hieu/VOV)

សេចក្តីសម្រេចចិត្តតែងតាំងត្រូវបានប្រគល់ជូនឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសឥណ្ឌា ដែលត្រូវបានតែងតាំងក្នុងពេលដំណាលគ្នានៅសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ នេប៉ាល់ និងព្រះរាជាណាចក្រប៊ូតាន; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រ បែលហ្ស៊ិក ដែលត្រូវបានតែងតាំងក្នុងពេលដំណាលគ្នានៅមហាឌុចឈីនៃលុចសំបួរ និងតំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅសហភាពអឺរ៉ុប; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធស្វីស ដែលត្រូវបានតែងតាំងក្នុងពេលដំណាលគ្នានៅលីចថេនស្តាញ; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ; ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅសាធារណរដ្ឋកាហ្សាក់ស្ថាន ដែលត្រូវបានតែងតាំងក្នុងពេលដំណាលគ្នានៅសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងហ្សកហ្ស៊ី អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានស្នើឲ្យលោក លោកស្រីឯកអគ្គរដ្ឋទូត បន្តបង្ហាញពីសមត្ថភាព បញ្ញា និងស្មារតីទទួលខុសត្រូវ ដោយរួមចំណែកដល់ការពង្រឹង ស្ថិរភាព និងបង្កើនទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេសទាំងនេះ។

អគ្គលេខាបក្ស​ ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា កិច្ចការបរទេសត្រូវតែភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងដំណើរការអភិវឌ្ឍន៍ ដោយបើកផ្លូវសម្រាប់ការអភិវឌ្ឍ រួមចំណែកដល់ការជម្នះបញ្ហាប្រឈម ទាញយកអត្ថប្រយោជន៍ពីធនធានខាងក្រៅ និងលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ៕

តាម​ vovworld.vn/km-KH

វៀតណាមអំពាវនាវឱ្យប្រទេសនានាគោរពយ៉ាងម៉ឺងមាត់និងមានតុល្យភាពនូវសសរស្តម្ភទាំងបីនៃសន្ធិសញ្ញា NPT

វៀតណាមអំពាវនាវឱ្យប្រទេសនានាគោរពយ៉ាងម៉ឺងមាត់និងមានតុល្យភាពនូវសសរស្តម្ភទាំងបីនៃសន្ធិសញ្ញា NPT

នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេស លោកស្រី ឡេ ធី ធូ ហាំង ប្រធានគណៈប្រតិភូវៀតណាម នៅក្នុងវគ្គពិភាក្សាទូទៅនៅថ្ងៃដំបូងនៃកិច្ចប្រជុំពិនិត្យឡើងវិញលើកទី ១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នាថ្ងៃទី ២៧ ខែមេសា (ម៉ោងក្នុងស្រុក)។

Top