ព័ត៌មាន សន្និសីទអនឡាញរវាងរដ្ឋាភិបាលនិងមូលដ្ឋាន៖ ប្តេជ្ញាប្រកាន់ខ្ជាប់នូវគោលដៅកំណើនពីរខ្ទង់ 05/07/2026 នៅព្រឹកថ្ងៃទី ៤ ខែកក្កដា កិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ ២០២៦ និងសន្និសីទអនឡាញរវាងរដ្ឋាភិបាលនិងមូលដ្ឋាន បានធ្វើឡើងនៅទីក្រុងហាណូយ។ ចូលរួមសន្និសីទនេះ មានវត្តមានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន និងសមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រឹន កាំ ទូ។ សម័យប្រជុំនេះត្រូវបានតភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្ត និងទី ក្រុងចំនួន ៣៤។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមនិងថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ VNAថ្លែងនៅក្នុងពិធីបើក លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់លើស្មារតីដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាល និងមូលដ្ឋានក្នុងការឆ្លើយតបជាមួយនឹងគោលនយោបាយទាន់ពេលវេលានិងមានប្រសិទ្ធភាព។ ដូច្នេះ ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បន្តមានការផ្លាស់ប្តូរជាវិជ្ជមាន ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ត្រីមាសក្រោយប្រសើរជាងត្រីមាសមុន ដោយបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ឆ្នាំ ២០២៦ ទាំងមូល។ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានស្នើឱ្យធ្វើការវិភាគយ៉ាងស៊ីជម្រៅអំពីបញ្ហាស្នូល និងស្នើដំណោះស្រាយគោលនយោបាយដ៏ទូលំទូលាយ ដើម្បីធានាតម្រូវការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព៖ “យើងត្រូវវាយតម្លៃថា តើលទ្ធផលដែលសម្រេចបាននោះ ស្របតាមសក្តានុពល និងស្របតាមធនធានដែលយើងមាននាពេលបច្ចុប្បន្នដែរឬទេ។ តើយើងមានការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការអនុវត្តភារកិច្ច និងដំណោះស្រាយក្នុងរយៈពេល៦ខែដើមឆ្នាំដែរឬទេ? ភារកិច្ចដែលត្រូវអនុវត្តក្នុងរយៈពេល៦ខែចុងឆ្នាំ ដើម្បីសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច; ដោះសោធនធានពីរដ្ឋ សង្គម ក្នុងស្រុកនិងបរទេស ជំរុញកម្លាំងចលករថ្មីៗ ជាពិសេសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលត»។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់លើស្មារតីដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាល និងមូលដ្ឋានក្នុងការឆ្លើយតបជាមួយនឹងគោលនយោបាយទាន់ពេលវេលានិងមានប្រសិទ្ធភាព។ រូបថត៖ VNAនៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំនៃទីក្រុងហាណូយ និងទីក្រុងហូជីមិញបានសង្កត់ធ្ងន់លើការប្តេជ្ញាប្រកាន់ខ្ជាប់នូវគោលដៅកំណើនពីរខ្ទង់ និងបានសម្តែងការខិតខំប្រឹងប្រែងសម្រេចបានគោលដៅដើម្បីរួមចំណែកដល់គោលដៅកំណើនរួមរបស់ប្រទេសទាំងមូល។គណប្រតិភូចូលរួមសន្និសីទ។ រូបថត៖ Lai Hoa/VOVគួរឱ្យកត់សម្គាល់ថា ទីក្រុងហូជីមិញ និងទីក្រុងហាណូយរួមវិភាគទាន ១/៣ នៃកំណើន GDP របស់ប្រទេសទាំងមូល។ ដូច្នេះ ការដែលថ្នាក់ដឹកនាំទីក្រុងទាំងពីរនេះ បានប្តេជ្ញាសម្រេចបានអត្រាកំណើនលើសពី ១០% ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបានគោលដៅកំណើន ១០% សម្រាប់ប្រទេសទាំងមូលនៅឆ្នាំ ២០២៦៕ តាម vovworld.vn/km-KH Tags: អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង កំណើន GDP ទីក្រុងហូជីមិញ

នៅព្រឹកថ្ងៃទី ៤ ខែកក្កដា កិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ ២០២៦ និងសន្និសីទអនឡាញរវាងរដ្ឋាភិបាលនិងមូលដ្ឋាន បានធ្វើឡើងនៅទីក្រុងហាណូយ។ ចូលរួមសន្និសីទនេះ មានវត្តមានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន និងសមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រឹន កាំ ទូ។ សម័យប្រជុំនេះត្រូវបានតភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្ត និងទី ក្រុងចំនួន ៣៤។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមនិងថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ VNAថ្លែងនៅក្នុងពិធីបើក លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់លើស្មារតីដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាល និងមូលដ្ឋានក្នុងការឆ្លើយតបជាមួយនឹងគោលនយោបាយទាន់ពេលវេលានិងមានប្រសិទ្ធភាព។ ដូច្នេះ ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បន្តមានការផ្លាស់ប្តូរជាវិជ្ជមាន ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ត្រីមាសក្រោយប្រសើរជាងត្រីមាសមុន ដោយបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ឆ្នាំ ២០២៦ ទាំងមូល។ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានស្នើឱ្យធ្វើការវិភាគយ៉ាងស៊ីជម្រៅអំពីបញ្ហាស្នូល និងស្នើដំណោះស្រាយគោលនយោបាយដ៏ទូលំទូលាយ ដើម្បីធានាតម្រូវការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព៖ “យើងត្រូវវាយតម្លៃថា តើលទ្ធផលដែលសម្រេចបាននោះ ស្របតាមសក្តានុពល និងស្របតាមធនធានដែលយើងមាននាពេលបច្ចុប្បន្នដែរឬទេ។ តើយើងមានការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការអនុវត្តភារកិច្ច និងដំណោះស្រាយក្នុងរយៈពេល៦ខែដើមឆ្នាំដែរឬទេ? ភារកិច្ចដែលត្រូវអនុវត្តក្នុងរយៈពេល៦ខែចុងឆ្នាំ ដើម្បីសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច; ដោះសោធនធានពីរដ្ឋ សង្គម ក្នុងស្រុកនិងបរទេស ជំរុញកម្លាំងចលករថ្មីៗ ជាពិសេសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលត»។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់លើស្មារតីដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាល និងមូលដ្ឋានក្នុងការឆ្លើយតបជាមួយនឹងគោលនយោបាយទាន់ពេលវេលានិងមានប្រសិទ្ធភាព។ រូបថត៖ VNAនៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំនៃទីក្រុងហាណូយ និងទីក្រុងហូជីមិញបានសង្កត់ធ្ងន់លើការប្តេជ្ញាប្រកាន់ខ្ជាប់នូវគោលដៅកំណើនពីរខ្ទង់ និងបានសម្តែងការខិតខំប្រឹងប្រែងសម្រេចបានគោលដៅដើម្បីរួមចំណែកដល់គោលដៅកំណើនរួមរបស់ប្រទេសទាំងមូល។គណប្រតិភូចូលរួមសន្និសីទ។ រូបថត៖ Lai Hoa/VOVគួរឱ្យកត់សម្គាល់ថា ទីក្រុងហូជីមិញ និងទីក្រុងហាណូយរួមវិភាគទាន ១/៣ នៃកំណើន GDP របស់ប្រទេសទាំងមូល។ ដូច្នេះ ការដែលថ្នាក់ដឹកនាំទីក្រុងទាំងពីរនេះ បានប្តេជ្ញាសម្រេចបានអត្រាកំណើនលើសពី ១០% ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបានគោលដៅកំណើន ១០% សម្រាប់ប្រទេសទាំងមូលនៅឆ្នាំ ២០២៦៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង៖ ប្រែក្លាយឆន្ទៈទៅជាសកម្មភាព ប្រែក្លាយសេចក្តីសម្រេចចិត្តទៅជាលទ្ធផលល្អប្រសើរជាង05/07/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានមានប្រសាសន៍ថា សុន្ទរកថាដ៏សំខាន់ ស្មោះស្ម័គ្រ ជ្រាលជ្រៅ និងគ្រប់ជ្រុងជ្រោយរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម គឺពិតជាប្រភពលើកទឹកចិត្ត និងការបំផុសគំនិតដ៏ធំធេង។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ ដោះស្រាយភ្លាមរាល់ចំណុចកក់ស្ទះ ដើម្បីជំរុញកំណើនយ៉ាងហោចណាស់ ១០%05/07/2026ព័ត៌មានអដ្ឋិធាតុយុទ្ធជនពលីជាង ១.៣០០ ត្រូវបានប្រមូលនៅក្នុងយុទ្ធនាការរយៈពេល ៥០០ថ្ងៃទាំងយប់05/07/2026ព័ត៌មានវេណេស៊ុយអេឡាលើកតម្កើងក្រុមជួយសង្គ្រោះអន្តរជាតិ និងផ្ញើលិខិតថ្លែងអំណរគុណទៅកាន់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម05/07/2026ព័ត៌មានក្រសួងការពារប្រទេសវៀតណាមលើកតម្កើងនាយទាហាននិងយុទ្ធជនចំពោះកិច្ចខិតខំប្រឹងប្រែងជំនេះពុះពារលើផលវិបាកនៃការរញ្ជួយដីនៅវេណេស៊ុយអេឡា05/07/2026ព័ត៌មានវៀតណាមអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងអំពើហិង្សាជ្រុលនិយម03/07/2026ព័ត៌មានគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត បង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងការផ្តល់សេវាសាធារណៈ03/07/2026ព័ត៌មាន អត្ថបទផ្សេងទៀត