• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាជិកសម្ព័ន្ធយុវជនគ្រប់រូបគឺជាម្ចាស់កម្មវត្ថុក្នុងការផ្សព្វផ្សាយតម្លៃល្អប្រសើរ

នាយប់ថ្ងៃទី ២៦ ខែមីនា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ បានរៀបចំពិធីអបអរសាទរខួបលើកទី ៩៥ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ (២៦ មីនា ១៩៣១ – ២៦ មីនា ២០២៦); ប្រគល់រង្វាន់ លី តឺ ត្រុង ដល់កម្មាភិបាលបំពេញការងារយុវជនឆ្នើមចំនួន ១០០ នាក់ ក្នុងឆ្នាំ ២០២៦ និងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយ។
លោក ត្រឹន វ៉ាន់ក្វៀត លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មការឃោសនាការ និងចលនាមហាជនមជ្ឈឹម អញ្ជើញថ្លែងមតិបញ្ជាណែនាំ (រូបថត៖ មិញ ឌឹក/VNA)

អញ្ជើញមកចូលរួមនិងថ្លែងមតិក្នុងពិធី លោក ត្រឹន វ៉ាន់ ក្វៀត ប្រធានគណៈកម្មការឃោសនាការ និងចលនាមហាជនមជ្ឈឹមបានសង្កត់ធ្ងន់ថា នៅក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ យុវជនតែងតែកាន់តួនាទីសំខាន់និងមានទំនួលខុសត្រូវខ្ពស់។ នេះគឺជាកម្លាំងត្រួសត្រាយផ្លូវក្នុងការទទួលបានចំណេះដឹងថ្មីៗ ការធ្វើជាម្ចាស់លើវិទ្យាសាស្ត្រ និងបច្ចេក វិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល សហគ្រិនភាព និងការធ្វើសមាហរណកម្មអន្តរជាតិ...។ ដូច្នេះ កម្មាភិបាលនៃសម្ព័ន្ធយុវជនម្នាក់ៗ និងសមាជិក សម្ព័ន្ធយុវជនគ្រប់រូប ត្រូវតែជាម្ចាស់កម្មវត្ថុក្នុងការផ្សព្វផ្សាយតម្លៃល្អៗយ៉ាងសកម្ម រួមចំណែកដល់ការបង្កើតយុវជនជំនាន់ថ្មីដែលមាន “ទឹកចិត្តបរិសុទ្ធ គំនិតភ្លឺស្វាង និងមហិច្ឆតាធំធេង"។

នៅក្នុងព្រឹត្តិការណ៍នេះ លេខាទីមួយនៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ លោក ប៊ុយ ក្វាង ហ៊ុយ បានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងអត្ថបទ "យុវជនជាមួយអនាគតប្រទេសជាតិ" អគ្គលេខាបក្ស លោកតូ ឡឹម បានផ្តាំផ្ញើយុវជនជំនាន់ក្រោយថា៖ "ស្នេហាជាតិក្នុងយុគសម័យថ្មីមិនត្រឹមតែត្រូវបានបង្ហាញតាមរយៈអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែបង្ហាញតាមរយៈចំណេះដឹង សមត្ថភាពក្នុងការធ្វើសកម្មភាព ស្មារតីនៃការដណ្តើមយកកម្ពស់ថ្មីនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងឆន្ទៈក្នុងការធ្វើជាម្ចាស់លើអនាគតប្រទេសជាតិ"។ ស្មារតីណែនាំនៅក្នុងអត្ថបទរបស់អគ្គលេខាបក្ស គឺជាទិសដៅដ៏សំខាន់មួយសម្រាប់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងយុវជនទូទាំងប្រទេស ខិតខំប្រឹងប្រែងហាត់ពត់លុតដុះ។

ឆ្នាំ២០២៦ គឺជាឆ្នាំអនុវត្តន៍សេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងជាឆ្នាំនៃការរៀបចំមហាសន្និបាតលើកទី ១៣ របស់សម្ព័ន្ធយុវជនសម្រាប់អាណត្តិឆ្នាំ ២០២៦ - ២០៣១។ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនបានជ្រើសរើសប្រធានបទសម្រាប់ឆ្នាំ ២០២៦ ថា៖ “ច្នៃប្រឌិតយ៉ាងខ្លាំងក្លាវិធីសាស្រ្តធ្វើសកម្មភាពរបស់សម្ព័ន្ធយុវជន”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ

នារសៀលថ្ងៃទី ២៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក ម៉ាទីន សាំមើរ ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។

Top