នៅវេលាម៉ោង ៩៖០០ ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា (ទីក្រុងហាណូយ) បានប្រារព្ធសម័យប្រជុំលើកទី ១០ ដែលជាសម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី ១៥។
ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី១៥ (រូបថត៖ quochoi.vn)
ដើម្បីត្រៀមរៀបចំសម្រាប់សម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី ១៥ នាពេលកន្លងមក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គណៈកម្មាធិ ការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម រដ្ឋាភិបាល តុលាការប្រជាជនកំពូល អយ្យការប្រជាជនកំពូល អគ្គលេខាធិការដ្ឋសភា ក្រុមប្រឹក្សាជនជាតិ គណៈកម្មាធិការរដ្ឋសភា គណៈប្រតិភូរដ្ឋសភា សមាជិកសមាជិការសភា ស្ថាប័នពាក់ព័ន្ធនានា បានដាក់ជូនស្ថាប័នរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ។ សម្រាប់ការពិចារណា និងការសម្រេចចិត្តក្នុងសម័យប្រជុំនេះ។
មុនពេលបើកសម័យប្រជុំ នាវេលាម៉ោង ៧:១៥នាទីព្រឹក ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងសមាជិកសមាជិការសភានឹងដាក់កម្រងផ្កា និងចូលប្រាំង្គគោរពវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ។
នៅវេលាម៉ោង ៨:០០ ព្រឹក រដ្ឋសភាបានបើកកិច្ចប្រជុំត្រៀម។ នៅក្នុងកិច្ចប្រជុំនេះ សមាជិកសមាជិការសភាបានស្តាប់របាយការណ៍ស្តីពីការទទួលយក បកស្រាយ និងពិនិត្យឡើងវិញនូវរបៀបវារៈ នៃសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី១៥។ បន្ទាប់មក រដ្ឋសភាបានពិភាក្សា និងបោះឆ្នោតអនុម័តរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី១៥។
នៅវេលាម៉ោង៩៖០០នាទីព្រឹក រដ្ឋសភាបានបើកសម័យប្រជុំរដ្ឋសភាលើក ទី១០ នីតិកាលទី១៥ នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា។ សម័យ បើកត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍វៀតណាម (VTV) និងផ្សាយផ្ទាល់តាមវិទ្យុសម្លេងវៀតណាម (VOV1)៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម