ព័ត៌មាន សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងដាណឺម៉ាក 21/10/2026 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ដាណឺម៉ាក (ថ្ងៃទី១៩-២១ ខែតុលា) របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម តាមការអញ្ជើញរបស់ព្រះមហាក្សត្រ Frederik X ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងដាណឺម៉ាក។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានផ្លាស់ប្ដូរសេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងដាណឺម៉ាក (រូបថត៖ TTXVN)សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី និងលុបបំបាត់ឧបសគ្គដើម្បីបង្កើនចំណូលពាណិជ្ជកម្ម និងដើមទុនវិនិយោគនៅវៀតណាម និងដាណឺម៉ាក។ ក្នុងពេលជាមួយគ្នានេះ ភាគីទាំងពីរបានប្តេជ្ញាការពារ និងជំរុញប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិបើកចំហ និងផ្អែកលើច្បាប់ ដែលមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាចំណុចកណ្តាល លើកកម្ពស់ខ្សែសង្វាក់តម្លៃប្រកបដោយប្រសិទ្ធភាព សហគ្រិនភាពប្រកបដោយភាពច្នៃប្រឌិត និងធានាការចូលទីផ្សារកាន់តែប្រសើរឡើង ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-សហភាពអឺរ៉ុប (EVFTA) និងភាពជាដៃគូរវាងសហភាពអឺរ៉ុប និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ និងសម្រួលដល់ការវិនិយោគឱ្យកាន់តែខ្លាំងក្លានៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងវិស័យដែលមានតម្លៃបន្ថែមខ្ពស់...។ ភាគីទាំងពីរបានស្វាគមន៍ និងយល់ព្រមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ប្រកបដោយប្រសិទ្ធភាព និងជំរុញឲ្យសមាជិកសហភាពអឺរ៉ុបដែលនៅសល់ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) តាមនោះ បន្តគាំទ្រពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ភាគីទាំងពីរបានយល់ព្រមស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ ផ្លូវអាកាស ផ្លូវគោក និងផ្លូវដែក។ លើកកម្ពស់ការតភ្ជាប់ដឹកជញ្ជូន និងភស្តុភារកម្ម និងលើកទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍ឱ្យបើកជើងហោះហើរត្រង់រវាង វៀតណាមនិងដាណឺម៉ាក ក៏ដូចជាទីតាំងងាយស្រួលផ្សេងទៀតនៅអឺរ៉ុបខាងជើង។ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការវិស័យយុទ្ធសាស្ត្រក្នុងវិស័យសុខាភិបាល និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលដើម្បីបម្រើទីផ្សារការងារ រួមទាំងកិច្ចសហប្រតិបត្តិការវិស័យយុទ្ធសាស្ត្រក្នុងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET)៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ដាណឺម៉ាក (ថ្ងៃទី១៩-២១ ខែតុលា) របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម តាមការអញ្ជើញរបស់ព្រះមហាក្សត្រ Frederik X ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងដាណឺម៉ាក។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានផ្លាស់ប្ដូរសេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងដាណឺម៉ាក (រូបថត៖ TTXVN)សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី និងលុបបំបាត់ឧបសគ្គដើម្បីបង្កើនចំណូលពាណិជ្ជកម្ម និងដើមទុនវិនិយោគនៅវៀតណាម និងដាណឺម៉ាក។ ក្នុងពេលជាមួយគ្នានេះ ភាគីទាំងពីរបានប្តេជ្ញាការពារ និងជំរុញប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិបើកចំហ និងផ្អែកលើច្បាប់ ដែលមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាចំណុចកណ្តាល លើកកម្ពស់ខ្សែសង្វាក់តម្លៃប្រកបដោយប្រសិទ្ធភាព សហគ្រិនភាពប្រកបដោយភាពច្នៃប្រឌិត និងធានាការចូលទីផ្សារកាន់តែប្រសើរឡើង ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-សហភាពអឺរ៉ុប (EVFTA) និងភាពជាដៃគូរវាងសហភាពអឺរ៉ុប និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ និងសម្រួលដល់ការវិនិយោគឱ្យកាន់តែខ្លាំងក្លានៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងវិស័យដែលមានតម្លៃបន្ថែមខ្ពស់...។ ភាគីទាំងពីរបានស្វាគមន៍ និងយល់ព្រមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ប្រកបដោយប្រសិទ្ធភាព និងជំរុញឲ្យសមាជិកសហភាពអឺរ៉ុបដែលនៅសល់ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) តាមនោះ បន្តគាំទ្រពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ភាគីទាំងពីរបានយល់ព្រមស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ ផ្លូវអាកាស ផ្លូវគោក និងផ្លូវដែក។ លើកកម្ពស់ការតភ្ជាប់ដឹកជញ្ជូន និងភស្តុភារកម្ម និងលើកទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍ឱ្យបើកជើងហោះហើរត្រង់រវាង វៀតណាមនិងដាណឺម៉ាក ក៏ដូចជាទីតាំងងាយស្រួលផ្សេងទៀតនៅអឺរ៉ុបខាងជើង។ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការវិស័យយុទ្ធសាស្ត្រក្នុងវិស័យសុខាភិបាល និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលដើម្បីបម្រើទីផ្សារការងារ រួមទាំងកិច្ចសហប្រតិបត្តិការវិស័យយុទ្ធសាស្ត្រក្នុងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET)៕
អត្ថបទផ្សេងទៀត ក្រុមវិស្វកម្មលេខ ៤ រាយការណ៍លទ្ធផលលេចធ្លោដែលសម្រេចបានជូនលោកអ៊ំ ហូ បន្ទាប់ពីបញ្ចប់ភារកិច្ចនៅតំបន់ Abyei21/10/2026ព័ត៌មាននាព្រឹកថ្ងៃទី២០ ខែតុលា នៅទីលានបាឌីញ (Ba Dinh) ទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានរៀបចំពិធីរាយការណ៍លទ្ធផលលេចធ្លោដែលក្រុមវិស្វកម្មលេខ ៤ សម្រេចបានក្នុងការបំពេញភារកិច្ចនៅកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) ជូនលោកអ៊ំ ហូ។ វៀតណាម-ដាណឺម៉ាក លើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ21/10/2026ព័ត៌មានជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម-សហភាពអឺរ៉ុបនិងព្រះរាជាណាចក្របែលហ្ស៊ិកឲ្យមានការអភិវឌ្ឍស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព21/10/2026ព័ត៌មានកោះ ភូ គុក (Phu Quoc) ជាប់ចំណាត់ថ្នាក់ក្នុងចំណោមគោលដៅទេសចរណ៍និន្នាការទាំង ១០ ក្នុងឆ្នាំ ២០២៧ សម្រាប់ភ្ញៀវទេសចរឥណ្ឌា20/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទទួលជួបថ្នាក់ដឹកនាំនៃសហគ្រាសឈានមុខគេនៅដាណឺម៉ាក20/10/2026ព័ត៌មានអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពវៀតណាម-ដាណឺម៉ាកឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀត20/10/2026ព័ត៌មានតំបន់សេដ្ឋកិច្ច Dung Quat ទទួលបានយន្តការអនុគ្រោះខ្ពស់បំផុត20/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត