• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្របសម្រួលយ៉ាងជិតស្និទ្ធរវាងការធានារការពារជាតិនិងសន្តិសុខជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ដីសណ្តទន្លេគឺវឡុង

នេះគឺជាការបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នៅក្នុងសន្និសីទស្តីពី “ធានាសន្តិសុខនិងសណ្តាប់ធ្នាប់ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ដីសណ្តទន្លេគឺវ ឡុង” ដែលបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី ២៩ ខែធ្នូ នៅទីក្រុងហាណូយ។
សន្និសីទស្តីពី "ការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ដីសណ្តទន្លេ គឺវ ឡុង (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តំបន់ដីសណ្តទន្លេគឺវឡុង និងតំបន់ជុំវិញមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ទាក់ទងនឹងនយោបាយ សេដ្ឋកិច្ចសង្គម ការពារជាតិ សន្តិសុខ បរិស្ថានអេកូឡូស៊ី និងទំនាក់ទំនងកិច្ចការបរទេស។ លោកនាយករដ្ឋមន្ត្រីបានស្នើ ឱ្យក្រសួង វិស័យ និងមូលដ្ឋានផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗចំនួនប្រាំ។ ក្នុងចំណោមភារកិច្ចទាំងនោះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាមួយការធានាការពារជាតិ និងសន្តិសុខ ដោយចាប់ផ្តើមពីកម្រិតមូលដ្ឋាន។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ក្រសួង មន្ទីរ និងមូលដ្ឋានត្រូវតែផ្តោតលើការអនុវត្តគោលនយោបាយជនជាតិភាគតិច និងសាសនា។ ពង្រីកតម្លៃល្អនៃវប្បធម៌ និងជំនឿប្រពៃណី ព្រមទាំងការកែលម្អជីវភាពសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិចក្នុងតំបន់។ ដោយសម្លឹងមើលទៅមុខ នៅឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រីបានចាត់តាំងក្រសួង នាយកដ្ឋាន និងមូលដ្ឋានឱ្យបំពេញភារកិច្ចសំខាន់ៗចំនួនប្រាំពីរក្រុម ដែល តោតសំខាន់លើការថែទាំ និងអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ ការអប់រំ និងសុខាភិបាលក្នុងតំបន់ដីសណ្តទន្លេគឺវឡុង៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top