• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញទទួលជួបជាមួយប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលឡាវ

នារសៀលថ្ងៃទី ២៨ ខែកក្កដា នៅទីស្នាក់ការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានអញ្ជើញទទួលជួបជាមួយលោក ផៃវី ស៊ីប៊ួលីផា សមាជិកមជ្ឈិមបក្ស ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

អគ្គលេខាពក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជួបពិភាក្សាជាមួយប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលឡាវ លោក ផៃវី ស៊ីប៊ូលីផា។ រូបថត៖ Thong Nhat/VNA

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម តែងតែឱ្យតម្លៃ និងផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹង និងលើកកម្ពស់ចំណង​មិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឱ្យស្ថាប័នតុលាការនៃប្រទេសទាំងពីរ បង្កើនការសម្របសម្រួល ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធិភាព រាល់កិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការកសាងតុលាការអេឡិចត្រូនិក និងការផ្លាស់ប្តូរឌីជីថល។ ជាមួយគ្នានោះ ពង្រឹងការសម្របសម្រួលរវាងតុលាការក្នុងតំបន់ព្រំដែនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន រួមចំណែកដល់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការកសាងព្រំដែនវៀតណាម-ឡាវ ដែលមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍; រក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រទស្សនៈរបស់គ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ រួមទាំងក្រុមប្រឹក្សាចៅក្រមកំពូលអាស៊ាន (CACJ)។

រីឯខ្លួនវិញ លោក ផៃវី ស៊ីប៊ួលីផា ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអះអាងថា តុលាការប្រជាជនកំពូលឡាវនឹងសហការយ៉ាងជិតស្និទ្ធជាមួយតុលាការប្រជាជនកំពូលវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការយោគយល់គ្នារួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ និងរដ្ឋទាំងពីរ; បន្តអប់រំអំពីប្រពៃណីសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ សម្រាប់កម្មាភិបាលតុលាការ ដោយរួមចំណែកដល់ការថែរក្សា និងលើកកម្ពស់មិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវ និងវៀតណាម ស្រស់បំព្រងជានិច្ច៕

តាម​ vovworld.vn/km-KH

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។

Top