ព័ត៌មាន សហគ្រិនវ័យក្មេងត្រូវតែផ្សារភ្ជាប់ជាមួយនឹងអភិបាលកិច្ចទំនើប និងទំនួលខុសត្រូវសង្គម 10/06/2026 នាព្រឹកថ្ងៃទី១០ ខែមិថុនា នៅទីក្រុងហៃផុង មជ្ឈិមសហភាពយុវជន វៀតណាម និងមជ្ឈិមសមាគមសហគ្រិនវ័យក្មេងវៀតណាម បានរៀបចំពិធីប្រគល់រង្វាន់សម្រាប់សហគ្រិនវ័យក្មេងឆ្នើមឆ្នាំ២០២៦។ ឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង ប្រគល់ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមទាំង ១០ រូប ឆ្នាំ ២០២៦ (រូបថត៖ VNA)នៅក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានទទួលស្គាល់ និងកោតសរសើរដល់សហគ្រិនវ័យក្មេងចំនួន ៨៧នាក់ ដែលត្រូវបានលើកតម្កើង ជាពិសេសបុគ្គលឆ្នើមបំផុតចំនួន ១០នាក់។ ឧបនាយករដ្ឋមន្ត្រីបានថ្លែងថា ប្រទេសត្រូវការសហគ្រិនវ័យក្មេងដែលដឹងពីរបៀបប្រមូលទ្រព្យសម្បត្តិដោយស្របច្បាប់។ ហើយក្នុងពេលជាមួយគ្នានេះ ត្រូវការសហគ្រិនវ័យក្មេងដែលមានចិត្តស្នេហាជាតិ មានក្រមសីលធម៌អាជីវកម្ម មានការទទួលខុសត្រូវសង្គម និងមានបំណងចង់កសាងគ្រឹះដ៏រឹងមាំសម្រាប់អាជីវកម្មវៀតណាម។“រដ្ឋាភិបាលនឹងបន្តអមដំណើរសហគមន៍ធុរកិច្ចនិងសហគ្រិន ជាពិសេសសហគ្រិនវ័យក្មេងដែលទើបចាប់ផ្តើមអាជីវកម្ម។ ផ្តោតលើការធ្វើឱ្យសុក្រិតស្ថាប័ន កែលម្អបរិយាកាសវិនិយោគ និងធុរកិច្ចយ៉ាងសំខាន់ឆ្ពោះទៅរកតម្លាភាព ភាពបើកចំហ និងការចំណាយទាប។ លើកកម្ពស់ការកាត់បន្ថយនីតិវិធីរដ្ឋបាល និងលក្ខខណ្ឌធុរកិច្ច។ គាំទ្រដល់ការទទួលបានដើមទុន ដីធ្លី ទិន្នន័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ទីផ្សារ និងធនធានមនុស្ស។ កំណត់អត្តសញ្ញាណ និងដោះស្រាយឧបសគ្គពីការអនុវត្តឱ្យបានឆាប់រហ័ស។ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល និងសុវត្ថិភាពសម្រាប់យុវជនក្នុងការចាប់ផ្តើមអាជីវកម្មប្រកបដោយទំនុកចិត្ត ច្នៃប្រឌិត និងអភិវឌ្ឍន៍”។លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យមជ្ឈិមសម្ព័ន្ធយុវជនក្មុយនិស្តហូជីមិញ មជ្ឈិមសហភាពយុវជនវៀតណាមនិងសមាគមសហគ្រិនវ័យក្មេងវៀតណាម បន្តគាំទ្រសហគ្រិនវ័យក្មេងដោយស្មោះត្រង់។ កសាងយន្តការគាំទ្របន្ទាប់ពីពិធីប្រគល់រង្វាន់ ដើម្បីជួយអាជីវកម្មវ័យក្មេងឱ្យអភិវឌ្ឍប្រកបដោយចីរភាព និងចូលរួមចំណែកជាវិជ្ជមានដល់គោលដៅនៃការកសាងប្រទេសជាតិដ៏រឹងមាំ វិបុលភាព អរិយធម៌ និងសុភមង្គល៕ តាម vovworld.vn/km-KH Tags:ឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង សមាគមសហគ្រិន វ័យក្មេងវៀតណាម

នាព្រឹកថ្ងៃទី១០ ខែមិថុនា នៅទីក្រុងហៃផុង មជ្ឈិមសហភាពយុវជន វៀតណាម និងមជ្ឈិមសមាគមសហគ្រិនវ័យក្មេងវៀតណាម បានរៀបចំពិធីប្រគល់រង្វាន់សម្រាប់សហគ្រិនវ័យក្មេងឆ្នើមឆ្នាំ២០២៦។ ឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង ប្រគល់ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមទាំង ១០ រូប ឆ្នាំ ២០២៦ (រូបថត៖ VNA)នៅក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានទទួលស្គាល់ និងកោតសរសើរដល់សហគ្រិនវ័យក្មេងចំនួន ៨៧នាក់ ដែលត្រូវបានលើកតម្កើង ជាពិសេសបុគ្គលឆ្នើមបំផុតចំនួន ១០នាក់។ ឧបនាយករដ្ឋមន្ត្រីបានថ្លែងថា ប្រទេសត្រូវការសហគ្រិនវ័យក្មេងដែលដឹងពីរបៀបប្រមូលទ្រព្យសម្បត្តិដោយស្របច្បាប់។ ហើយក្នុងពេលជាមួយគ្នានេះ ត្រូវការសហគ្រិនវ័យក្មេងដែលមានចិត្តស្នេហាជាតិ មានក្រមសីលធម៌អាជីវកម្ម មានការទទួលខុសត្រូវសង្គម និងមានបំណងចង់កសាងគ្រឹះដ៏រឹងមាំសម្រាប់អាជីវកម្មវៀតណាម។“រដ្ឋាភិបាលនឹងបន្តអមដំណើរសហគមន៍ធុរកិច្ចនិងសហគ្រិន ជាពិសេសសហគ្រិនវ័យក្មេងដែលទើបចាប់ផ្តើមអាជីវកម្ម។ ផ្តោតលើការធ្វើឱ្យសុក្រិតស្ថាប័ន កែលម្អបរិយាកាសវិនិយោគ និងធុរកិច្ចយ៉ាងសំខាន់ឆ្ពោះទៅរកតម្លាភាព ភាពបើកចំហ និងការចំណាយទាប។ លើកកម្ពស់ការកាត់បន្ថយនីតិវិធីរដ្ឋបាល និងលក្ខខណ្ឌធុរកិច្ច។ គាំទ្រដល់ការទទួលបានដើមទុន ដីធ្លី ទិន្នន័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ទីផ្សារ និងធនធានមនុស្ស។ កំណត់អត្តសញ្ញាណ និងដោះស្រាយឧបសគ្គពីការអនុវត្តឱ្យបានឆាប់រហ័ស។ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល និងសុវត្ថិភាពសម្រាប់យុវជនក្នុងការចាប់ផ្តើមអាជីវកម្មប្រកបដោយទំនុកចិត្ត ច្នៃប្រឌិត និងអភិវឌ្ឍន៍”។លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យមជ្ឈិមសម្ព័ន្ធយុវជនក្មុយនិស្តហូជីមិញ មជ្ឈិមសហភាពយុវជនវៀតណាមនិងសមាគមសហគ្រិនវ័យក្មេងវៀតណាម បន្តគាំទ្រសហគ្រិនវ័យក្មេងដោយស្មោះត្រង់។ កសាងយន្តការគាំទ្របន្ទាប់ពីពិធីប្រគល់រង្វាន់ ដើម្បីជួយអាជីវកម្មវ័យក្មេងឱ្យអភិវឌ្ឍប្រកបដោយចីរភាព និងចូលរួមចំណែកជាវិជ្ជមានដល់គោលដៅនៃការកសាងប្រទេសជាតិដ៏រឹងមាំ វិបុលភាព អរិយធម៌ និងសុភមង្គល៕
អត្ថបទផ្សេងទៀត វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជន10/06/2026ព័ត៌មានវៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជនក្នុងការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI)។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង ប្រធានបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ នៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទពលកម្មអន្តរជាតិលើកទី ១១៤ (ILC114) នៃអង្គការពលកម្មអន្តរជាតិ (ILO) ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា នៅប្រទេសស្វីស។ ជំរុញកិច្ចសហប្រតិបត្តិការសភាសម្រាប់សហគមន៍អាស៊ានដែលមានសាមគ្គីភាព និងអភិវឌ្ឍន៍10/06/2026ព័ត៌មានវៀតណាមមានបំណងបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយទីម័រខាងកើត10/06/2026ព័ត៌មាន“រាល់ទង្វើល្អប្រសើរសុទ្ធតែធ្វើឱ្យសង្គមកាន់តែមានភាពកក់ក្តៅជាងប្រកបដោយមនុស្សសាស្ត្រជាង10/06/2026ព័ត៌មានវៀតណាមគឺជាគំរូដ៏ឆ្នើមមួយក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ10/06/2026ព័ត៌មានព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២៦៖ ជ្រុងវៀតណាមបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍វប្បធម៌អន្តរជាតិ10/06/2026ព័ត៌មានលើកតម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស09/06/2026ព័ត៌មាន អត្ថបទផ្សេងទៀត