• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មនិងស្ថាប័នហិរញ្ញវត្ថុធំៗ របស់សិង្ហបុរី

បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី និងថ្លែងសុន្ទរកថាសំខាន់នៅក្នុងកិច្ចសន្ទនា Shangri-La ២០១៦ នារសៀលថ្ងៃទី ៣០ ខែឧសភា អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្ម និងក្រុមហ៊ុនដែលប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងធនាគារដែលបានវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាមអស់រយៈពេលជាច្រើនឆ្នាំ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមអញ្ជើញ ទទួលជួបថ្នាក់ដឹកនាំនៃសាជីវកម្មធំៗ និងស្ថាប័នហិរញ្ញវត្ថុ របស់សិង្ហបុរី (រូបថត៖ VNA)

ក្នុងជំនួបជាមួយលោក Jonathan Yap នាយកប្រតិបត្តិនៃក្រុមហ៊ុន CapitaLand Development គ្រុប អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្វាគមន៍ចំពោះទិសដៅរបស់ CapitaLand ក្នុងការបន្តអភិវឌ្ឍន៍រាល់គម្រោងនានានៅវៀតណាម ជាពិសេស តាមទិសដៅគុណភាពខ្ពស់ ប្រើប្រាស់ដីធ្លីមានប្រសិទ្ធភាព បៃតង ឆ្លាតវៃ មានលទ្ធភាពតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវទីក្រុងធំៗ របស់វៀតណាម។ ដោយបញ្ជាក់ថា វៀតណាមតែងតែរួមដំណើរនិងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស រួមទាំង CapitaLand អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យ CapitaLand បន្តជាដៃគូវិនិយោគរយៈពេលវែង ដោយរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-សិង្ហបុរីក្នុងដំណាក់កាលថ្មី។ នាយកប្រតិបត្តិក្រុមហ៊ុន CapitaLand គ្រុប បានសម្តែងគោលបំណងថា នាពេលខាងមុខ ចង់សហការជាមួយវៀតណាម ដើម្បីពង្រីកការវិនិយោគនៅក្នុងតំបន់ទីក្រុង លំនៅដ្ឋានបៃតង អចលនទ្រព្យឧស្សាហកម្ម ភស្តុភារកម្ម និងមជ្ឈមណ្ឌលទិន្នន័យបៃតង។

ក្នុងជំនួបជាមួយលោក Wong Kim Yin នាយកប្រតិបត្តិក្រុមហ៊ុន Sembcorp ដែលជាក្រុមហ៊ុនមួយដែលធ្វើប្រតិបត្តិការក្នុងវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធទីក្រុង សួនឧស្សាហកម្ម និងដំណោះស្រាយដែលគាំទ្រដល់ការផ្លាស់ប្តូរថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាព លោកអគ្គលេខាបក្ស ប្រធានរដ្ឋស្នើឱ្យក្រុមហ៊ុនបន្តវិនិយោគ និងពង្រីកទំហំវិនិយោគរបស់ខ្លួននៅក្នុងតំបន់ដែលវៀតណាមមានតម្រូវការ។ គោលដៅគឺសម្រាប់ខេត្ត និងក្រុងទាំង ៣៤នៅក្នុងប្រទេសវៀតណាម ត្រូវមានសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) យ៉ាងហោចណាស់មួយ ដោយអភិវឌ្ឍឆ្ពោះទៅរកសួនឧស្សាហកម្មបៃតង សួនឧស្សាហកម្មឆ្លាតវៃ មជ្ឈមណ្ឌលនវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ភស្តុភារកម្មទំនើប និងប្រព័ន្ធអេកូឡូស៊ីផលិតកម្មដែលមានការបំភាយឧស្ម័នទាប។ នាយកប្រតិបត្តិក្រុមហ៊ុន Sembcorp បានសម្តែងបំណងប្រាថ្នាចង់បន្តវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេស វៀតណាម។ គាំទ្រយ៉ាងសកម្មដល់ប្រទេសវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ផ្ទេរបច្ចេកវិទ្យា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិនិយោគិនបរទេសក្នុងវិស័យដូចគ្នា ដែលកំពុងស្វែងយល់ពីឱកាសវិនិយោគ និងអាជីវកម្មនៅក្នុងប្រទេសវៀតណាម។

នៅរសៀលនេះផងដែរ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមបានអញ្ជើញជួបជាមួយលោក Bob Chi នាយកប្រតិបត្តិក្រុមហ៊ុន SATS; ថ្នាក់ដឹកនាំក្រុមហ៊ុន SEA Limited; លោក Loh Chin Hua នាយកប្រតិបត្តិក្រុមហ៊ុន Keppel និងថ្នាក់ដឹកនាំនៃធនាគារ UOB៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ចាកចេញពីសិង្ហបុរី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅហ្វីលីពីន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ចាកចេញពីសិង្ហបុរី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅហ្វីលីពីន

ដំណើរទស្សនកិច្ចនេះបង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីន ក៏ដូចជាជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងតំបន់អាស៊ីអាគ្នេយ៍។

Top