នាថ្ងៃទី២១ ខែមីនា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតគ្រោងនឹងប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦- ២០៣១។ ក្នុងការបោះឆ្នោតនេះ ដោយមានអ្នកបោះឆ្នោតទៅបោះឆ្នោតស្រូបយក ៩៩,៦៨% បង្ហាញពីរូបភាពដ៏រស់រវើកនៃការអនុវត្តសិទ្ធិពលរដ្ឋ។ ក្នុងភាពជោគជ័យនេះគឺមានការចូលរួមចំណែករបស់សាសនិក ជាង ២៧ លាននាក់នៃបណ្តាសាសនាផ្សេងៗគ្នា (ដែលស្រូបយក ២៧% នៃចំនួនប្រជាជន) បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ប្រជាជនគ្រប់សាសនាចំពោះព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ ក៏បង្ហាញផងដែរថា ប្រជាជនបានប្រើប្រាស់សិទ្ធិរបស់ខ្លួនយ៉ាងពេញលេញក្នុងការ ជ្រើសរើស តែងតាំង និងបោះឆ្នោតជ្រើសរើសបេក្ខជនដែលមានគុណធម៌ និងទេពកោសល្យគ្រប់គ្រាន់ចូលកាន់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។&l
យោងតាមសៀវភៅស "សាសនានិងគោលនយោបាយសាសនានៅវៀតណាម" (ឆ្នាំ២០២៣) មានអង្គការចំនួន ៤៣ ដែលចំណុះសាសនាចំនួន ១៦ ត្រូវបានរដ្ឋវៀតណាម ទទួលស្គាល់ និងផ្តល់ប័ណ្ណចុះបញ្ជីធ្វើសកម្មភាពដោយមានសាសនិកជាង ២៧,៧ លាននាក់។ មានសាសនាធំៗចំនួនប្រាំ ដែលមានសាសនិកជាង ១ លាននាក់រួមមាន៖ ព្រះពុទ្ធសាសនា; សាសនាកាតូលិក; ព្រះពុទ្ធសាសនាហ័រហាវ; សាសនាប្រូតេស្តង់; និងសាសនា កៅដាយ។
ពុទ្ធបរិស័ទមួយចំនួនធំបានចូលរួមមហាពិធីបុណ្យវិសាខបូជា ព.ស ២៥៦៩។ រូបថត៖ VOV
ពិធីអបអរសាទរឆ្នាំថ្មីរបស់សហគមន៍ពុទ្ធសាសនិកជនជាតិខ្មែរនៅខេត្តត្រាវិញ។ រូបថត៖ VOV
ពិធីសាសនាមួយ របស់អ្នកកាន់សាសនា Cao Dai នៅព្រះវិហារ Tay Ninh។ រូបថត៖ VOV
បុណ្យណូអែលរបស់សាសនិកកាតូលិកបានប្រារព្ធឡើងនៅវិហារធំក្នុងទីក្រុងហាណូយ។ រូបថត៖ VOV។
ធានាសិទ្ធិជាម្ចាស់
នៅដើមខែមីនា ឆ្នាំនេះ (ពោលគឺថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦) ក្រសួងជនជាតិនិងសាសនា បានចេញលិខិតផ្លូវការលេខ ៤៩៤ ផ្ញើទៅកាន់គណៈកម្មាធិការប្រជាជនខេត្ត និងក្រុង ដោយស្នើឲ្យមានការយកចិត្តទុកដាក់ និងដឹកនាំនាយកដ្ឋាន និងស្ថាប័នពាក់ព័ន្ធឱ្យអនុវត្តន៍ការងារឃោសនាបោះឆ្នោតប្រកបដោយប្រសិទ្ធភាព នៅតាមតំបន់ដែលមានសហ គមន៍សាសនា និងជនជាតិភាគតិចរស់នៅ ដើម្បីធានាបាននូវការបោះឆ្នោតប្រជាធិបតេយ្យ ស្មើភាព និងស្របច្បាប់។ ឯកសារផ្លូវការក៏បានស្នើឱ្យបង្កើតលក្ខខណ្ឌអំណោយផលបំផុត សម្រាប់ប្រជាជនក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងការជ្រើសរើស តែងតាំង និងបោះឆ្នោតជ្រើសរើសអ្នកដែលមានគុណធម៌ និងទេពកោសល្យគ្រប់គ្រាន់ ដែលសក្តិសមជាតំណាងប្រជាជនទូទាំងប្រទេសនៅក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ លោក K'Lèn ដែលជាអ្នកកាន់សាសនាកាតូលិកម្នាក់នៅភូមិ K'Long (Lam Dong) បាននិយាយថា៖ “បន្ទាប់ពីបានចូលរួមពិធីបុណ្យសាសនារួច ប្រជាជនភាគច្រើនបានចូលរួមក្នុងការបោះឆ្នោតភ្លាមៗ។ ប្រជាជនបានយល់ពីគោលនយោបាយរបស់បក្ស និងរដ្ឋ ដូច្នេះពួកគេបានប្រើប្រាស់សិទ្ធិពលរដ្ឋរបស់ខ្លួនដោយក្តីសប្បាយរីករាយ”។
ទន្ទឹមនឹងនេះ យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនឆ្នាំ ២០១៥ (បានធ្វើវិសោធនកម្ម និងបំពេញបន្ថែមនៅឆ្នាំ ២០២៥) គិតត្រឹមថ្ងៃប្រកាសការបោះឆ្នោត ប្រជាពលរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមិនគិតពីសាសនា ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោត ហើយអ្នកដែលមានអាយុ ២១ ឆ្នាំឡើងទៅ មានសិទ្ធិឈរឈ្មោះបោះឆ្នោតជាសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។
បើយោងតាមស្ថានភាពជាក់ស្តែង បញ្ជីបេក្ខជនសមាជិកសមាជិការរដ្ឋ សភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦- ២០៣១ បង្ហាញពីរចនាសម្ព័ន្ធចម្រុះជាមួយនឹងវត្តមានរបស់អ្នកដឹកនាំសាសនា និងព្រះសង្ឃនៃព្រះពុទ្ធសាសនា បព្វជិតនៃសាសនាកាតូលិក ប្រូតេស្តង់ រហូតដល់សានាកៅដាយ និងហ័រហាវ...។ ការដែលអ្នកដឹកនាំសាសនាឈរឈ្មោះបោះឆ្នោតចូលកាន់ស្ថាប័នអំណាចរដ្ឋខ្ពស់បំផុត គឺជាសក្ខីភាពនៃសមភាពក្នុងសិទ្ធិនយោបាយ។ អ្នកទាំងនេះមិនត្រឹមតែតំណាងឱ្យច្បាប់សាសនាប៉ុណ្ណោះទេ ប៉ុន្តែប្រសិនបើត្រូវបានជ្រើសរើស អ្នកទាំងនេះក៏នាំយកសំឡេងរបស់អ្នកបោះឆ្នោតសាសនាចូលទៅ ក្នុងសាលប្រជុំរបស់ សភាផងដែរ ដោយរួមចំណែកដល់ដំណើរការតាក់តែងច្បាប់ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។
សេរីភាពសាសនានៅវៀតណាមត្រូវបានបង្ហាញក្នុងទិដ្ឋភាពជាច្រើន
បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការបោះឆ្នោតជ្រើស រើសតំណាងមកពីបណ្តាជនជាតិ និងសាសនា ដើម្បីចូលរួមក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ នៅក្នុងការអនុវត្តជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អត្រាសមាជិកមកពីបណ្តាជនជាតិនិងសាសនា នៅក្នុងរដ្ឋសភា តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់។ ពោលគឺ រដ្ឋសភានីតិកាលទី១៥ (អាណត្តិ ២០២១-២០២៦) មានប្រតិភូជាប់ឆ្នោតចំនួន ៤៩៩ រូប ក្នុងនោះមានសមាជិកចំនួន ៨៩ រូបជាជន ជាតិភាគតិច (ស្មើនឹង១៧,៨៤%) និងតំណាងចំនួន ៥ រូបដែលជាអ្នកដឹកនាំសាសនា (មានសមាជិកជាប់ឆ្នោតឡើងវិញចំនួន ៤ រូប និងសមាជិកដែលទើបជាប់ឆ្នោតថ្មីចំនួន ១ រូប)...។
វត្តមានរបស់អ្នកដឹកនាំសាសនានៅក្នុងបញ្ជីបេក្ខជន ឬបញ្ជីជាប់ឆ្នោត គឺជាសក្ខីភាពនៃការលុបបំបាត់ការរើសអើងរវាងសាសនា នៅក្នុងស្ថាប័នជាប់ឆ្នោត។ ប្រជាជននៃសាសនាទាំងអស់ តែងតែជាធនធានដ៏សំខាន់ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។
នៅក្នុងវិស័យផ្សេងទៀត យោងតាមក្រសួងជនជាតិ និងសាសនា អង្គការសាសនាកំពុងគ្រប់គ្រងសាលាមត្តេយ្យប្រហែល ៣០០ កន្លែង មណ្ឌលអប់រំមត្តេយ្យសិក្សាចំនួន ២.០០០ កន្លែង មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១២ កន្លែងចំណុះអង្គការសាសនា គ្លីនិកសប្បុរសធម៌ មណ្ឌលជំនួយសង្គមចំនួន ១២៥ កន្លែង...។
សៀវភៅស "សាសនា និងគោលនយោបាយសាសនានៅវៀតណាម" (ឆ្នាំ ២០២៣) ចែងថា ចំនួនអ្នកកាន់សាសនាបានកើនឡើងពី ១៧,៤ លាននាក់ក្នុងឆ្នាំ ២០០៣ ដល់ ២៧,៧ លាននាក់ក្នុងឆ្នាំ ២០២៣ ចំនួនអង្គការសាសនាដែលត្រូវបានទទួលស្គាល់បានកើនឡើងពី ១៦ ដល់ ៤៣ ហើយចំនួនកន្លែងគោរពបូជាបានកើនឡើងពី២០.៩០០ ដល់ ២៩.៨៩០ កន្លែង។
យោងតាមនាយកដ្ឋានវប្បធម៌មូលដ្ឋាន (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) ពិធីបុណ្យសាសនាចំនួន ៥៤៤ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅវៀតណាម។ ការរៀបចំពិធីបុណ្យសាសនាតាមប្រពៃណីគឺជាបញ្ហាផ្ទៃក្នុងរបស់សាសនានីមួយៗ ប៉ុន្តែមានពិធីបុណ្យជាច្រើនបានរីកសាយភាយយ៉ាងទូលំទូលាយនៅក្នុងសហគមន៍ ដោយសារគោលនយោបាយសេរីភាពសាសនារបស់បក្ស និងរដ្ឋវៀតណាម។
នៅប្រទេសវៀតណាម ប្រជាជនគ្រប់សាសនាគឺជាផ្នែកមួយដ៏សំខាន់នៃផែនមហាសាមគ្គីជនជាតិទាំងមូល។ ការធានាសេរីភាពសាសនាមិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគោរពភាពចម្រុះនៅក្នុងឯកភាពគ្នា ដោយបង្កើតជាកន្លែងមួយដែលពលរដ្ឋគ្រប់រូប មិនគិតមានជំនឿឬមិនមានជំនឿ សុទ្ធតែមានអារម្មណ៍ថា ខ្លួនជាផ្នែកមួយដែលមិនអាចខ្វះបាននៃសមិទ្ធផលរបស់ប្រទេសជាតិ៕