• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក តូ ឡឹមអញ្ជើញចូលរួមពិធីបុណ្យមហាសាមគ្គីជាតិនៅស្រុក ង៉ុក ហៀន ខេត្ត កា ម៉ៅ

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នៅទីក្រុងកាម៉ៅ ដើម្បីអបអរសាទរខួបលើកទី ៩៤ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ១៩៣០-១៨ វិច្ឆិកា ២០២៤) អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចូលរួមមហាសាមគ្គីភាពជនជាតិទាំងមូល ជាមួយប្រជាជននៅឃុំ ឌិត មុយ ស្រុកង៉ុក ហៀន ខេត្ត កាម៉ៅ។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីបុណ្យមហាសាមគ្គីជាតិនៅភូមិ មុខ ឃុំ ឌិត មុយ ស្រុក ង៉ុក ហៀន ខេត្ត កាម៉ៅ (រូបថត៖ TTXVN)

នៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលអាជ្ញាធរនិងប្រជាជនភូមិ មុយ ឃុំ ឌិត មុយ ស្រុក ង៉ុក ហៀនសម្រេចបាននាពេលថ្មីៗនេះ។ លោកអគ្គលេខាបក្សបានកត់ សម្គាល់ថា ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស ក៏ដូចជាខេត្ត ការម៉ៅ អាជ្ញាធរ រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គមនៃខេត្ត កា ម៉ៅនិយាយរួម និងភូមិ មុយ  ឃុំ ឌិតមុយ ស្រុក ង៉ុក ហៀននិយាយដោយឡែក   ដោយលើកតម្កើងប្រពៃណីល្អនិងសមិទ្ធិផលនានានាពេលថ្មីៗនេះ។ អគ្គលេខាបក្ស លោក តូ ឡឹមបានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បន្តអនុវត្ត គោលនយោបាយនិងកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ជាពិសេសផ្តោតការយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានគុណូបកា រៈ ក្រុមងាយរងគ្រោះ និងប្រជាជននៅតាមតំបន់ឆ្នេរ កោះ និងតំបន់លំបាកនានាក្នុងខេត្ត។

លោកអគ្គលេខាបក្សក៏បានស្នើដល់ថ្នាក់ដឹកនាំខេត្ត កាម៉ៅ រៀបចំពិធីបុណ្យមហាសាមគ្គីជាតិសម្រាប់តំបន់លំនៅឋាន ធ្វើយ៉ាងណាឲ្យពិធីបុណ្យនេះក្លាយជាថ្ងៃដ៏រីករាយរបស់សហគមន៍ តាមនោះ ជំរុញទឹកចិត្តស្នេហាជាតិក្នុងចំណោមប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

នាព្រឹកមិញផងដែរ លោកអគ្គលេខាបក្ស តូ ឡឹម បានចុះពិនិត្យផ្ទាល់និងស្តាប់របាយការណ៍របស់ថ្នាក់ដឹកនាំខេត្ត កាម៉ៅ ស្តីពីការសាងសង់ទំនប់ការពារឆ្នេរសមុទ្រនៅទំនប់ ឌិត មុយ និងអញ្ជើញដាំដើមឈើអនុស្សាវរីយ៍ក្នុងបរិវេណប្រាសាទជាតិរបស់បុព្វបុរស ឡាកឡុងក្វាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាម លោក លឿង គឿងទទួលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ច

ប្រធានរដ្ឋវៀតណាម លោក លឿង គឿងទទួលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ច

នាថ្ងៃទី១៥ ខែវិច្ឆិកា ម៉ោងក្នុងស្រុក នៅខាងក្រៅសប្តាហ៍កំពូលនៃកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងលីម៉ា (ប្រទេសប៉េរូ) លោកប្រធានរដ្ឋលឿង គឿងបានអញ្ជើញទទួលជួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping, ប្រធានាធិបតីអាមេរិកលោក Joe Biden, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim, នាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong, នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese, នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និងឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexei Overchuk។

Top