• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវវិធីសាស្រ្តដឹកនាំរបស់បក្ស

នៅរសៀលថ្ងៃទី ៣ ខែមិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយគណៈចាត់តាំងមជ្ឈិម អំពីការងារកសាងបក្សតាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។ រូបថត៖ VNA

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ការកសាងបក្សក្នុងដំណាក់កាលថ្មី មិនត្រឹមតែជាការកសាងបក្សឲ្យបានស្អាតស្អំ និងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការកសាងបក្សដែលមានឫទ្ធានុភាព ប្រាជ្ញា កិត្យានុភាព និងសមត្ថភាពគ្រប់គ្រាន់ ព្រមទាំងមានវិធីសាស្រ្តដឹកនាំសមស្រប ដើម្បីដឹកនាំប្រទេសជាតិក្នុងយុគសម័យថ្មីទៀតផង។ យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បញ្ហាដ៏សំខាន់មួយនៅបច្ចុប្បន្ន គឺការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវវិធីសាស្រ្តដឹកនាំរបស់បក្ស។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើថា៖

«ការងារកម្មាភិបាលគឺជាគន្លឹះនៃគន្លឹះ។ ដើម្បីមានក្បាលម៉ាស៊ីនរឹងមាំ ត្រូវតែមានកម្មាភិបាលរឹងមាំ។ ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តក្នុងជីវភាព ត្រូវការមនុស្សដែលមានឫទ្ធានុភាព សមត្ថភាព ការទទួលខុសត្រូវ និងកិត្យានុភាពគ្រប់គ្រាន់ ដើម្បីរៀបចំការអនុវត្ត។ នៅក្នុងដំណាក់កាលថ្មី កម្មាភិបាលមិនត្រឹមតែត្រូវការឫទ្ធានុភាពនយោបាយដ៏រឹងមាំ ចរិតលក្ខណៈសីលធម៌ដ៏ភ្លឺស្វាង និងរបៀបរស់នៅគំរូប៉ុណ្ណោះទេ ថែមទាំងត្រូវការការត្រិះរិះយុទ្ធសាស្ត្រ សមត្ថភាពគ្រប់គ្រងទំនើប សមត្ថភាពផ្លាស់ប្តូរឌីជីថល សមត្ថភាពរៀបចំការអនុវត្ត សមត្ថភាពដោះស្រាយបញ្ហា សមត្ថភាពសន្ទនាជាមួយប្រជាជន និងស្មារតីហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវដើម្បីផលប្រយោជន៍រួមផងដែរ»។

ទិដ្ឋភាពទូទៅនៃសម័យប្រជុំ។ រូបថត៖ VNA

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានស្នើឲ្យផ្តោតសំខាន់លើការគ្រប់គ្រងអំណាច ការរឹតបន្តឹងវិន័យ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ អវិជ្ជមាន និងភាពនៅទ្រឹង៕

តាម​ vovworld.vn/km-KH/

ការនាំចេញតាម​រយៈ Amazon៖ ឱកាសដើម្បីនាំម៉ាកយីហោវៀតណាមទៅកាន់ពិភពលោក

ការនាំចេញតាម​រយៈ Amazon៖ ឱកាសដើម្បីនាំម៉ាកយីហោវៀតណាមទៅកាន់ពិភពលោក

សន្និសីទនាំចេញពាណិជ្ជកម្មអេឡិចត្រូនិកឆ្នាំ ២០២៦ ក្រោម​ប្រធានបទ "ត្រៀមខ្លួនរួចជាស្រេចដើម្បី​ហោះហើយ​ឡើង - កំណើនសកល" បាន​ប្រព្រឹត្តទៅនាថ្ងៃទី ២ ខែមិថុនា នៅទីក្រុងហូជីមិញ។

Top