• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជន​វៀតណាមនៅបរទេសធ្វើសមាហរណកម្ម និងពង្រីកអត្តសញ្ញាណ​ជាតិ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហភាពអឺរ៉ុប (EU) និងបែលហ្ស៊ិក នៅរសៀលថ្ងៃទី ២១ ខែតុលា នៅទីក្រុងព្រុចសែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា គឺលោកជំទាវ ង៉ូ ភឿងលី បានជួបជាមួយ​កម្មាភិបាល និងបុគ្គលិកនៃស្ថាប័នតំណាង​របស់​វៀតណាម​ប្រចាំនៅបែលហ្ស៊ិក និងតំណាងសហគមន៍ជន​វៀតណាមនៅអឺរ៉ុប។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថាប័នតំណាងរបស់វៀតណាមប្រចាំនៅបែលហ្ស៊ិក និងតំណាងសហគមន៍ជនវៀតណាមនៅអឺរ៉ុប។ រូបថត៖ VNA

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា សហគមន៍ជន​វៀតណាមនៅ​បរទេសតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការអភិវឌ្ឍ​របស់​ប្រទេស ជាតិ ហើយបានសង្កត់ធ្ងន់លើ​ភាពចាំបាច់ក្នុងការ​ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល ដោយរួមបញ្ចូលគ្នានូវធនធានក្នុងស្រុក និងអន្តរជាតិ ដើម្បីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍក្នុងដំណាក់កាលថ្មី។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និង​ភរិយាថតរូបថតជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថាប័នតំណាង​របស់​វៀតណាម​ប្រចាំនៅបែលហ្ស៊ិក និងតំណាងសហគមន៍ជន​វៀតណាមនៅអឺរ៉ុប។ រូបថត៖ VNA

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសបែលហ្ស៊ិក ប្រធានស្ថាន​បេសកកម្ម​វៀតណាមប្រចាំសហភាពអឺរ៉ុប លោកស្រី ង្វៀន ហឿងត្រា បានថ្លែងថា បច្ចុប្បន្ននេះនៅអឺរ៉ុបមាន​ប្រជាជនវៀតណាមប្រហែល ១,៥ លាននាក់ ដែលជាសហគមន៍ជន​វៀតណាម​ធំជាងគេបំផុតមួយនៅលើពិភពលោក។ សហគមន៍នេះ កំពុងរីកចម្រើនដោយ​ឥតឈប់ឈរ មានជីវផាពប្រកបដោយស្ថិរភាពកាន់តែខ្លាំងឡើង ធ្វើសមាហរណកម្មបានល្អ ដើរតួនាទី និងមានសំឡេងកាន់តែ​ខ្ពស់នៅក្នុង​សហគមន៍​​ប្រទេសសាមី៕

តាម​ vovworld.vn/km-KH/

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top