ព័ត៌មាន

សន្និសីទអនឡាញរវាង​រដ្ឋាភិបាលនិង​មូលដ្ឋាន៖ ប្តេជ្ញាប្រកាន់​ខ្ជាប់នូវ​គោលដៅកំណើនពីរ​ខ្ទង់

នៅព្រឹកថ្ងៃទី ៤ ខែកក្កដា កិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ ២០២៦ និងសន្និសីទអនឡាញរវាង​រដ្ឋាភិបាលនិង​មូលដ្ឋាន បានធ្វើឡើងនៅទីក្រុងហាណូយ​។ ចូលរួមសន្និសីទនេះ មានវត្តមាន​អគ្គលេខា​បក្ស ប្រធានរដ្ឋ លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹ​ង ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន និងសមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រឹន កាំ ទូ​។ សម័យ​ប្រជុំ​នេះ​ត្រូវបាន​តភ្ជាប់​តាមអ៊ីនធឺណិតទៅកាន់ខេត្ត និង​ទី ក្រុងចំនួន ៣៤​។

 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួម​និង​ថ្លែងនៅក្នុង​សន្និសីទ។ រូបថត៖ VNA

ថ្លែងនៅក្នុង​ពិធី​បើក លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់លើស្មារតីដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាល និងមូលដ្ឋានក្នុងការឆ្លើយតបជាមួយនឹងគោលនយោបាយទាន់ពេលវេលានិងមានប្រសិទ្ធភាព។ ដូច្នេះ ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល​៦ខែដើម​ឆ្នាំនេះ បន្ត​មាន​ការផ្លាស់ប្តូរជា​វិជ្ជមាន ដោយសម្រេចបានលទ្ធផល​សំខាន់ៗជាច្រើន ត្រីមាសក្រោយ​ប្រសើរជាងត្រីមាសមុន ដោយ​បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ឆ្នាំ ២០២៦ ទាំងមូល។ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានស្នើ​ឱ្យ​ធ្វើការវិភាគយ៉ាង​ស៊ីជម្រៅអំពីបញ្ហាស្នូល និងស្នើដំណោះស្រាយគោលនយោបាយដ៏ទូលំទូលាយ ដើម្បីធានាតម្រូវការអភិវឌ្ឍ​ប្រទេស​ជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព៖ “យើងត្រូវវាយតម្លៃថា តើលទ្ធផលដែលសម្រេចបាននោះ ស្របតាមសក្តានុពល និងស្របតាមធនធានដែលយើងមាននាពេលបច្ចុប្បន្នដែរឬទេ។ តើយើងមានការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការអនុវត្តភារកិច្ច និងដំណោះស្រាយក្នុងរយៈពេល៦​ខែដើមឆ្នាំដែរឬទេ? ភារកិច្ច​ដែល​ត្រូវអនុវត្តក្នុងរយៈពេល​៦ខែចុងឆ្នាំ ដើម្បីសម្រេចបាននូវ​គោល​ដៅ​កំណើនពីរខ្ទង់ និង​រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច; ដោះសោធនធានពីរដ្ឋ សង្គម ក្នុងស្រុកនិងបរទេស ជំរុញកម្លាំងចលករ​ថ្មីៗ ជាពិសេសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលត​»​។

  លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់លើស្មារតីដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាល និងមូលដ្ឋានក្នុងការឆ្លើយតបជាមួយនឹងគោលនយោបាយទាន់ពេលវេលានិងមានប្រសិទ្ធភាព។ រូបថត៖ VNA

នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំនៃទីក្រុងហាណូយ និងទីក្រុងហូជីមិញបានសង្កត់ធ្ងន់លើការប្តេជ្ញាប្រកាន់​ខ្ជាប់នូវគោលដៅកំណើនពីរខ្ទង់ និងបានសម្តែងការខិតខំប្រឹងប្រែងសម្រេចបានគោលដៅដើម្បីរួមចំណែកដល់គោលដៅកំណើនរួមរបស់ប្រទេសទាំងមូល។

គណប្រតិភូចូលរួម​ស​ន្និសីទ​។ រូបថត៖ Lai Hoa/VOV

គួរឱ្យ​កត់​សម្គាល់ថា ទីក្រុងហូជីមិញ និងទីក្រុងហាណូយរួមវិភាគទាន ១/៣ នៃកំណើន GDP របស់ប្រទេសទាំងមូល​។ ដូច្នេះ ការដែល​ថ្នាក់ដឹកនាំ​ទីក្រុង​ទាំងពី​រ​នេះ​ បាន​ប្តេជ្ញាសម្រេចបានអត្រា​កំ​ណើនលើសពី ១០% ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបានគោលដៅកំណើន ១០% សម្រាប់ប្រទេសទាំងមូលនៅឆ្នាំ ២០២៦​៕​


top