• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ការស្វែងយល់

សេះដឹកអីវ៉ាន់និងរឿងរ៉ាវថែរក្សាអត្តសញ្ញាណវប្បធម៌តំបន់ភ្នំ

ចំពោះបងប្អូនជនជាតិតំបន់ភ្នំ ឡាវកាយ សេះមិនត្រឹមតែជាមធ្យោបាយធ្វើដំណើរទៅមក មធ្យោបាយដឹកជញ្ជូនទំនិញ ទ្រព្យសម្បត្តិដ៏មានតម្លៃប៉ុននោះទេ ថែមទាំងជាកល្យាណមិត្តទុកលើខ្នងនូវមនោសញ្ចេតនា អត្តសញ្ញាណវប្បធម៌របស់ជាតិសាសន៍ទាំងមូលទៀតផង។

 

02-dua-ngua-24022026-02.jpg
អស្វសាទិនស្រែចម្ការនៅលើទីលានប្រណាំងក្នុងពិធីប្រណាំងសេះប្រពៃណីស្រុក បាក់ហា (ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ ស្រុក បាក់ហា ខេត្ត ឡាវកាយ) លើកទី ១៨។ រូបថត៖ ហុងនិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម
04-dua-ngua-7625-13.jpg
អស្វសាទិនស្រែចម្ការទាំងឡាយនៅលើទីលានប្រណាំង។
05-dua-ngua-7625-12.jpg
អស្វសាទិនស្រែចម្ការទាំងឡាយនៅលើទីលានប្រណាំង។
08-potal-kich-tinh-vong-chung-ket-giai-dua-ngua-truyen-thong-tren-cao-nguyen-bac-ha-lao-cai-7420160-3318.jpg
អស្វសាទិនទាំងឡាយប្រកួតបញ្ចេញថ្វីដៃនៅតាមផ្លូវប្រណាំង។ រូបថត៖ គ្វកខាញ់ – ទីភ្នាក់ងារ ព័ត៌មានវៀតណាម

ភ្ញៀវទេសចរពីរនាក់មកពីប្រទេស អ៊ីតាលី គឺ Francesca និង Claudio លើកដំបូងបានឃើញពិធីប្រណាំងដោយផ្ទាល់នឹងភ្នែកបានចែករំលែកដោយតក់ក្រហល់ថា៖ “បរិយាកាសនៃការប្រណាំងអ៊ូអរមិនគួរឱ្យជឿហើយអស្ចារ្យណាស់! ប្រទេសរបស់យើងខ្ញុំមានពិធីប្រណាំង Palio di Siena ដ៏ល្បីឈ្មោះ ប៉ុន្តែសេះនៅទីនោះមានមាឌធំណាស់។ សេះ បាក់ហា មាឌតូចច្រឡឹង រហ័សរហួនហើយអស្វសាទិនពិតជាក្លាហានក្នុងពេលជិះដោយគ្មានកែប។ ស្មារតីមួយដែលនៅរក្សាបានភាពដើមហើយបរិសុទ្ធ!"

07-potal-kich-tinh-giai-dua-ngua-truyen-thong-tren-cao-nguyen-bac-ha-lao-cai-7420167-9480.jpg
អស្វសាទិនទាំងឡាយប្រកួតបញ្ចេញថ្វីដៃនៅតាមផ្លូវប្រណាំងវគ្គផ្តាច់ព្រ័ត្រ។ រូបថត៖ គ្វកខាញ់ – ទីភ្នាក់ងារ ព័ត៌មានវៀតណាម
09-potal-kich-tinh-giai-dua-ngua-truyen-thong-tren-cao-nguyen-bac-ha-lao-cai-7420174-4886.jpg
អស្វសាទិនទាំងឡាយប្រកួតបញ្ចេញថ្វីដៃនៅតាមផ្លូវប្រណាំងវគ្គផ្តាច់ព្រ័ត្រ។ រូបថត៖ គ្វកខាញ់ – ទីភ្នាក់ងារ ព័ត៌មានវៀតណាម

បង វ៉ាង វ៉ាន់ថេ ភូមិ ម៉ាទ្វៀន ឃុំ មឿងខឿង បានឱ្យដឹងថា៖ កាលពីមុន ជនជាតិ នុង រាំរបាំសេះក្រដាសតែក្នុងពិធីបុណ្យសពប៉ុននោះ សម្តែងការដឹងគុណរបស់អ្នកកំពុងនៅរស់ចំពោះអ្នកដែលបាត់បង់ទៅហើយ។ សព្វថ្ងៃនេះ ចង្វាក់របាំសេះក្រដាសក៏ត្រូវបានសម្តែងក្នុងឱកាសសប្បាយៗ ទៀតផង ដូចជាទិវាជួបជុំមហាសាមគ្គីប្រជាជាតិទាំងមូល ពិធីបុណ្យទាន បុណ្យចូលឆ្នាំប្រពៃណីហើយក្លាយជា “ចំណី” អារម្មណ៍ដែលមិនអាចខ្វះបានរបស់បងប្អូនជនជាតិ។ នារីនិងយុវជន តរុណវ័យក៏មានមុខក្នុងចង្វាក់រាំរបាំសេះក្រដាសផងដែរ ប្រៀបដូចជាមធ្យោបាយមួយផ្សព្វផ្សាយនិងថែរក្សាបេតិកភណ្ឌផងដែរ។

06-dua-ngua-7625-14.jpg
គណៈកម្មការរៀបចំការប្រកួតប្រគល់រង្វាន់ដល់អស្វសាទិនស្រែចម្ការទាំងឡាយដែលទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត។

បានដឹងថា ឃុំ មឿងខឿង កំពុងខិតខំប្រឹងប្រែងអភិរក្ស ដើម្បីថែរក្សាលក្ខណៈវប្បធម៌ដ៏ល្អពិសេសនេះ។ ឃុំមិនត្រឹមតែថែរក្សារបរធ្វើសេះក្រដាសប៉ុននោះទេ ថែមទាំងបង្កើតបានក្លឹបរាំសេះក្រដាសនិងដាក់មុខវិជ្ជាសិល្បៈនេះចូលក្នុងសាលារៀន បង្រៀនដល់សិស្សសាលាដោយមានគោលបំណងបង្ហាត់បង្រៀន ស្នងបន្តតម្លៃវប្បធម៌ជនជាតិនិងលើកស្ទួយភាពច្នៃប្រតិដ្ឋឱ្យសមស្របទៅនឹងជីវភាពសម័យទំនើបសព្វថ្ងៃនេះ៕

តាម km-dantocmiennui.baotintuc.vn

មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនភ្លឺជានិច្ចនៅជាយដែនមាតុភូមិ

មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនភ្លឺជានិច្ចនៅជាយដែនមាតុភូមិ

ឆ្លងតាមរយៈការបណ្តាទង្វើដ៏ជាក់ស្តែង ចាំបាច់ កងទ័ពការពារព្រំដែនបានក្លាយជាទីបង្អែកដ៏រឹងមាំសម្រាប់ប្រជាជននៅជាយដែនមាតុភូមិ។

Top