• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិក និងរុស្ស៊ីនឹងបើកកិច្ចចរចាជុំថ្មីនៅទួរគី

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍កាលពីយប់ថ្ងៃទី ៨ ខែមេសា ថា ប្រទេសមហាអំណាចទាំងពីរគឺសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ីកំពុងត្រៀមរៀបចំ កិច្ចពិគ្រោះយោបល់ជុំថ្មីនៅទួរគី នាថ្ងៃទី ១០ មេសា។
អ្នកការទូតនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីការធ្វើឱ្យប្រក្រតីភាពនូវប្រតិបត្តិការនៃបេសកកម្មការទូតរបស់សហរដ្ឋអាមេរិក និងរុស្ស៊ីនៅទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន។ មុននោះ នាថ្ងៃទី ២៧ ខែកុម្ភៈ ប្រទេសទាំងពីរបានធ្វើការពិគ្រោះយោបល់លើកដំបូងស្តីពីការកែលម្អទំនាក់ទំនងទ្វេភាគី។ កិច្ចប្រជុំនេះបានធ្វើឡើងនៅខាងក្នុងស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងអ៊ីស្តង់ប៊ុល។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីត្រូវបានកែលម្អយ៉ាងខ្លាំងចាប់តាំងពី លោកប្រធានាធិបតី ដូណាល់ ត្រាំ បានវិលត្រឡប់មកសេតវិមានវិញនៅថ្ងៃទី ២០ ខែមករា។
គួរឲ្យកត់សម្គាល់ ជំនួបជាន់ខ្ពស់ និងជំនួបពិគ្រោះយោបល់ការទូតរវាង សហរដ្ឋអាមេរិក និងរុស្ស៊ីនាពេលកន្លងមក សុទ្ធតែធ្វើឡើងនៅមជ្ឈិមបូព៌ា។ ក្នុងនោះ កិច្ចប្រជុំជាន់ខ្ពស់រវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅពាក់កណ្តាលខែកុម្ភៈដែលកត់សម្គាល់
ការជួបប្រាស្រ័យជាន់ខ្ពស់ជា ផ្លូវការលើកដំបូងរវាងមហាអំណាចទាំងពីរចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ ២០២២៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិ ការឃោសនានិងអប់រំមជ្ឈិម ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំសន្និសីទសារព័ត៌មានស្តីពីសកម្មភាពផ្សព្វ ផ្សាយដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥)។

Top