• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលា “ការងារមនោគមវិជ្ជានិងវប្បធម៌ក្នុងការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ”

ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ការងារមនោគមវិជ្ជា និងវប្បធម៌ ជានិច្ចកាលច្នៃប្រឌិតនិងកែលម្អគុណភាពប្រតិបត្តិការ តាមនោះបង្កើត និងពង្រឹងជំនឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់បក្ស។
ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ QDND)

ដើម្បីរំលឹកខួបលើកទី ៨០ ទិវាប្រពៃណីនៃស្នងការឃោសនានិងហ្វឹកហ្វឺន និងផ្នែកឃោសនានិងហ្វឹកហ្វឺនរបស់កងទ័ព (ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ១៩៤៦ - ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦) នៅព្រឹកថ្ងៃទី ២២ ខែមេសា នៅទីក្រុងហាណូយ ស្នងការឃោសនានិងហ្វឹកហ្វឺន នៃអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រមួយក្រោមប្រធានបទ៖ “ការងារមនោគមវិជ្ជានិងវប្បធម៌ក្នុងការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ”។ ថ្លែងសុន្ទរកថាបើកសិក្ខាសាលា លោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ឌឹក ប្រធានស្នងការឃោសនានិងហ្វឹកហ្វឺន នៃអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម អះអាងថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ការងារមនោគមវិជ្ជា និងវប្បធម៌ ជានិច្ចកាលច្នៃប្រឌិតនិងកែលម្អគុណភាពប្រតិបត្តិការ តាមនោះបង្កើត និងពង្រឹងជំនឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់បក្ស។ ដោយសង្កត់ធ្ងន់លើបញ្ហាដែលកំពុងលេចចេញក្នុងការងារមនោគមវិជ្ជា និងវប្បធម៌នៅក្នុងកងទ័ពនាបច្ចុប្បន្ន លោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ឌឹក បានមានប្រសាសន៍ថា៖

“ស្ថានភាពពិភពលោក និងតំបន់កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងពិបាកទាយទុកជាមុនបាន។ ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងមហាអំណាចកំពុងកើនឡើង កត្តាសន្តិសុខប្រពៃណី និងមិនមែនប្រពៃណីប្រទាក់ក្រឡាគ្នា ខណៈដែលកម្លាំងអរិភាពកំពុងជំរុញខ្លាំងនូវ "ការប្រែប្រួលដោយសន្តិវិធី" "ការប្រែចិត្តដោយខ្លួនឯង" និងមានឧបាយកល "បន្សាបនយោបាយ" ចំពោះកងទ័ព ជាមួយនឹងល្បិចកលកាន់តែស្មុគស្មាញ ជាពិសេសនៅក្នុងលំហអ៊ីនធឺណិត។ ទិដ្ឋភាពអវិជ្ជមាននៃសេដ្ឋកិច្ចទីផ្សារ ការធ្វើសមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងបណ្ដាញសង្គម បានប៉ះពាល់យ៉ាងជ្រាលជ្រៅដល់មនោគមន៍វិជ្ជា និងការយល់ដឹងរបស់កម្មាភិបាល និងយុទ្ធជន ដែលបង្កើតទាំងឱកាស និងបញ្ហាប្រឈមសម្រាប់ការងារឃោសនានិងហ្វឹកហ្វឺនរបស់កងទ័ព”៕

តាម vovworld.vn/km-KH

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងទួរគី

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងទួរគី

លោកឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង (Nguyen Truong Thang) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានជួបសវនាការជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក មូសា ហេបេត (Musa Heybet)។

Top