• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បង្ហាញពីការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាសន្តិសុខក្នុងតំបន់

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅប្រទេសចិន សាស្ត្រាចារ្យ Huang Rihan មកពីសាកលវិទ្យាល័យ Huaqiao ក្នុងខេត្ត Fujian បានអះអាងថា សុន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅក្នុងកិច្ចសន្ទនា សានហ្គ្រីឡា ឆ្នាំនេះ បានឆ្លុះបញ្ចាំងពីមាគ៌ាការទូតដ៏ឥតងាករេ របស់វៀតណាមលើសន្តិភាព កិច្ចសហប្រតិបត្តិការ ការសន្ទនា និងការពិគ្រោះយោបល់។

សាស្ត្រាចារ្យ Huang Rihan មកពីសាកលវិទ្យាល័យ Huaqiao ក្នុងខេត្ត Fujian។ (រូបថត៖ TTXVN)

សាស្ត្រាចារ្យ Huang Rihan បានធ្វើអត្ថាធិប្បាយថា នៅក្នុងសុន្ទរកថារបស់ខ្លួន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចង្អុលបង្ហាញថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិចំនួនបី នោះគឺ សណ្តាប់ធ្នាប់អន្តរជាតិ គំរូអភិវឌ្ឍន៍ និងទំនុកចិត្តយុទ្ធសាស្ត្រ ព្រមទាំងបញ្ជាក់ថា ប្រទេសនានាក្នុងតំបន់គួរតែជំរុញគំរូអភិវឌ្ឍន៍ដ៏ទូលំទូលាយជាងមុន ដោយដាក់ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងការបង្កើនសមត្ថភាពស្ដារឡើងវិញរបស់សង្គម ជាចំណុចកណ្តាល។ ប្រការនេះបង្ហាញពីស្មារតីទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាសន្តិសុខក្នុងតំបន់។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ថ្លែងសុន្ទរកថាដ៏សំខាន់នៅកិច្ចសន្ទនា Shangri-La លើកទី ២៣ និងឆ្លើយសំណួរពីតំណាងនានា។ (រូបថត៖ TTXVN)


អ្នកប្រាជ្ញចិនចាត់ទុកថា សុន្ទរកថារបស់លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ដោយផ្អែកលើផលប្រយោជន៍រួមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឆ្លុះបញ្ចាំងពីចក្ខុវិស័យសន្តិសុខប្រកបដោយចីរភាពដែលប្រទេសនានាក្នុងតំបន់កំពុងឆ្ពោះទៅរករួមគ្នា ដោយសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់។ នៅក្នុងបរិបទនៃការកែសម្រួលសកលយ៉ាងស៊ីជម្រៅ និងហានិភ័យសន្តិសុខតំបន់កាន់តែកើនឡើង ការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះគោលនយោបាយមិនចូលបក្សសម្ព័ន្ធ មិនប្រឈមមុខដាក់គ្នា និងមិនតំរង់លើភាគីទី៣ នឹងនាំមកនូវស្ថិរភាព និងសំឡេងសមហេតុផលដល់តំបន់។

សាស្ត្រាចារ្យ Huang Rihan បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមបានប្រកាន់ខ្ជាប់ជាយូរមកហើយនូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព និងមានតុល្យភាពពហុភាគី ព្រមទាំងកសាងទំនុកចិត្តយុទ្ធសាស្ត្រទៅវិញទៅមក និងកាត់បន្ថយហានិភ័យជម្លោះតាមរយៈការសន្ទនាសមភាព និងការកសាងទំនុកចិត្ត៕

តាម​ vovworld.vn/km-KH

ការនាំចេញតាម​រយៈ Amazon៖ ឱកាសដើម្បីនាំម៉ាកយីហោវៀតណាមទៅកាន់ពិភពលោក

ការនាំចេញតាម​រយៈ Amazon៖ ឱកាសដើម្បីនាំម៉ាកយីហោវៀតណាមទៅកាន់ពិភពលោក

សន្និសីទនាំចេញពាណិជ្ជកម្មអេឡិចត្រូនិកឆ្នាំ ២០២៦ ក្រោម​ប្រធានបទ "ត្រៀមខ្លួនរួចជាស្រេចដើម្បី​ហោះហើយ​ឡើង - កំណើនសកល" បាន​ប្រព្រឹត្តទៅនាថ្ងៃទី ២ ខែមិថុនា នៅទីក្រុងហូជីមិញ។

Top