• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅកម្ពុជាអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិ

ពិធីមិទ្ទីញមានការចូលរួមពីមនុស្សប្រមាណ ៣០០នាក់ ដែលជាកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាម ទីភ្នាក់ងារអមស្ថានទូត តំណាងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា សមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) និងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកម្ពុជា។
ការសម្ដែងសិល្បៈនៅពិធី។ (រូបថត៖ VOV)

នារសៀលថ្ងៃទី២២ ខែសីហា នៅរាជធានីភ្នំពេញ (កម្ពុជា) ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំពិធីមិទ្ទីញអបអរសាទរខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។ នេះគឺជាសកម្មភាពដោយឡែកសម្រាប់សហគមន៍ ជនវៀតណាម ក្រៅពីព្រឹត្តិការណ៍អបអរដ៏មានអត្ថន័យផ្សេងទៀតដែលបានធ្វើ ឡើងក្នុងសប្តាហ៍ដោយមានការចូលរួមពីមិត្តភក្តិអន្តរជាតិ និងកម្ពុជា។

ពិធីមិទ្ទីញមានការចូលរួមពីមនុស្សប្រមាណ ៣០០នាក់ ដែលជាកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាម ទីភ្នាក់ងារអមស្ថានទូត តំណាងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា សមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) និងសហគមន៍ជន វៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកម្ពុជា។

ក្នុងពិធីនេះ ក្រៅពីការចែករំលែក និងក្រឡេកមើលឡើងវិញនូវដំណើរអភិវឌ្ឍន៍ របស់វៀតណាមក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក និងទំនាក់ទំនងវៀតណាម-កម្ពុជា សហគមន៍ជនវៀតណាមក៏បានរីករាយជាមួយការសម្តែងសិល្បៈដ៏វិសេសវិសាលរបស់ក្រុមសិល្បមកពីទីក្រុងហូជីមិញ និងការសម្តែងដោយកុមារដែលជាកូនៗរបស់បងប្អូន អាណិកជនវៀតណាមនៅកម្ពុជា ជាមួយនឹងខ្លឹមសារសរសើរមាតុភូមិ និងមិត្តភាព ប្រពៃណីរវាងវៀតណាម និងកម្ពុជា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លើឆាកអន្តរជាតិ វៀតណាមកាន់តែមានទំនុកចិត្តលើខ្លួនឯង

លើឆាកអន្តរជាតិ វៀតណាមកាន់តែមានទំនុកចិត្តលើខ្លួនឯង

នេះជាការអះអាងរបស់សាស្ត្រាចារ្យ Carl Thayer អ្នកជំនាញស្រាវជ្រាវអំពីវៀតណាម នៅបណ្ឌិត្យសភាការពារជាតិអូស្ត្រាលី សាកលវិទ្យាល័យ New South Wales ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ ងារសារព័ត៌មានវៀតណាមប្រចាំប្រទេសអូស្ត្រាលី ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។

Top