ព័ត៌មាន សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ត្រូវបញ្ជាក់ពីកិត្យានុភាពនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ 29/10/2026 នាព្រឹកថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហូជីមិញ សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ (UEH) បានរៀបចំពិធីអបអរសាទរខួបលើកទី ៥០ ទិវាបង្កើត (២៧ តុលា ១៩៧៦ – ២៧ តុលា ២០២៦) និងទទួលគ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយដល់សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ។ រូបថត៖ VNAថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ជាមួយនឹងមូលដ្ឋានគ្រឹះ និងចំណុចខ្លាំងក្នុងការបណ្តុះបណ្តាល សាលាគួរតែរួមចំណែកដ៏សក្តិសមជាងមុនទៅក្នុងការអភិវឌ្ឍធនធានមនុស្ស ការកែលម្អស្ថាប័ន ការបង្កើនសមត្ថភាពអភិបាលកិច្ច និងការប្រើប្រាស់ធនធានជាតិប្រកបដោយប្រសិទ្ធភាព; ត្រូវខិតខំប្រឹងប្រែងឆ្ពោះទៅរកស្តង់ដារជឿនលឿនក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការបម្រើសង្គម ដោយបញ្ជាក់ពីកិត្យានុភាពនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ការរីកចម្រើនរបស់សាលាត្រូវតែរួមចំណែកដល់ការបង្កើនសមត្ថភាពអភិវឌ្ឍន៍របស់ប្រទេសជាតិ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។“បន្តច្នៃប្រឌិតកម្មវិធីសិក្សា និងវិធីសាស្រ្តបណ្តុះបណ្តាល ដោយធានាចំណេះដឹងជាមូលដ្ឋាន ការបង្កើនជំនាញអនុវត្ត និងដោះស្រាយបញ្ហា។ អភិវឌ្ឍការបណ្តុះបណ្តាលអន្តរផ្នែក ដោយរួមបញ្ចូលគ្នានូវសេដ្ឋកិច្ចនិងការគ្រប់គ្រង ជាមួយបច្ចេកវិទ្យា ទិន្នន័យ និងច្បាប់; រួមបញ្ចូលលទ្ធផលស្រាវជ្រាវ និងបញ្ហាជាក់ស្តែងទៅក្នុងការអប់រំ។ យកចិត្តទូកដាក់លើភាសាបរទេស ជំនាញឌីជីថល ការត្រិះរិះស៊ីជម្រៅ និងសមត្ថភាពរៀនសូត្រពេញមួយជីវិត។ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតត្រូវតែជួយអ្នករៀនឱ្យយល់កាន់តែស៊ីជម្រៅ ផ្ទៀងផ្ទាត់ព័ត៌មាន និងទទួលខុសត្រូវចំពោះលទ្ធផលសិក្សា។ ការច្នៃប្រឌិតក្នុងវិធីសាស្រ្តបង្រៀនត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការច្នៃប្រឌិតក្នុងវិធីសាស្រ្តប្រឡង ការវាយតម្លៃសមត្ថភាពឱ្យបានត្រឹមត្រូវ និងរក្សាសុចរិតភាព។ យកចិត្តទុកដាក់លើការស្វែងរក និងបំប៉ន់ជនមានទេពកោសល្យតាំងពីដំបូង; បង្កើតលក្ខខណ្ឌសម្រាប់និស្សិតឱ្យចូលរួមក្នុងការស្រាវជ្រាវ និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលក្រោយឧត្តមសិក្សា។”នៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយដល់សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ដោះស្រាយបញ្ហា

នាព្រឹកថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហូជីមិញ សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ (UEH) បានរៀបចំពិធីអបអរសាទរខួបលើកទី ៥០ ទិវាបង្កើត (២៧ តុលា ១៩៧៦ – ២៧ តុលា ២០២៦) និងទទួលគ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយដល់សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ។ រូបថត៖ VNAថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ជាមួយនឹងមូលដ្ឋានគ្រឹះ និងចំណុចខ្លាំងក្នុងការបណ្តុះបណ្តាល សាលាគួរតែរួមចំណែកដ៏សក្តិសមជាងមុនទៅក្នុងការអភិវឌ្ឍធនធានមនុស្ស ការកែលម្អស្ថាប័ន ការបង្កើនសមត្ថភាពអភិបាលកិច្ច និងការប្រើប្រាស់ធនធានជាតិប្រកបដោយប្រសិទ្ធភាព; ត្រូវខិតខំប្រឹងប្រែងឆ្ពោះទៅរកស្តង់ដារជឿនលឿនក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការបម្រើសង្គម ដោយបញ្ជាក់ពីកិត្យានុភាពនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ការរីកចម្រើនរបស់សាលាត្រូវតែរួមចំណែកដល់ការបង្កើនសមត្ថភាពអភិវឌ្ឍន៍របស់ប្រទេសជាតិ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។“បន្តច្នៃប្រឌិតកម្មវិធីសិក្សា និងវិធីសាស្រ្តបណ្តុះបណ្តាល ដោយធានាចំណេះដឹងជាមូលដ្ឋាន ការបង្កើនជំនាញអនុវត្ត និងដោះស្រាយបញ្ហា។ អភិវឌ្ឍការបណ្តុះបណ្តាលអន្តរផ្នែក ដោយរួមបញ្ចូលគ្នានូវសេដ្ឋកិច្ចនិងការគ្រប់គ្រង ជាមួយបច្ចេកវិទ្យា ទិន្នន័យ និងច្បាប់; រួមបញ្ចូលលទ្ធផលស្រាវជ្រាវ និងបញ្ហាជាក់ស្តែងទៅក្នុងការអប់រំ។ យកចិត្តទូកដាក់លើភាសាបរទេស ជំនាញឌីជីថល ការត្រិះរិះស៊ីជម្រៅ និងសមត្ថភាពរៀនសូត្រពេញមួយជីវិត។ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតត្រូវតែជួយអ្នករៀនឱ្យយល់កាន់តែស៊ីជម្រៅ ផ្ទៀងផ្ទាត់ព័ត៌មាន និងទទួលខុសត្រូវចំពោះលទ្ធផលសិក្សា។ ការច្នៃប្រឌិតក្នុងវិធីសាស្រ្តបង្រៀនត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការច្នៃប្រឌិតក្នុងវិធីសាស្រ្តប្រឡង ការវាយតម្លៃសមត្ថភាពឱ្យបានត្រឹមត្រូវ និងរក្សាសុចរិតភាព។ យកចិត្តទុកដាក់លើការស្វែងរក និងបំប៉ន់ជនមានទេពកោសល្យតាំងពីដំបូង; បង្កើតលក្ខខណ្ឌសម្រាប់និស្សិតឱ្យចូលរួមក្នុងការស្រាវជ្រាវ និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលក្រោយឧត្តមសិក្សា។”នៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយដល់សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ៕
អត្ថបទផ្សេងទៀត ទំហំនាំចូលនិងនាំចេញទំនិញសរុបរបស់វៀតណាមបានលើសពី ១ ទ្រីលានដុល្លារអាមេរិកក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦29/10/2026ព័ត៌មាននៅក្នុងខែតុលា ទំហំនាំចូល និងនាំចេញត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ១២២ ពាន់លានដុល្លារអាមេរិក កើនឡើង ៤៧,៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វៀតណាម និងសហគមន៍អន្តរជាតិអំពាវនាវឱ្យបញ្ចប់ការហ៊ុំព័ទពាណិជ្ជកម្មលើប្រទេសគុយបា29/10/2026ព័ត៌មានទីក្រុងហូជីមិញ៖ បង្កើតចក្ខុវិស័យយុទ្ធសាស្ត្រ និងប្តេជ្ញាធ្វើសកម្មភាពទម្លុះទម្លាយ29/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបន្តអះអាងពីតួនាទីស្នូលក្នុងការស្រាវជ្រាវនិងការផ្តល់ប្រឹក្សាយុទ្ធសាស្ត្រ29/10/2026ព័ត៌មានអនុវត្តន៍ភារកិច្ចសម្រាប់ឆ្នាំ APEC ២០២៧ តាមកាលវិភាគ29/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម៖ ទីក្រុងហូជីមិញត្រូវប្រកាន់ខ្ជាប់នូវគោលដៅរយៈពេលវែងអំពីផលិតភាព បច្ចេកវិទ្យា ធនធានមនុស្ស និងបរិស្ថានរស់នៅ29/10/2026ព័ត៌មានWEF ត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតយន្តការសហប្រតិបត្តិការនៅកម្រិតខ្ពស់បំផុតជាមួយវៀតណាម29/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត