ព័ត៌មាន សហរដ្ឋអាមេរិកពិចារណាដកទ័ពចេញពីប្រទេសណាតូមួយចំនួន ដែលមិនគាំទ្រអាមេរិកក្នុងជម្លោះជាមួយអ៊ីរ៉ង់ 10/04/2026 រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើផែនការដាក់ទណ្ឌកម្មលើសមាជិកជាច្រើននៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា មិនបានគាំទ្រសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងជម្លោះជាមួយអ៊ីរ៉ង់។ សំណើនេះ រួមទាំងលទ្ធភាពនៃការដកទ័ពអាមេរិកចេញពីប្រទេសដែលត្រូវបានចាត់ទុកថា "គ្មានប្រយោជន៍" ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាម ហើយដាក់ពង្រាយកងកម្លាំងទៅកាន់ប្រទេសដែលគាំទ្រយ៉ាងខ្លាំងដល់យុទ្ធនាការយោធារបស់សហរដ្ឋអាមេរិក។ ជាពិសេស សហរដ្ឋអាមេរិកនឹងដកកងទ័ពចេញពីមូលដ្ឋានយោធា យ៉ាងហោចណាស់មួយកន្លែង នៅក្នុងប្រទេសអេស្ប៉ាញ ឬអាល្លឺម៉ង់។ ទាហានអាមេរិកចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិត នៅ ប្រទេសប៊ុលហ្គារី ។ (រូបថត៖ REUTERS/Spasiyana Sergieva)កាយវិការនេះ កើតឡើងនោពេលដែលមានភាពតានតឹងជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន។ ថ្វីត្បិតតែអគ្គលេខាធិការណាតូលោក Mark Rutte បានមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក៏ដោយ សេតវិមាននៅតែចាត់ទុកថា ប្រទេសអឺរ៉ុបមួយចំនួនបាន "បែរខ្នង” ចំពោះប្រជាជនអាមេរិក ក្នុងអំឡុងពេលជម្លោះជាមួយអ៊ីរ៉ង់ ទោះបីជាប្រជាជនអាមេរិកកំពុងឧបត្ថម្ភដល់ខឿនការពារជាតិរបស់សម្ព័ន្ធមិត្តក៏ដោយ។ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ជាបណ្ដោះអាសន្ន ប្រទេសសមាជិកណាតូជាច្រើន រួមទាំងអង់គ្លេស បានប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងការធានាសេរីភាពនាវាចរណ៍នៅច្រកសមុទ្រ Hormuz។ ទោះជាយ៉ាងណាក៏ដោយ សេតវិមានហាក់ដូចជាមិនយកចិត្តទុកដាក់ចំពោះសំណើទាំងនេះ ហើយបន្តរក្សាគោលជំហរដ៏តឹងរឹងចំពោះសម្ព័ន្ធមិត្ត៕ តាម vovworld.vn/km-KH Tags:សមយុទ្ធបាញ់គ្រាប់ពិត ភាពតានតឹង សម្ព័ន្ធមិត្ត

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើផែនការដាក់ទណ្ឌកម្មលើសមាជិកជាច្រើននៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា មិនបានគាំទ្រសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងជម្លោះជាមួយអ៊ីរ៉ង់។ សំណើនេះ រួមទាំងលទ្ធភាពនៃការដកទ័ពអាមេរិកចេញពីប្រទេសដែលត្រូវបានចាត់ទុកថា "គ្មានប្រយោជន៍" ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាម ហើយដាក់ពង្រាយកងកម្លាំងទៅកាន់ប្រទេសដែលគាំទ្រយ៉ាងខ្លាំងដល់យុទ្ធនាការយោធារបស់សហរដ្ឋអាមេរិក។ ជាពិសេស សហរដ្ឋអាមេរិកនឹងដកកងទ័ពចេញពីមូលដ្ឋានយោធា យ៉ាងហោចណាស់មួយកន្លែង នៅក្នុងប្រទេសអេស្ប៉ាញ ឬអាល្លឺម៉ង់។ ទាហានអាមេរិកចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិត នៅ ប្រទេសប៊ុលហ្គារី ។ (រូបថត៖ REUTERS/Spasiyana Sergieva)កាយវិការនេះ កើតឡើងនោពេលដែលមានភាពតានតឹងជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន។ ថ្វីត្បិតតែអគ្គលេខាធិការណាតូលោក Mark Rutte បានមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក៏ដោយ សេតវិមាននៅតែចាត់ទុកថា ប្រទេសអឺរ៉ុបមួយចំនួនបាន "បែរខ្នង” ចំពោះប្រជាជនអាមេរិក ក្នុងអំឡុងពេលជម្លោះជាមួយអ៊ីរ៉ង់ ទោះបីជាប្រជាជនអាមេរិកកំពុងឧបត្ថម្ភដល់ខឿនការពារជាតិរបស់សម្ព័ន្ធមិត្តក៏ដោយ។ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ជាបណ្ដោះអាសន្ន ប្រទេសសមាជិកណាតូជាច្រើន រួមទាំងអង់គ្លេស បានប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងការធានាសេរីភាពនាវាចរណ៍នៅច្រកសមុទ្រ Hormuz។ ទោះជាយ៉ាងណាក៏ដោយ សេតវិមានហាក់ដូចជាមិនយកចិត្តទុកដាក់ចំពោះសំណើទាំងនេះ ហើយបន្តរក្សាគោលជំហរដ៏តឹងរឹងចំពោះសម្ព័ន្ធមិត្ត៕
ទាហានអាមេរិកចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិត នៅ ប្រទេសប៊ុលហ្គារី ។ (រូបថត៖ REUTERS/Spasiyana Sergieva)
អត្ថបទផ្សេងទៀត វ៉ាក់សាំងមហារីករបស់រុស្ស៊ីបង្ហាញលទ្ធផលវិជ្ជមានដំបូង02/05/2026ព័ត៌មានវ៉ាក់សាំងប្រឆាំងដុំសាច់យោងតាមបច្ចេកទេស mRNA របស់រុស្ស៊ីបានបង្ហាញលទ្ធផលដំបូងគួរឲ្យកត់សម្គាល់ ចំពោះអ្នកជំងឺមហារីកដំបូងដែលទទួលបានការប្រើប្រាស់។ ជម្លោះនៅមជ្ឈិមបូព៌ា៖ ប្រធានាធិបតីអាមេរិកប្រកាសបញ្ចប់យុទ្ធនាការយោធាជាមួយអ៊ីរ៉ង់02/05/2026ព័ត៌មានកែសម្រួលផែនការទីក្រុង ឆ្ពោះទៅរកគំរូពហុមជ្ឈមណ្ឌល02/05/2026ព័ត៌មានវៀតណាមប្តេជ្ញាប្រយុទ្ធប្រឆាំងចំពោះការរំលោភកម្មសិទ្ធិបញ្ញា02/05/2026ព័ត៌មាននាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Takaichi Sanae អញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម02/05/2026ព័ត៌មាននាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម01/05/2026ព័ត៌មានវៀតណាមអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា01/05/2026ព័ត៌មាន អត្ថបទផ្សេងទៀត