• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ប្រគល់សេចក្តីសម្រេច តែងតាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបរទេស

នាថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់សេចក្តីសម្រេច តែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅបរទេស។

ទិដ្ឋភាពទូទៅនៃពិធីនេះ។ រូបថត៖ VNA 

យោងតាមសេចក្តីសម្រេច លោកផាម ប៊ិញ ដាម ប្រធានគណៈលេខាធិការជាតិ APEC ២០២៧ ក្រសួងការបរទេស ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។ លោកង្វៀន​ វ៉ាន ហៀវ អនុប្រធាននាយកដ្ឋានមជ្ឈិមបូព៌ា-អាហ្វ្រិក ក្រសួងការបរទេស ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃវៀតណាមប្រចាំសាធារណរដ្ឋអង់ហ្គោឡា ទទួលបន្ទុកប្រចាំនៅសាធារណរដ្ឋកុងហ្គោ សាធារណរដ្ឋហ្សំប៊ី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សាធារណរដ្ឋហ្គីណេអេក្វាទ័រ សាធារណរដ្ឋប្រជាធិបតេយ្យសៅតូមេ ប្រាំងស៊ីប និងសាធារណរដ្ឋ កាបូវែរ។

ដោយប្រគល់សេចក្តីសម្រេចតែងតាំង និងប្រគល់ភារកិច្ច ក្នុងនាមថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យឯកអគ្គរដ្ឋទូតទាំងពីររូប ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវៀតណាមជាមួយទីម័រខាងកើត អង់ហ្គោឡា និងប្រទេសដែលស្ថិតនៅក្រោមការទទួលបន្ទុក។ ទាំងនេះគឺជាទីតាំងសំខាន់ពីរនៅក្នុងតំបន់ទាំងពីរ ដែលមានសក្តានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ៖ "បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់លើការធ្វើឱ្យសុក្រិតស្ថាប័ន យន្តការ គោលនយោបាយ និងលក្ខខណ្ឌសម្រាប់សកម្មភាពកិច្ចការបរទេស។ ប៉ុន្តែប្រសិទ្ធភាពចុងក្រោយអាស្រ័យលើការអនុវត្ត ជាពិសេសតួនាទីរបស់ឯកអគ្គរដ្ឋទូត - តំណាងខ្ពស់បំផុតរបស់ប្រទេសក្នុងសកម្មភាពកិច្ចការបរទេស។ ខ្ញុំជឿជាក់ថា ជាមួយនឹងគុណសម្បត្តិនិងសមត្ថភាពរបស់​ខ្លួន បណ្តាសមមិត្តនឹង​បំពេញភារកិច្ច​ប្រកប​ដោយជោគជ័យ។ រួមចំណែកដល់ការរក្សាបរិយាកាសសន្តិភាព ការពារផលប្រយោជន៍ជាតិ ចាប់យកធនធាន និងឱកាសខាងក្រៅ ក៏ដូចជា លើកកម្ពស់ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ"៕
អគ្គលេខាបក្ស ប្រធានរដ្ឋថតរូបជាមួយ​បណ្តាឯកអគ្គេដ្ឋទូត​។ រូបថត៖ VNA

 

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីប្រកាសបង្កើតទីក្រុងបាក់និញ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីប្រកាសបង្កើតទីក្រុងបាក់និញ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​ពិធីប្រកាសបង្កើតទីក្រុងបាក់និញ

Top