• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សុក្រិតអនុ​ក្រឹត្យ​ចំនួន ៨ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅ​វៀតណាម ​ក្នុង​ខែវិច្ឆិកា

នាព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រធានបទរបស់រដ្ឋាភិបាល ស្តីពីអនុក្រឹត្យណែនាំសេចក្តីសម្រេចលេខ ២២២ របស់រដ្ឋសភា ស្តីពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានដឹកនាំសម័យប្រជុំ។ រូបថត៖ VNA

អញ្ជើញថ្លែងមតិបើក នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានលើកច្បាស់ថា៖ ការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិគឺជាបញ្ហាមួយដែលត្រូវបានបក្ស និងរដ្ឋកំណត់ថា ជាជំហានលោតផ្លោះអំពីស្ថាប័ន។ នៅក្នុងសម័យប្រជុំលើកទី ៩ រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចលេខ ២២២ ស្តីពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ជាមួយនឹងយន្តការ និងគោលនយោបាយពិសេសមួយចំនួន។ រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការដឹកនាំមួយដើម្បីផ្តោតលើការដឹកនាំ ដោយចំណាយពេលវេលា ធនធាន និងបង្កើតលក្ខខណ្ឌល្អបំផុតដើម្បីដាក់ឲ្យដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ ដូច្នេះ បទប្បញ្ញត្តិបានបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមដែលមានទីតាំងចំនួន ២ គឺទីក្រុងហូជីមិញ និងទីក្រុងដាណាង ជាមួយនឹងយន្តការ និងគោលនយោបាយអនុគ្រោះ...ដើម្បីដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិស្របតាមការអនុវត្តអន្តរជាតិ។

ដោយមានស្មារតីនៃការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ក្រោមគំរូ "មជ្ឈមណ្ឌលមួយ - គោលដៅមកដល់ពីរ" នៅខែវិច្ឆិកាក្នុងពេលឆាប់ៗនេះ លោកនាយករដ្ឋមន្ត្រីបានស្នើបង្ហើយ ចេញផ្សាយអនុក្រឹត្យចំនួន ៨ ស្តីពីគោលនយោបាយនិងយន្តការ ស្របតាមសិទ្ធិអំណាច ដោយមានគោលដៅបង្កើតក្របខ័ណ្ឌច្បាប់ដែលមានទាំងភាពច្នៃប្រឌិត ការប្រកួតប្រជែង ស្ថិរភាព ស្របគ្នានិងមានសមត្ថភាពដំណើរការមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍប្រកបដោយជោគជ័យ និងចីរភាព៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ធនាគារអភិវឌ្ឍន៍អាស៊ី៖ វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន

ធនាគារអភិវឌ្ឍន៍អាស៊ី៖ វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម អំពីផ្ទាំងរូបភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់វៀតណាម លោក Shantanu Chakraborty នាយកនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាមដោយវាយតម្លៃថា វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន។

Top