• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្ដីសម្រេចចិត្តលេខ ៥៧ បានបង្កើតការផ្លាស់ប្តូរដ៏ខ្លាំងក្លា

នាព្រឹកថ្ងៃទី២ ខែកក្កដា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល (គណៈកម្មាធិការដឹកនាំ) បានអញ្ជើញជា អធិបតីសន្និសីទបូកសរុបការងារ ៦ ខែដើមឆ្នាំនៃគណៈកម្មាធិការដឹកនាំ និងដាក់ ពង្រាយភារកិច្ចសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ។ អញ្ជើញចូលរួមសន្និសីទក៏មានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ។
យោងតាមរបាយការណ៍ ក្រោយរយៈពេល ៦ ខែនៃការអនុវត្ត សេចក្ដីសម្រេចចិត្តលេខ ៥៧ បានបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅក្នុងផ្នត់គំនិត និងសកម្មភាព ក្នុងប្រព័ន្ធនយោបាយទាំងមូល។ គួរកត់សម្គាល់ថា គណៈកម្មាធិការដឹកនាំបានចេញ ផ្សាយ និងរៀបចំការអនុវត្តនូវផែនការធំៗចំនួនពីរ ដោយមានសារសំខាន់ពិសេស នោះគឺ៖ ផែនការសកម្មភាពយុទ្ធសាស្ត្រ (ផែនការលេខ ១) និងផែនការលេខ ២។ នេះគឺជាផែនការទាំងពីរដែលបង្ហាញពីវិធីសាស្រ្តថ្មី មានចក្ខុវិស័យ និងអនុវត្តន៍យ៉ាង ជាក់ស្តែងបំផុតនូវទស្សនៈដឹកនាំ។ លើសពីនេះ ប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដោយមានសហគ្រាសវិទ្យាសាស្ត្រ បច្ចេកវិទ្យាចំនួន ៨៥៨ សហគ្រាសបច្ចេកវិទ្យាខ្ពស់ចំនួន ៤៥ និងសហគ្រាសបច្ចេក វិទ្យាឌីជីថលជាង ៧៣ ពាន់ កំពុងដំណើរការ។ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានទាក់ទាញអ្នកជំនាញចំនួន ២៧៧ នាក់ចូលរួមកម្មវិធីសំខាន់ៗស្តីពីបញ្ញាសិប្បនិមិត្ត រួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វិស័យយុទ្ធសាស្ត្រ។
ក្នុងឱកាសនេះ សន្និសីទបានបើកដំណើរការផ្លាតហ្វមឌីជីថលចំនួន ៣៖ វិបផតថលអេឡិចត្រូនិករបស់បក្សកុម្មុយនិស្តវៀតណាម - សំឡេងផ្លូវការរបស់បក្ស ក្នុងលំហឌីជីថល; ប្រព័ន្ធឃ្លាំមើល និងវាយតម្លៃសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ ការិយាល័យនយោបាយ និងប្រព័ន្ធព័ត៌មានសម្រាប់ការទទួល ដោះស្រាយមតិប្រតិកម្ម អនុសាសន៍ និងដំណោះស្រាយសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top