នារសៀលថ្ងៃទី ២៨ ខែកក្កដា នៅទីស្នាក់ការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានអញ្ជើញទទួលជួបជាមួយលោក ផៃវី ស៊ីប៊ួលីផា សមាជិកមជ្ឈិមបក្ស ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
អគ្គលេខាពក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជួបពិភាក្សាជាមួយប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលឡាវ លោក ផៃវី ស៊ីប៊ូលីផា។ រូបថត៖ Thong Nhat/VNA
ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានបញ្ជាក់ថា បក្ស
រដ្ឋ និងប្រជាជនវៀតណាម តែងតែឱ្យតម្លៃ និងផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹង
និងលើកកម្ពស់ចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស
កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម
និងឡាវ។
លោកអគ្គលេខាបក្ស
ប្រធានរដ្ឋបានស្នើឱ្យស្ថាប័នតុលាការនៃប្រទេសទាំងពីរ បង្កើនការសម្របសម្រួល
ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធិភាព
រាល់កិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរឌីជីថល
និងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន
ដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការកសាងតុលាការអេឡិចត្រូនិក
និងការផ្លាស់ប្តូរឌីជីថល។ ជាមួយគ្នានោះ
ពង្រឹងការសម្របសម្រួលរវាងតុលាការក្នុងតំបន់ព្រំដែនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន
ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន
រួមចំណែកដល់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការកសាងព្រំដែនវៀតណាម-ឡាវ
ដែលមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍; រក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ
និងគាំទ្រទស្សនៈរបស់គ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ រួមទាំងក្រុមប្រឹក្សាចៅក្រមកំពូលអាស៊ាន
(CACJ)។
រីឯខ្លួនវិញ លោក ផៃវី ស៊ីប៊ួលីផា
ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
បានអះអាងថា
តុលាការប្រជាជនកំពូលឡាវនឹងសហការយ៉ាងជិតស្និទ្ធជាមួយតុលាការប្រជាជនកំពូលវៀតណាម
ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការយោគយល់គ្នារួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ
និងរដ្ឋទាំងពីរ; បន្តអប់រំអំពីប្រពៃណីសាមគ្គីភាពពិសេសរវាងវៀតណាម
និងឡាវ សម្រាប់កម្មាភិបាលតុលាការ ដោយរួមចំណែកដល់ការថែរក្សា
និងលើកកម្ពស់មិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស
និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវ និងវៀតណាម ស្រស់បំព្រងជានិច្ច៕