• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សុក្រឹត​ក្របខ័ណ្ឌច្បាប់សម្រាប់សកម្មភាពបោះពុម្ពផ្សាយឌីជីថល

នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ដោយបន្តសម័យប្រជុំលើកទី ៤ គណៈកម្មាធិការអចិន្ត្រៃយ៍រ​ដ្ឋសភាបានផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់បោះពុម្ពផ្សាយ; សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីកម្មករវៀតណាមដែលធ្វើការនៅក្រៅប្រទេសក្រោមកិច្ចសន្យា; និងបានពិចារណាអនុម័ត​លើ​សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីថ្លៃបរិហារទោស​។

ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ VNA

នៅក្នុងសម័យប្រជុំ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌និងសង្គមកិច្ចបានយល់ព្រមលើភាពចាំបាច់ធ្វើវិសោធនកម្មច្បាប់បោះពុម្ពផ្សាយ ដើម្បីសុក្រឹត្យក្របខ័ណ្ឌច្បាប់ បំពេញតម្រូវការនៃការ​ផ្លាស់ប្តូរឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិ។ ដោយ​ចាត់ទុកថា ការធ្វើ​វិសោធនកម្មច្បាប់ត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងពីផ្នត់គំនិតគ្រប់គ្រងទៅជាផ្នត់គំនិត​អភិវឌ្ឍន៍ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា៖ "ការធ្វើ​វិសោធនកម្មច្បាប់បោះពុម្ពផ្សាយនេះ ទោះបីជាធ្វើវិសោធនកម្មលើ​មាត្រាមួយចំនួនក៏ដោយ ត្រូវតែបង្កើតក្របខ័ណ្ឌច្បាប់ដ៏ល្អប្រសើរសម្រាប់ការបោះពុម្ព​ផ្សាយឌីជីថល; ទន្ទឹមនឹងនោះ ត្រូវបង្កើតយន្តការដ៏រឹងមាំគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការលួចចម្លងសៀវភៅនៅក្នុងលំហអ៊ីនធឺណិត"។

សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ឯកភាព​ជា​មូលដ្ឋាន​លើ​ភាពចាំបាច់​នៃ​ការ​ធ្វើ​
វិសោធនកម្ម​ច្បាប់ ហើយ​​បាន​ស្នើ​ឲ្យ​​កែលម្អ​បន្ថែម​ទៀត​នូវ​បទប្បញ្ញត្តិ​​លើ​គំរូសម្ព័ន្ធក្រុមហ៊ុន​​បោះពុម្ពផ្សាយ-​ផ្សព្វផ្សាយ; បំពេញបន្ថែមនូវ​​យន្តការ​អភិវឌ្ឍ​ការបោះពុម្ពផ្សាយ​ឌីជីថល ការអនុវត្ត​បញ្ញា​សិប្បនិម្មិត ពង្រឹង​ការការពារ​សិទ្ធិអ្នកនិពន្ធ និង​ដោះស្រាយ​ការរំលោភបំពាន​យ៉ាងតឹងរ៉ឹង​៕​

តាម vovworld.vn/km-KH

វៀតណាមស្ថិតក្នុងក្រុម​ប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន​

វៀតណាមស្ថិតក្នុងក្រុម​ប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន​

វដ្តកំណើនសេដ្ឋកិច្ច​បន្ទាប់នៅអាស៊ីអាគ្នេយ៍ នឹងមិន​ពឹងផ្អែកលើខឿន​សេដ្ឋកិច្ចតែមួយ ឬវដ្តទំនិញតែមួយទៀតហើយ ប៉ុន្តែនឹងត្រូវបានបង្កើតឡើងដោយក្រុមប្រទេសចំនួន ៥​ នៅក្នុងតំបន់៖ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។ នេះគឺជាការវាយតម្លៃរបស់លោក Shan Saeed ប្រធានសេដ្ឋវិទូសកលនៃក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យអន្តរជាតិ Juwai IQI។

Top